ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើមឈើមួយ​នេះ​ ដុះ​តាំងពី​សម្ដេច​​សង្ឃរាជ​ជួន ណា​ត មក​ម្លេ​៉ះ…

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ អ្នកស្រុក​ក្មេង ​ចាស់ ​ប្រុស ​ស្រី ​រាប់រយ​នាក់ ​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ កក្កដា បាន​នាំ​គ្នា​ទៅ​ឈរ​ចាំ​ដណ្ដើម​ស្លឹកឈើ​…

ខេត្តកំពត ៖ អ្នកស្រុក​ក្មេង ​ចាស់ ​ប្រុស ​ស្រី ​រាប់រយ​នាក់ ​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ កក្កដា បាន​នាំ​គ្នា​ទៅ​ឈរ​ចាំ​ដណ្ដើម​ស្លឹកឈើ​ និង​ផ្លែ​ដែល​ជ្រុះ​នៅ​ក្នុង​វត្ត​ប្រាសាទ ឃុំ​តានី ស្រុក​អង្គរ​ជ័យ ដើម្បី​យក​ទៅ​ព្យាបាល​ជំងឺ​ផ្សេង​ៗ ។ ការ​ភ្ញាក់ផ្អើល​ដែល​នាំ​គ្នា​ទៅ​ឈរ​ចាំ​ដណ្ដើម​ស្លឹកឈើ​និង​ផ្លែ យក​ទៅ​ធ្វើ​ថ្នាំ​ព្យាបាល​ជំងឺ​ផ្សេង​ៗ​នេះ បន្ទាប់​ពី​មន្ត្រី​វប្បធម៌​ខេត្ត និង​ក្រសួង​ បាន​ប៉ុនប៉ង​អារ​រំលំ​ដើមឈើ​ដែល​ដុះ​ក្នុង​ប្រាសាទតូច​មួយ កាលពី​ថ្ងៃ​ទី​២២ មិថុនា កន្លង​ពេល​ថ្មី​ៗ​នេះ ប៉ុន្តែ​ការ​ប៉ុនប៉ង​របស់​មន្ត្រី​នោះ គឺ​ធ្វើ​ឡើង​មិន​បាន​សំរេច​ទេ ដោយ​អ្នក​ស្រុក​​ជា​ច្រើន​នាក់ បាន​រារាំង​មិន​ឱ្យ​កាត់​ដោយ​អះអាង​ថា ដើមឈើ​ដុះ​ក្នុង​ប្រាសាទ​ធ្វើ អំពី​ថ្ម​បាយក្រៀម​នេះ ​មាន​អាយុកាល​រាប់រយ​ឆ្នាំ​មក​ហើយ ។

ចាប់តាំងពី​ថ្ងៃ​នោះ​មក បាន​កត់សម្គាល់​ឃើញ​មាន​មនុស្ស​មក​ពី​ចម្ងាយ​កាន់តែ​ច្រើន ​មាន​ទាំង​ទៅ​ពី​រាជធានី​ភ្នំពេញ និង​ខេត្ត​ក្រុង​ផ្សេង​ៗ ​ក៏​មាន​ដែរ​បាន​នាំ​គ្នា​មក​គោរព​បួងសួង​ដល់​ដើមឈើ​នោះ​ថា មាន​បារមី​ពូកែ​
ស័​ក្កិ​សិទ្ធិ ទើប​អ្នក​កាប់​មិន​អាច​កាប់​បាន រហូត​អ្នក​ខ្លះមក​ដេកចាំ​ក្រោម​ដើមឈើ និង​អ្នកខ្លះ​ទៀត​រើស​បាន​ផ្លែ​មួយ​គ្រាប់ ខ្លះ​លក់​បាន​តម្លៃ​៥​ដុល្លារ ទៅ​២០​ដុល្លារ​ឯណោះ ។

អ្នកខ្លះ​ទៀត​ យក​ទឹក​ទៅ​ស្រោច​ដើមឈើ ហើយ​ត្រង់​យក​ទឹក​ចែក​គ្នា​​ដែល​គេ​អះអាង​ថា មាន​ប្រសិទ្ធភាព​ព្យាបាល​រោគា​បាន​ច្រើន​មុខ ។ ដោយ​ឃើញ​សកម្មភាព​ជំនឿ​បែប​នេះ ​ខាង​វត្ត​បាន​យក​សំណាញ់​ដែក ទៅ​រាំង​​បិទផ្លូវ​ចូល​ទៅ​ក្នុង​ប្រាសាទ ព្រោះ​ដើមឈើ​ដែល​គេ​គោរព​នោះ​ដុះ​ក្នុង​ប្រាសាទ ។ នៅ​មុខ​ប្រាសាទ​មាន​រៀបចំ​បាយសី​ច្រើន​ជាន់ អុជ​ធូប​ទៀន​ធ្វើ​ជាទី​សក្ការៈបូជា​ផង​ដែរ ។

ឈ្មោះ ណា​ង ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ រស់នៅ​ផ្សារ​តានី​បាន​និយាយ​ថា មនុស្ស​ម្នា​បាន​មក​ដេកចាំ​ទាំង​យប់​ទាំង​ថ្ងៃ នៅ​ក្រោម​ដើមឈើ​ធំ​មួយ​ដើម​នេះ ដែល​ពួក​គាត់​មាន​ជំនឿ​ថា​មាន​បារមី ។ ស្ត្រី​ចំណាស់​ម្នាក់ ​ក៏​បាន​និយាយ​ស្រ​ដៀង​គ្នា​ថា ដោយសា​តែ​ឈើ​នោះ​មាន​អាយុកាល​រាប់រយ​ឆ្នាំ ទើប​ពលរដ្ឋ​ម្នាក់​ៗ ​ចង់បាន​ស្លឹក​និង​ផ្លែ​ទៅ​ដាំទឹក​ហូប​ ហើយ​បានជា​ពី​ជំងឺ​ទៀត​ផង និង​ក៏​មាន​អ្នក​ខ្លះទៅ​សំពះ​សុំ​សេចក្ដីសុខ ។

លោក គង់ ផល្លា ប្រធាន​មន្ទីរ​វប្បធម៌​ខេត្ត​បាន​និយាយ​ថា ដើមឈើ​ដុះ​ក្នុង​ប្រាសាទ​នោះ​ មានឈ្មោះ​ដើម​អាចម៍ដែ​ក ។ លោក​ប្រធាន​មន្ទីរ​និយាយ​ថា ចំពោះ​ឈើ​មួយ​ដើម​នេះ បើ​តាម​ការ​ស្រាវជ្រាវ​ដុះ​តាំងពី​សម្ដេច​​សង្ឃរាជ ​ជួន ណា​ត មក​​ម្លេ​៉ះ ។ ទោះជា​បែប​នេះ​ក្តី ថ្ងៃនេះ​ គឺ​ថ្ងៃ​ទី​១៣ កក្កដា ក៏​មាន​រៀបចំ​ធ្វើបុណ្យ ឱ្យ​ដើមឈើ​នេះ​ផង​ដែរ ដោយ​មាន​អ្នក​រាំ​ថ្វាយ ម្ចាស់​ទឹក​ម្ចាស់​ដី​ក្នុង​វត្ត​ប្រាសាទ​នេះ​បួងសួង​សុំ​សេចក្តីសុខ​គ្រប់ប្រការ ៕

អត្ថបទសរសេរ ដោយ