ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់និយាយប្តី​ប្រពន្ធ​គ្នា​១៤​ឆ្នាំត្រូវ​លែងលះ ​ដោយសារ​តែ Messi និង Ronaldo

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា បុរស​ជនជាតិ​រុ​ស្ស៊ី​ម្នាក់​បាន​សម្រេចចិត្ត​លែងលះ​ប្រពន្ធ​ដែល​ខ្លួន​រៀប​ការ​នៅ​ជាមួយ​គ្នា​អស់​ពេល​១៤​ឆ្នាំ​ដោយសារ​តែ​ខឹង​ប្រពន្ធ​មើលងាយ Messi ដែល​ជា​កីឡាករ​សំណព្វចិត្ត​របស់​ខ្លួន ។ ខាង​ប្តី​ឈ្មោះ Arsen…

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា បុរស​ជនជាតិ​រុ​ស្ស៊ី​ម្នាក់​បាន​សម្រេចចិត្ត​លែងលះ​ប្រពន្ធ​ដែល​ខ្លួន​រៀប​ការ​នៅ​ជាមួយ​គ្នា​អស់​ពេល​១៤​ឆ្នាំ​ដោយសារ​តែ​ខឹង​ប្រពន្ធ​មើលងាយ Messi ដែល​ជា​កីឡាករ​សំណព្វចិត្ត​របស់​ខ្លួន ។

ខាង​ប្តី​ឈ្មោះ Arsen អាយុ​៤០​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ Lyudmila អាយុ​៣៧​ឆ្នាំ បាន​ជួប​គ្នា​ដំបូង​នៅ​ក្នុង​បារ​បាល់ទាត់​មួយ​ក្នុង Chelyabinsk ប្រទេស​រុ​ស្ស៊ី​កាលពី​ការ​ប្រកួត​ឆ្នាំ​២០០២ ។ ពួក​គេ​ស្រឡាញ់​គ្នា​ដោយសារ​តែ​ជា​ចូល​ចិត្ត​មើល​បាល់​ដូច​គ្នា ។

អ្វី​ដែល​ខុស​គ្នា​នោះ​គឺថា​ពួក​គេ​មិន​គាំទ្រ​ក្រុម​ដូច​គ្នា​ឡើយ ។ មួយ​កាន់ជើង​ខាង Messi មួយទៀត​កាន់ជើង​ខាង Ronaldo ។ ដោយសារ​ទ្រាំ​លែង​បាន​បុរស​ជា​ប្តី​បាន​សម្រេចចិត្ត​ដាក់​សំបុត្រ​លែងលះ​កាលពី​ស​ប្តា​ហ៍​មុន​បន្ទាប់​ពី​ប្រពន្ធ​នៅ​តែ​បន្ត​មើលងាយ​ការ​លេង​របស់ Messi នៅ​ពេល World Cup វគ្គ​១៦​ក្រុម​ចុង​ក្រោយ ។

បុរស​ជា​ប្តី​បាន​ប្រាប់​ថា ប្រពន្ធ​របស់​លោក​សើចចំអក​ចំពោះ​ការ​ស៊ុត​ប៉េ​ណា​ល់​ទី​មិន​ចូល​របស់ Messi កាលពី​ប្រកួត​ជាមួយនឹង​អ៊ី​ស្លង់ ។ អ្វី​ដែល​ធ្វើ​ឲ្យ​លោក​សម្រេចចិត្ត​លែងលះ​គឺ​មក​ពី​នាង​ជា​ប្រពន្ធ​បន្ត​មើលងាយ Messi ទៀត បើ​ទោះបីជា​ឈ្នះ​ការ​ប្រកួត​ជាមួយនឹង​នី​ហ្សេ​រី​យ៉ា​ក៏​ដោយ ។ លោក​ខឹង​ពេក​ក៏​ឈ្លោះ​ជាមួយ​នាង​ហើយ​ដាក់​សំបុត្រ​លែងលះ​នៅ​ថ្ងៃ​បន្ទាប់​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ