ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​២​រូប​នឹង​ទៅ​ធ្វើ​ជា Fan ផ្ទាល់​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup 2018

5 ឆ្នាំ មុន

ខុទ្ទកាល័យ​ប្រធានាធិបតី​ក្រូ​អាស៊ី​បាន​ប្រាប់​សារព័ត៌មាន​រុ​ស្ស៊ី Sputnik នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា លោកស្រី​ប្រធានាធិបតី Kolinda Grabar-Kitarovic​នឹង​អញ្ជើញ​ចូលរួម​ទស្សនាការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ពាន World Cup ២០១៨ រវាង​ក្រុម​ក្រូ​អាស៊ី…

ខុទ្ទកាល័យ​ប្រធានាធិបតី​ក្រូ​អាស៊ី​បាន​ប្រាប់​សារព័ត៌មាន​រុ​ស្ស៊ី Sputnik នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា លោកស្រី​ប្រធានាធិបតី Kolinda Grabar-Kitarovic​នឹង​អញ្ជើញ​ចូលរួម​ទស្សនាការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ពាន World Cup ២០១៨ រវាង​ក្រុម​ក្រូ​អាស៊ី និង​បារាំង​នៅ​យប់​ថ្ងៃអាទិត្យ​ស្អែក​នេះ ដើម្បី​ផ្តល់​កម្លាំងចិត្ត​ដល់​ក្រុម​ទាំងមូល​ដណ្ដើម​ជ័យជម្នះ ។

ដោយឡែក ប្រធានាធិបតី​បារាំង​លោក Emmanuel Macron ក៏​នឹងអញ្ជើញ​ចូលរួម​ជា​ភ្ញៀវ​ពិសេស​ផង​ដែរ ។ ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី​៣​របស់​លោក​ទៅ​កាន់​ទឹកដី​រុ​ស្ស៊ី​នៅ​ក្នុង​ឆ្នាំ​២០១៨ ​នេះសារព័ត៌មាន​រដ្ឋ​រុ​ស្ស៊ី​TASS ផ្សាយ​ថា លោក Macron នឹង​ជួប​ជាមួយ​ប្រធានាធិបតី​រុ​ស្ស៊ី​លោកពូ​ទី​ន​អំឡុង​ការ​ប្រកួត​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ