គ្រាន់តែរឿងប្រកាន់​បក្ស​ខ្លួន​… ឈានដល់​ចង់ផ្តាច់ជីវិត​ទៀត


ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៣ កក្កដា មាន​អំពើ​ប៉ុនប៉ង​ឃាតកម្ម​មួយ កើតឡើង​នៅ​ចំណុច​ផ្ទះ​២០០​ខ្នង ក្នុងភូមិ​ជីកដី ឃុំ​អណ្ដូង​ត្របែក ស្រុក​​រមាស​ហែក ខេត្តស្វាយរៀង រវាង​ជន​ពិការ​និង​ជន​ពិការ​កាប់​ចាក់​គ្នា រឿង​កាន់ជើង​គណបក្ស និងចាក់​សំឡេង​ឃោសនា​បក្ស​របស់​ខ្លួន ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​បង្ក​មានឈ្មោះ​សុវណ្ណ ចាន់​សាវ៉ា​ត ភេទ​ប្រុស អាយុ​៦១​ឆ្នាំ ជា​យោធិន​ពិការ
(​កំបុត​ដៃ​ម្ខាង​) និង​ជា​សមាជិក​គណបក្ស​សម្ព័​ន ដើម្បី​ប្រជាធិបតេយ្យ មាន​ទីលំនៅ​ក្នុងភូមិ​ត្បែង ឃំ​ុ​គោក​ព្រីង ស្រុក​ស្វាយ​ជ្រំ​ុ បច្ចុប្បន្ន ស្នាក់​នៅផ្ទះ​200​ខ្នង ក្នុងភូមិ​ជីកដី ឃុំ​អណ្ដូង​ត្របែក ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង ។ រីឯ​ខាង​ជន​រង​គ្រោះ​ឈ្មោះ ឡុ​ង ជី ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ជា​យោធិន​ពិការ​ដែរ (​កំបុត​ជើង​ម្ខាង​) មាន​ទីលំនៅ​ភូមិ​ពោធិ​រស់ ឃំ​ុ​បា​សាក់ ស្រុក​ស្វាយ​ជ្រំ បច្ចុប្បន្ន ស្នាក់​នៅផ្ទះ​២០០​ខ្នង ស្ថិត​ក្នុងភូមិ​ជីក​ដី ឃុំ​អណ្ដូង​ត្របែក ស្រុក​រមាស​ហែក ខេត្តស្វាយរៀង របួស​ត្រង់​ក្បាល​ជា​ទម្ងន់ ។

តាម​សាក្សី​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា នៅ​វេលា​ម៉ោង​ខាងលើ ជនសង្ស័យ​ឈ្មោះ​សុវណ្ណ ចាន់​សាវ៉ា​ត បាន​ប្រើប្រាស់​មេក្រូ​ឆាង​ម៉ាង​ចាក់​សំឡេង​ឮ​ខ្លាំង​ៗ​នៅផ្ទះ​ក្នុង​ការ​ឃោសនា​រក​សម្លេង​ឆ្នោត​ឱ្យ​គណបក្ស​នយោ​បាយ​របស់​ខ្លួន ។ ពេល​នោះ ជន​រង​គ្រោះ​ឈ្មោះ ឡុ​ង ជី បាន​ទៅ​ហាមឃាត់​មិន​ឱ្យ​ចាក់​ឮ​សម្លេង​ខ្លាំង​ៗ​ពេក ទេ ព្រោះ​ជា​ការ​រំខាន និង​ថ្លង់​ដល់​គេឯង ។

ខណៈ​ជន​រង​គ្រោះ​ទៅ​ប្រាប់ ស្រាប់តែ​ជនសង្ស័យ (​ជា​ជន​ពិការ​ដូច​គ្នា​) បាន​ប្រើស​ម្តី​មិន​សមរម្យ​ទៅ​លើ
ជន​រង​គ្រោះ ពេល​នោះ ក៏​កើតជា​ជម្លោះ​តឹង​ស​សៃ​.​ក​ដាក់​គ្នា ទើប​ជនសង្ស័យ​ស្ទុះ​ទៅ​ទាញ​បាន​ទ្រនង់​សំពង​ក្បាល​ជន​រង​គ្រោះ បណ្តាល​ឱ្យ​រង​របួស​ជា​ទម្ងន់ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​​បង្អែក ស្រុក​រមាស​ហែក ។ ចំណែក​ជន​ដៃដល់ ក៏​ត្រូវ​បាន​សមត្ថកិច្ច​កិច្ច​ចាប់ខ្លួន នាំ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ផង​ដែរ ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ