ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរ ពូទីនបានថ្លែងអំណរគុណទៅកាន់ភ្ញៀវក្នុងព្រឹត្តិការណ៍ World Cup ២០១៨ សម្រាប់ពាក្យពេចន៍វិជ្ជមានរាប់លានរបស់ពួកគេនិយាយពីប្រទេសរុស្ស៊ីដែលធ្វើជាម្ចាស់ផ្ទះ ។
ពូទីនបាននិយាយក្នុងកម្មវិធីប្រគំតន្ត្រីនៅសាលមហោស្រព Bolshi Theatre ថា ៖“យើងអរគុណចំពោះពាក្យពេចន៍សរសើររបស់អ្នកដល់ប្រទេសរុស្ស៊ីក៏ដូចជាប្រជាជនរបស់យើង ។ ពួកយើងសប្បាយចិត្តនៅពេលមនុស្សរាប់លាននាក់ជុំវិញពិភពលោកធ្វើដំណើរមកកាន់ប្រទេសរុស្ស៊ីហើយទទួលយកការធ្វើបដិសណ្ឋារកិច្ច វប្បធម៌ ប្រពៃណីរបស់យើងក្នុងរូបភាពរួសរាយជាទីបំផុត” ។
ទន្ទឹមគ្នានេះដែរ ប្រធានជាន់ខ្ពស់របស់ FIFA លោក Gianni Infantino ក៏បានកោតសរសើរថា World Cup 2018 ក្នុងទឹកដីរុស្ស៊ីជាព្រឹត្តិការណ៍រៀបចំឡើងអស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្របង្កើតការប្រកួតនេះ ។ ជាក់ស្តែងតាំងពីបើកឆាករហូតដល់ថ្ងៃបញ្ចប់ ម្ចាស់ផ្ទះរុស្ស៊ីបានស្វាគមន៍ពិភពលោកយ៉ាងកក់ក្តៅ ៕
ចែករំលែកព័តមាននេះ