ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ដេកចាំ​ព្រេងវាសនា​លើកបាយ​បញ្ចុក

5 ឆ្នាំ មុន

ជា​ការ​ពិត​ណាស់​នៅ​ក្នុង​លោក​យើង​នេះ គេ​អាច​ពិសោធន៍​ឃើញ​ជាក់ច្បាស់​ថា មាន​តែ​មនុស្ស​ស្ទុះស្ទា​ប្រឹងប្រែង ពេញចិត្ត​ធ្វើការ ប្រើ​ពេលវេលា​ឱ្យ​ជា​ប្រយោជន៍​ប៉ុណ្ណោះ​ទេ ដែល​អាច​ទាំ​ទ្រ​ជាមួយនឹង​ជីវិត​បាន​។ ចំណែក​ជន​ដែល​មិន​ធ្វើការ​អ្វី រង់​ចាំតែ​លាភ សំណាង មក​ដល់​ស្រាប់​ៗ​នោះ…

ជា​ការ​ពិត​ណាស់​នៅ​ក្នុង​លោក​យើង​នេះ គេ​អាច​ពិសោធន៍​ឃើញ​ជាក់ច្បាស់​ថា មាន​តែ​មនុស្ស​ស្ទុះស្ទា​ប្រឹងប្រែង ពេញចិត្ត​ធ្វើការ ប្រើ​ពេលវេលា​ឱ្យ​ជា​ប្រយោជន៍​ប៉ុណ្ណោះ​ទេ ដែល​អាច​ទាំ​ទ្រ​ជាមួយនឹង​ជីវិត​បាន​។

ចំណែក​ជន​ដែល​មិន​ធ្វើការ​អ្វី រង់​ចាំតែ​លាភ សំណាង មក​ដល់​ស្រាប់​ៗ​នោះ បើ​នឹង​មាន​ផ្លូវ​បាន​លាភ​ខ្លះ ក៏​ប្រហែលជា​មាន​តែ​ក្នុង​រឿងព្រេង​ប៉ុណ្ណោះ​ឯង​។ ចំពោះ​បញ្ហា​ជីវិត​ពិតប្រាកដ​នោះ មិន​អាច​នឹង​សង្ឃឹមថា​បាន​ជួប​លាភ​ជោគ​ដូច​ចិត្ត​ប៉ង​បាន​នោះ​ឡើយ ។

សម​នឹង​សុភាសិត​ថា កុំ​ស្លាប់​ដូច​ពស់ កុំ​រស់​ដូច​កង្កែប គួរ​ប្រឹង​គប់​សេព​នឹង​បណ្ឌិត​អ្នកប្រាជ្ញ ប្រឹង​សិក្សា​រៀនសូត្រ ប្រឹងប្រែង​ធ្វើ​ការងារ​ចិញ្ចឹមជីវិត កុំ​បណ្តោយ​ជីវិត​ធ្លាក់​ទៅ​តាម​យ​ថា​ក​ម្មា កុំ​ដេកចាំ​ព្រេងវាសនា​លើកបាយ​បញ្ចុក​។

ត្រង់នេះ​យើង​ងាក​មក​ពិនិត្យ​នូវ​ព្រះពុទ្ធ​ដីកា​ដែល​ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ ព្រះ​អង្គ​ទ្រង់​សម្តែង​ពន្យល់​ដល់​សត្វលោក​ឱ្យ​បាន​យល់​ច្បាស់​នូវ​បញ្ហា​ជីវិត ដូច​មាន​ជា​អាទិ៍​ថាៈ

អប្បមា​ទោ អម​តំ បទំ អបមា​ទោ មច្ចុ​នោ បទំ អប្ប​មត្តា ន មិ​យ្យ​ន្តិ យេ បម​ត្តា យ​ថា មតា ប្រែ​ថា សេចក្តី​មិន​ធ្វេសប្រហែស​ជា​ផ្លូវ​នៃ​សេចក្តី​មិន​ស្លាប់ សេចក្តី​ធ្វេសប្រហែស​ជា​ផ្លូវ​នៃ​សេចក្តីស្លាប់ ជន​ដែល​មិន​ធ្វេសប្រហែស​ជា​អ្នក​មិន​ស្លាប់ ជន​ដែល​មាន​សេចក្តី​ធ្វេសប្រហែស​ទុក​ណា​ជា​មានជីវិត​រស់នៅ​ក៏​ទុកដូចជា​ស្លាប់​ទៅ​ហើយ ។