កាលពីថ្ងៃទី១០ កក្កដា ឆ្នាំ២០១៨ កីឡាករ Cristiano Ronaldo បានចុះកុងត្រា៤ឆ្នាំជាមួយក្លិបអុីតាលី Juventus បន្ទាប់ពីចរចាត្រូវរ៉ូវគ្នារឿងតម្លៃខ្លួនផ្តាច់ពី Real Madrid ចំនួន១១២ លានអឺរ៉ូស្មើនឹង១៣១លានដុល្លារ ។
កុងត្រា៤ឆ្នាំលេងឱ្យក្លិបរហស្សនាម «សេះបង្កង់» Juventus ម្ចាស់ពានបាល់មាស Ballon dÓr ៥សម័យ Ronaldo រកបានប្រាក់ថ្លៃហត់នឿយ៣៥លានដុល្លារក្នុង១ឆ្នាំ ។ តាមរយៈកុងត្រានេះដែរ រូបគេបានបំបែកកំណត់ត្រាមួយក្នុងប្រវត្តិសាស្ត្របាល់ទាត់គឺជាការផ្ទេរមានតម្លៃខ្លួនថ្លៃបំផុតសម្រាប់កីឡាករអាយុជាង៣០ឆ្នាំនិងជាការចាយលុយធំរបស់ក្លិបអុីតាលីផងដែរ ។
តម្លៃខ្លួនថ្លៃកប់ពពករបស់ Ronaldo នៅ Juventus អាចធ្វើឱ្យពិភពបាល់ទាត់ក្រឡាប់ចាក់បាន ខណៈអំឡុងពេលម៉ោងគេង៨ម៉ោង Ronaldoក៏អាចរកបានប្រាក់ជាង១០ម៉ឺនដុល្លារដែរ ស្ដាប់ទៅពិតជាមិនធម្មតានោះទេ ។ ខាងក្រោមនេះគឺជាប្រាក់ហត់នឿយរបស់ កីឡាករ Ronaldo នៅក្លិប Juventus គិតជាដុល្លារក្នុង១វិនាទីឡើងទៅ ។
-១៤០លានដុល្លារ(៤ឆ្នាំ)
-៣៥លានដុល្លារ(១ឆ្នាំ)
-២.៩៣២.៥៥០ដុល្លារ(១ខែ)
-៦៧៦.៧៩១ដុល្លារ(១សប្តាហ៍)
-៩៦.៦៨៣ដុល្លារ (១ថ្ងៃ)
-៤.០២៨ដុល្លារ(១ម៉ោង)
-៦៧,១៥ដុល្លារ(១នាទី)
-១,១១ដុល្លារ(១វិនាទី) ៕
ចែករំលែកព័តមាននេះ