ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គុយ​ជិត​បុគ្គល​ណា​ត្រូវ​ស្គាល់ចិត្ត​បុគ្គល​នោះ

5 ឆ្នាំ មុន

សប្បុរសធម៌​ប្រែ​ថា ធម៌​របស់​សប្បុរស មាន​ន័យ​ថា បើ​បុគ្គល​ណា​ប្រតិបត្តិ​តាម​ធម៌​ទាំង​៧​ប្រការ​នេះ​បាន បុគ្គល​នោះ​នឹង​បាន​នាម​ថា ជា​សប្បុរសជន បាន​ជាទី​រាប់អាន​នៃ​មហាជន​គ្រប់​ទិស​ទី​។ សប្បុរសធម៌​នេះ​មាន​៧​ប្រការ​គឺៈ ១-​ធម្ម​ញ្ញុ​តា ភាព​ជា​អ្នកដឹង​ធម៌​គឺ​ដឹង​ហេតុ…

សប្បុរសធម៌​ប្រែ​ថា ធម៌​របស់​សប្បុរស មាន​ន័យ​ថា បើ​បុគ្គល​ណា​ប្រតិបត្តិ​តាម​ធម៌​ទាំង​៧​ប្រការ​នេះ​បាន បុគ្គល​នោះ​នឹង​បាន​នាម​ថា ជា​សប្បុរសជន បាន​ជាទី​រាប់អាន​នៃ​មហាជន​គ្រប់​ទិស​ទី​។ សប្បុរសធម៌​នេះ​មាន​៧​ប្រការ​គឺៈ

១-​ធម្ម​ញ្ញុ​តា ភាព​ជា​អ្នកដឹង​ធម៌​គឺ​ដឹង​ហេតុ ដឹង​ផល

២-​អត្ថញ្ញុតា ភាព​ជា​អ្នកដឹង​អត្ថ​គឺ​ដឹង​ផល ដឹង​ប្រយោជន៍

៣-​អត្ត​ញ្ញុ​តា ភាព​ជា​អ្នកដឹង​ខ្លួនឯង​ឱ្យ​ច្បាស់

៤-​មត្តញ្ញុតា ភាព​ជា​អ្នកដឹង​ប្រមាណ​នៃ​ការ​បរិភោគ

៥-​កាល​ញ្ញុ​តា ភាព​ជា​អ្នកដឹង​កាល ស្គាល់​ពេលវេលា

៦-​បរិ​សញ្ញុ​តា ភាព​ជា​អ្នកដឹង​បរិស័ទ

៧-​បុគ្គល​បរោ​បរ​ញ្ញុ​តា ភាព​ជា​ដឹង​បុគ្គល​ខ្ពស់​ទាប ដែល​សេចក្តី​នេះ​លោក​សំដៅ​ថា ចូល​ទៅ​អង្គុយ​ជិត​បុគ្គល​ណា គប្បី​ដឹង ឬ​យល់ចិត្ត​បុគ្គល​នោះ ហើយ​ធ្វើ​ចរិយា​ឱ្យ​ដូច​បុគ្គល​នោះ ។

ក្នុង​ចំណោម​មាតិកា​ធម៌​ទាំង​៧​ប្រការ​នេះ ត្រង់​ចំណុច​ទី​៥ កាល​ញ្ញុ​តា ភាព​ជា​អ្នក​ស្គាល់​ពេលវេលា លោក​ចាត់​ថា ជា​ចំណុច​សំខាន់ ព្រោះ​អ្នក​ស្គាល់​ពេលវេលា ជា​អ្នក​ធ្វើ​អ្វី​ៗ​ប្រព្រឹត្ត​ទៅ​ចេះ​បត់បែន​ទៅ​តាម​កាល ពោល​គឺ​មិន​ផ្កាប់​មុខងប់​នឹង​អ្វីមួយ​ដោយ​មិន​ចេះ​បត់បែន​ទៅ​តាម​កាលៈទេសៈ ។