ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រូវតែ​​​បញ្ឈប់​​ទទួលទាន​ស្រា.សក្នុងតំបន់​​កំពុង​រង​គ្រោះ… ខណៈ៣នាក់បាន​ស្លា.ប់​

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ​៖ ​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ភូមិ​ស្នួល​វត្ត​កើត ឃុំ​ស្នួល ស្រុក​ស្នួល ដែល​រង​អា​កា​រៈ​ពុល​ស្រា.ស ​គឺ​មាន​មនុស្ស​យ៉ាង​ហោច​​៣​នាក់​​​បាន​ស្លាប់​ និង​ធ្លាក់ខ្លួន​ឈឺ​ជាង​៥០​​នាក់​ ។ នេះបើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល…

ខេត្តក្រចេះ ​៖ ​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ភូមិ​ស្នួល​វត្ត​កើត ឃុំ​ស្នួល ស្រុក​ស្នួល ដែល​រង​អា​កា​រៈ​ពុល​ស្រា.ស ​គឺ​មាន​មនុស្ស​យ៉ាង​ហោច​​៣​នាក់​​​បាន​ស្លាប់​ និង​ធ្លាក់ខ្លួន​ឈឺ​ជាង​៥០​​នាក់​ ។ នេះបើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល បានឱ្យ​ដឹងនៅព្រឹក​​ថ្ងៃ​ទី​១៦ កក្កដា នេះ ​។

ការប្រកាសនេះ គឺ​ធ្វើ​ឡើង​​ក្រោយ​​ពី​ការ​ចុះ​ស្រាវជ្រាវ​រយៈពេល​៣​ថ្ងៃ​ បន្ទាប់​ពី​មានការ​ផ្ទុះ​បាតុភាព​​ពុល និង​បង្ក​ការ​ភ្ញាក់​មួយ​សារ​ជា​ថ្មី​ទៀត​ ដោយ​បញ្ជាក់​ថា ការ​ស្លាប់​របស់​ពលរដ្ឋ​​៣​នាក់ ​ក្នុង​នោះ មាន​​២​នាក់​ជា​ស្រី្ត គឺ​ដោយ​សារ​​ពុល​ស្រា.ស ​ព្រោះ​ស្រា​ដែល​ពួក​គាត់​ហូប​នោះ​ មាន​សារធាតុ​មេ​តាណុ​ល​។

របាយការណ៍​របស់​​​ក្រសួងសុខាភិបាល​ដដែល​​ឱ្យ​​ដឹង​ទៀត​ថា ក្រោយ​ការ​ចុះ​ស្រាវជ្រាវ​ ក៏​បាន​រក​ឃើញ​ថា ការ​ស្លាប់​របស់​ពលរដ្ឋ​៣​នាក់ និង​ការ​រង​គ្រោះ​របស់​ប្រជា​ពលរដ្ឋ​មាន​​ជាង​៥០​នាក់ គឺ​ផ្តើម​ចេញ​ដោយសារ​តែ​ពុល​ស្រា​នេះ ហើយ​ក្រសួងក៏​​បាន​ជម្រុញ​ឱ្យ​​អាជ្ញាធរ និង​មន្ត្រី​សុខាភិ​បាល ចុះ​អប់រំ​ណែនាំ​ដល់​ពលរដ្ឋ​នៅ​តាម​​តំបន់​គោលដៅ​ងាយ​រង​គ្រោះ ​ដោយសារ​ទទួលទាន​ស្រា.សនេះ ត្រូវតែ​​បញ្ឈប់​។

គួររំលឹកថា ពលរដ្ឋ​​៣​នាក់ដែល​​បាន​រង​គ្រោះ​ពុល​រហូត​ស្លាប់​​បន្តបន្ទាប់​​​គ្នា ក្រោយ​ពី​ពួក​គាត់​​នាំ​គ្នា​ទៅ​ហូប​ស្រា.ស នៅ​ក្នុង​កម្មវិធី​ជួបជុំ​មួយ ​កាលពី​ថ្ងៃ១២ កក្កដា ស្ថិត​​ក្នុង​ឃុំ​ស្វាយ​ជ្រៈ ស្រុក​ស្នួល​ ។ ក្រោយ​ពី​ហូប​រួច​ មាន​​ស្ត្រី​រង​គ្រោះ​ម្នាក់​ ឈ្មោះ​ព្រិច ណាត អាយុ​៣៦​ឆ្នាំ  កើត​អា​កា​រៈ​ពុល​ឈឺ​ស្លាប់ កាលពី​ថ្ងៃ​ទី​១២ កក្កដា ។ រហូត​ដល់​ថ្ងៃ​ទី​១៣ កក្កដា រំលង​បាន​​១​ថ្ងៃ ​ក៏​មាន​ស្ត្រី​ម្នាក់​ទៀត​ដែល​បាន​ហូប​ស្រា​ជាមួយ​គ្នា​ ឈ្មោះ ឡៃ អាយុ​៣២​ឆ្នាំ ក៏​កើតអា​កា​រៈ​ឈឺ​ពុល​ស្លាប់​ដូច​គ្នា​ ។ ហើយ​នៅ​ថ្ងៃ​ទី​១៤ កក្កដា ក៏​មាន​បុរស​រង​គ្រោះ​ម្នាក់​ទៀត​ឈ្មោះ ហាន ហុ​ន អាយុ​៦០​ឆ្នាំ ដែល​រង​អា​កា​រៈ​ពុល​ ត្រូវ​បាន​ស្លាប់​ម្នាក់​ទៀត ​។

ទន្ទឹម​គ្នា​នេះដែរ អាជ្ញាធរ​ខេត្តក្រចេះ ក៏​ត្រូវ​គេ​មើលឃើញ​ថា កំពុង​តែ​បង្កើន​សកម្មភាព​ការ ចុះ​ត្រួតពិនិត្យ លើ​ទីតាំង​ផលិត​ស្រា​តូច​ធំ​នានា នៅ​ទូ​ទាំង​ខេត្ត​ក្រោយ​សង្ស័យ​ថា ការ​ផលិត គឺ​ធ្វើ​ឡើង​មិន​ប្រក្រតី​ ។

​ព័ត៌មានលម្អឹត​នឹង​មានផ្សាយជូនលើទំព័រកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ