ក្រូអាស៊ី ជាប្រទេសតូច តែខ្លឹមនៅ World Cup
ក្រូអាស៊ីដែលមានប្រជាជនត្រឹមតែ៤,១៧ លាននាក់ បានកក់កៅអីវគ្គផ្តាច់ព្រ័ត្រ World Cup ថ្ងៃទី១៥ កក្កដា ខាងមុខបន្ទាប់ពីយកឈ្នះក្រុមតោកំណាចអង់គ្លេសដោយលទ្ធផល ២-១ កាលពីយប់ថ្ងៃទី១១…
ក្រូអាស៊ីដែលមានប្រជាជនត្រឹមតែ៤,១៧ លាននាក់ បានកក់កៅអីវគ្គផ្តាច់ព្រ័ត្រ World Cup ថ្ងៃទី១៥ កក្កដា ខាងមុខបន្ទាប់ពីយកឈ្នះក្រុមតោកំណាចអង់គ្លេសដោយលទ្ធផល ២-១ កាលពីយប់ថ្ងៃទី១១…
ក្រូអាស៊ីដែលមានប្រជាជនត្រឹមតែ៤,១៧ លាននាក់ បានកក់កៅអីវគ្គផ្តាច់ព្រ័ត្រ World Cup ថ្ងៃទី១៥ កក្កដា ខាងមុខបន្ទាប់ពីយកឈ្នះក្រុមតោកំណាចអង់គ្លេសដោយលទ្ធផល ២-១ កាលពីយប់ថ្ងៃទី១១ កក្កដា ។
តាមរយៈជ័យជម្នះនេះ ក្រូអាស៊ី បានបំបែកកំណត់ត្រាជាប្រទេសតូចជាងគេមួយដែលបាន
ឡើងដល់វគ្គផ្តាច់ព្រ័ត្រ World Cup បន្ទាប់ពីប្រទេសអ៊ុយរូហ្គាយឈ្នះពាន World Cup ១៩៥០ ដែលពេលនោះមានប្រជាជនតែ២,៤ លាននាក់ ។ ជាច្រើនឆ្នាំកន្លងទៅ បណ្តាប្រទេសតូចៗផ្សេងទៀតដូចជាស៊ុយអែត ហុងគ្រី និងហូឡង់ក៏ធ្លាប់បានចូលដល់វគ្គផ្តាច់ព្រ័ត្រដែរតែធ្លាក់ទាំងអស់ ។
យ៉ាងណាមិញ ក្រូអាស៊ីមិនទាន់បញ្ចប់ភារកិច្ចនៅឡើយទេ ដោយក្រុមក្រឡាអុកមួយនេះត្រូវប៉ះក្រុមមាន់គកបារាំងដែលមានប្រជាជនប្រហែល៦២លាននាក់ នៅថ្ងៃទី១៥ កក្កដា ដើម្បីដណ្តើមពានមាសក្នុងព្រឹត្តិការណ៍World Cup ២០១៨ ៕
ចែករំលែកព័តមាននេះ