ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​​ខ្លួន​​មន្ត្រី​​ប៉ូលិស​​ស័ក្តិ​​4 កូន​​ស្នង​​ការ​​​ខេត្ត​​កែប ស្រវឹង​​បើក​​រថយន្ត​​​បុក​​​​ហើយ​​បា.ញ់

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖​ មន្ត្រី​ប៉ូលិស​ថ្នាក់​វរសេ​នីយ៍​ត្រី​ (ស័ក្តិ៤)ម្នាក់​ ជា​កូន​ស្នង​ការ​ខេត្ត​កែប​ បាន​ត្រូវ​ប៉ូលិស​ខណ្ឌ​ឫស្សី​កែវ​ សហការ​ជា​មួយ​ប៉ូលិស​ប៉ុស្តិ៍​ទួល​សង្កែ​ចាប់​ខ្លួន​ បន្ទាប់​ពី​​បើក​រថយន្ត​កាមរី​ឆ្លាម​ ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2P-1896 ទៅ​បុក​រថយន្ត​ម៉ាក​ហ៊ី​យ៉ាន់​ដាយ​មួយ​គ្រឿង ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ បាត់​ដំ​បង​ 3A-1059 ​ពី​ក្រោយ​ ។ រថយន្ត​ហុីយ៉ាន់​ដាយ​នេះ​ ជា​របស់​ក្រុម​ហ៊ុន​ពន្លឺ​អង្គរ​ដឹក​

រាជធានី​ភ្នំពេញ​ ៖​ មន្ត្រី​ប៉ូលិស​ថ្នាក់​វរសេ​នីយ៍​ត្រី​ (ស័ក្តិ៤)ម្នាក់​ ជា​កូន​ស្នង​ការ​ខេត្ត​កែប​ បាន​ត្រូវ​ប៉ូលិស​ខណ្ឌ​ឫស្សី​កែវ​ សហការ​ជា​មួយ​ប៉ូលិស​ប៉ុស្តិ៍​ទួល​សង្កែ​ចាប់​ខ្លួន​ បន្ទាប់​ពី​​បើក​រថយន្ត​កាមរី​ឆ្លាម​ ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2P-1896 ទៅ​បុក​រថយន្ត​ម៉ាក​ហ៊ី​យ៉ាន់​ដាយ​មួយ​គ្រឿង ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ បាត់​ដំ​បង​ 3A-1059 ​ពី​ក្រោយ​ ។ រថយន្ត​ហុីយ៉ាន់​ដាយ​នេះ​ ជា​របស់​ក្រុម​ហ៊ុន​ពន្លឺ​អង្គរ​ដឹក​អ្នក​ដំណើរ​ ដែល​ខូច​កំពុង​ឈប់​ចត​តាម​ដង​ផ្លូវ​ជាតិ​លេខ៥​ ។ អ្វី​ដែល​គួរ​ឱ្យ​ហួស​ចិត្ត​នោះ​គឺ ក្រោយ​ពេល​បើក​បុក​គេ​ទាំង​កំរោល​ពី​ក្រោយ​ហើយ​បែរ​ជា​គេ​ទារ​ឱ្យ​សង​ទៀត​ លុះ​ពេល​គេ​មិន​ព្រម​សង​ ក៏​ដក​កាំ​ភ្លើង​ខ្លី​បាញ់​បុក​ដី​គំរាម​មួយ​គ្រាប់​ ។ ប៉ុន្តែ​ទោះ​បី​ជា​​បែប​នេះ​ក្តី​ បន្ទាប់​ពី​ចាប់​ខ្លួន​បាន​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក៏​ដោះ​លែង​ទៅ​វិញ​ទៅ​ ។

គ្រោះ​ថ្នាក់​ចរា​ចរណ៍​ឈាន​ដល់​ការ​ផ្ទុះ​អាវុធ​នេះ​ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​២១ មីនា​ នៅ​តាម​ដង​ផ្លូវ​ជាតិ​លេខ​៥ មុខ​ក្រុម​ហ៊ុន​មេគង្គ​អុិច​ប្រេស​ ខាង​ត្បូង​ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាល​ទួល​សង្កែ​ ស្ថិត​ក្នុង​ភូមិ​ផ្សារ​តូច​ សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឫស្សី​កែវ​ ។ ទោះ​ជា​យ៉ាង​ណា​ ការ​ផ្ទុះ​អាវុធ​នេះ​ពុំ​បណ្តាល​ឱ្យ​មាន​មនុស្ស​រង​របួស​​ទេ​ ។ មន្ត្រី​ប៉ូលិស​ដែល​ត្រូវ​ចាប់​ខ្លួន​នេះ​ ឈ្មោះ​ឯម បាណាន​ ភេទ្រ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ ឋានន្តរ​ស័ក្តិ​វរសេនីយ៍​ត្រី​ (ស័ក្តិ៤) ជា​នាយ​ការិយា​ល័យ​ផែន​ការ​គណនេយ្យ​នៃ​ស្នង​ការ​ដ្ឋាន​ខេត្ត​កែប​ ហើយ​ក៏​ជា​កូន​លោក​ស្នង​ការ​ផង​ដែរ​ ។

តាម​ព័ត៌​មាន​ឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​ មាន​រថយន្ត​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង​ របស់​ក្រុម​ហ៊ុន​ពន្លឺ​អង្គរ​ ម៉ាក​ហុី​យ៉ាន់​ដាយ​ ពាក់​ស្លាក​លេខ​ បាត់​ដំបង​ 3A-1059 បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ ។ នៅ​ពេល​ធ្វើ​ដំណើរ​មក​ជិត​ដល់​ប៉ុស្តិ៍​នគរ​បាល​ទួល​សង្កែ​ ក៏​បែក​កាប៉ែន​ខូច​ដាក់​លេខ​ពុំ​ចូល​ ហើយ​ក៏​បាន​ឈប់​ជួស​ជុល​ ។ នៅ​ពេល​កំពុង​ជួស​ជុល​ ស្រាប់​តែ​មាន​រថយន្ត​កាមរី​ឆ្លាម​មួយ​គ្រឿង​ ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2P-1896 បើក​បរ​ដោយ​លោក​វរសេនីយ៍​ត្រី​ ឯម បាណាន ដែល​គេ​ស្គាល់​ថា​ ជា​កូន​ប្រុស​របស់​លោក​ស្នង​ការ​នគរ​បាល​ខេត្ត​កែប​ ធ្វើ​ដំណើរ​ពី​ត្បូង​ទៅ​ជើង​ មក​បុក​រថយន្ត​ដឹក​អ្នក​ដំណើរ​ពី​ក្រោយ​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​រថយន្ត​កាមរី​ស្រុញ​មុខ​ ។

តាម​ព័ត៌​មាន​ឱ្យ​ដឹង​ទៀត​ថា​ បន្ទាប់​ពី​មាន​គ្រោះ​ថ្នាក់​ មន្ត្រី​ប៉ូលិស​រូប​នោះ​បាន​ចុះ​ពី​លើ​រថយន​្ត​ ហើយ​ទៅ​រក​រឿង​ខាង​រថយន្ត​ដឹក​អ្នក​ដំណើរ​ ដោយទារ​ឱ្យ​សង​ការ​ខូច​ខាត​ តែ​ខាង​រថយន្ត​ដឹក​អ្នក​ដំណើរ​មិន​ព្រម​សង​ ព្រោះ​បើក​បុក​ពី​ក្រោយ​ហើយ​ទារ​សង​ទៀត​ ។ ដោយ​សារ​តែ​ខឹង​ពុំ​សង​ មន្ត្រី​ប៉ូលិស​ដែល​ស្ថិត​ក្នុង​ស្ថាន​ភាព​ស្រវឹង​ បាន​ចូល​ទៅ​ក្នុង​រថយន្ត​វិញ​ ហើយ​រូត​កាបូប​យក​កាំភ្លើង​ខ្លី​ម៉ាក​កា៥៤​ មួយ​ដើម​ ភ្ជង់​បាញ់​១គ្រាប់​បុក​ដី​គំរាម​អ្នក​បើក​បរ​ ។ នៅ​ពេល​មាន​ការ​ផ្ទុះ​អាវុធ​ ប៉ូលិស​ប៉ុស្តិ៍​ទួល​សង្កែ​ និង​ខណ្ឌ​ឫស្សី​កែវ​ បាន​ចុះ​ទៅ​អន្តរា​គមន៍​ចាប់​ឃាត់​ខ្លួន​បញ្ជូន​ទៅ​កាន់​អធិ​ការ​ដ្ឋាន ។

តាម​បុរស​ឈ្មោះ​ឈឹម បូរ៉ន​ អាយុ​៥៤​ឆ្នាំ​ នៅ​ភូមិ​ស្តុក​ ឃុំ​បសេដ្ឋ​ ស្រុក​បសេដ្ឋ​ ខេត្ត​កំពង់​ស្ពឺ​ ជា​អ្នក​បើក​បរ​រថ​យន្ត​ដឹក​អ្នក​ដំណើរ​ ឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​ គាត់​បាន​បើក​រថយន្ត​ចេញ​ពី​ចំណត​ក្រុម​ហ៊ុន​នៅ​ខាង​ជើង​ផ្សារ​ដើមគ ក្នុង​​ដំណើរ​​ទៅ​កាន់​ក្រុង​ប៉ោយ​ប៉ែត​ ។ ពេល​មក​ដល់​ផ្សារ​តូច​ រថយន្ត​ខូច​ដាក់​លេខ​មិន​ចូល​ ក៏​ឈប់​ជួស​ជុល​ដោយ​បើក​ភ្លើង​ស៊ីញ៉ូត្រឹម​ត្រូវ​ ស្រាប់​តែ​មាន​រថយន្ត​កាមរី​ឆ្លាម​មួយ​គ្រឿង​មក​បុក​ពី​ក្រោយ​ពេញ​ទំហឹង​តែ​ម្តង​ ធ្វើ​ឱ្យ​ម្នាក់ៗ​ភ័យ​ព្រលឹង​ចុង​សក់​ ។ អ្នក​បើក​បរ​បន្ត​ទៀត​ថា​ ពេល​បើក​បុក​ពី​ក្រោយ​ហើយ​ទារ​សង​ការ​ខូច​ខាត​ទៀត​ តែ​ដោយ​គាត់​ពុំ​ព្រម​សង​ ក៏​ទៅ​យក​កាំ​ភ្លើង​មក​អាមេ​បញ្ចូល​គ្រាប់​ រួច​បាញ់​បុក​ដី​គំរាម​មួយ​គ្រាប់​ ។

តាម​ព័ត៌​មាន​ឱ្យ​ដឹង​ថា​ មន្ត្រី​ប៉ូលិស​រូប​នោះ​ស្ថិត​ក្នុង​ភាព​ស្រវឹង​ដាប​ ព្រោះ​ទើប​តែ​ចេញ​ពី​ផឹក​ជា​មួយ​មិត្ត​ភក្តិ​នៅ​ម្តុំ​ផ្សារ​ដេប៉ូ​ ហើយ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ភូមិ​បឹង​សាឡាង​ សង្កាត់​ឫស្សី​កែវ​ ក៏​ជួប​គ្រោះ​ថ្នាក់​បុក​រថយន្ត​ដឹក​អ្នក​ដំណើរ​ដែល​កំពុង​ឈប់​ជួស​ជុល​ចំ​ពី​ក្រោយ​ពេញ​ទំហឹង​ រួច​ទាម​ទារ​ឱ្យ​គេ​សង​ទៀត ។ ពេល​គេ​មិន​ព្រម​សង​ខឹង​បាញ់​បុក​ដី​គំរាម​មួយ​គ្រាប់​ ហើយ​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​បញ្ជូន​ទៅ​កាន់​អធិការ​ដ្ឋាន​ខណ្ឌ​ឫស្សី​កែវ​ តែ​ត្រូវ​បាន​ដោះ​លែង​វិញ​នៅ​វេលា​ម៉ោង​៣ទៀប​ភ្លឺ​ គឺ​ដោះ​លែង​ទាំង​យប់​ស្ងាត់​ស្មាន​ថា​អត់​មាន​អ្នក​ណា​ដឹង​ ។

លោក​វរសេនីយ៍​ទោ​ ទៀង ច័ន្ទខន្តិសារ​ អធិ​ការ​នគរ​បាល​ខណ្ឌ​ឫស្សី​កែវ​ បាន​ឱ្យ​ដឹង​ថា​ ការ​ដោះ​លែង​មន្ត្រី​ប៉ូលិស​បង្ក​ការ​ផ្ទុះ​អាវុធ​នេះ​ ដោយ​មាន​បញ្ជា​ពី​ថ្នាក់​លើ​ ។ ម៉្យាង​ទៀត​ការ​ផ្ទុះ​នេះ​ពុំ​បង្ក​ឱ្យ​មាន​របួស​ ហើយ​សាមីខ្លួន​មាន​អង្គ​ភាព​ត្រឹម​ត្រូវ​គ្រាន់​តែ​ទទួល​ពិន័យ​កង​កម្លាំង​ប៉ុណ្ណោះ​ ។ ទោះ​បី​ជា​យ៉ាង​ណា​ លោក​អធិការ​បាន​ត្អូញ​ត្អែរ​ថា​ លោក​មាន​ការ​ពិបាក​នៅ​ពេល​ដែល​ខំ​ប្រឹង​បង្ក្រាប​ជន​បង្ក​ការ​ផ្ទុះ​អាវុធ​បាន​ហើយ​ បែរ​ជា​ប៉ះ​ចំ​គ្នា​ឯង​បែប​នេះ​ ។

បើ​ទៅ​ណា​ប៉ះ​តែ​គ្នា​ឯង​បែប​នេះ​ ថ្ងៃ​ក្រោយ​បាញ់​ទៀត​ និង​សុំ​កុំ​រាង! ម៉្យាង​ទៀត​ បើ​មិន​មែន​គ្នា​ឯង​ប្រហែល​ជា​ចូល​ទ្រុង…៕