ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​វ័យក្មេង​ម្នាក់ ប៉ុនប៉ង​រត់​ចូល​រថយន្ត​សម្លា.ប់​ខ្លួន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​រូប​ស្រស់​ឆោម​ម្នាក់ បាន​ព្យាយាម​រត់គេច​ខ្លួន​ពី​ម្តាយបង្កើត និង​បុរស​ជា​ពូ ហើយ​ប៉ង​រត់​ចូល​រថយន្ត​ដែល​កំពុង​ធ្វើ​ដំណើរ​លើ​ដងផ្លូវ​ជា​ច្រើន​លើក បង្ក​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ដល់ អ្នកដំណើ រួម​ទាំង​ប្រជាពលរដ្ឋ​ក្បែរ​នោះ ពិសេស​មន្ត្រី​នគរបាល​ចរាចរណ៍…

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​រូប​ស្រស់​ឆោម​ម្នាក់ បាន​ព្យាយាម​រត់គេច​ខ្លួន​ពី​ម្តាយបង្កើត និង​បុរស​ជា​ពូ ហើយ​ប៉ង​រត់​ចូល​រថយន្ត​ដែល​កំពុង​ធ្វើ​ដំណើរ​លើ​ដងផ្លូវ​ជា​ច្រើន​លើក បង្ក​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ដល់ អ្នកដំណើ រួម​ទាំង​ប្រជាពលរដ្ឋ​ក្បែរ​នោះ ពិសេស​មន្ត្រី​នគរបាល​ចរាចរណ៍ អន្តរាគមន៍​ជួយ​ឃាត់​ភ្លាម​ៗ ផង​ដែរ​។ ហេតុការណ៍​នេះ កើតឡើង​នៅ​ចំណុច​គល់​ស្ពាន​ព្រះ​មុនី​វង្ស​ត្រើយ​ខាងកើត ក្នុង​សង្កាត់​ច្បារ​អំពៅ​ទី​១ ខណ្ឌ​ច្បារ​អំពៅ កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៨​នេះ​។

នារី​រូប​ស្រស់​ដែល​ប៉ង​រត់​ចូល​ឲ្យ​រថយន្ត​បុក​ខាងលើ​នោះ ពុំ​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ ឡើយ ដោយ​នាង​មាន​វ័យ​ប្រមាណ​ជិត​២០​ឆ្នាំ ប៉ុន្តែ​ប្រភព​ឲ្យ​ដឹង​ថា នាង​ជាក​ម្មការ​នី​រោងចក្រ​។ នៅ​ពេល​កើតហេតុ គេ​ក៏​ឃើញ​មាន​វត្តមាន​ស្ត្រី​ជា​ម្តាយបង្កើត​នារី​ខាងលើ រួម​ជាមួយ​បុរស​ម្នាក់​ទៀត ដែល​អះអាង​ជា​ពូ​ផង​ដែរ ដោយ​ពួក​គេ​ព្យាយាម​សម្រប​សម្របសម្រួល​នារី​ខាងលើ ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​សិន ចាំ​និយាយ​គ្នា កុំ​គិត​ធ្វើ​រឿង​ផ្តេសផ្តាស​បែប​នេះ​។

បើ​តាម​ស្ត្រី​ជា​ម្តាយ​ឲ្យ​ដឹង​យ៉ាង​ខ្លី​ថា កូនស្រី​គាត់​ខឹង សម្បារ​នឹង​សាច់ឈាម​របស់​ខ្លួន​ដែល​តែងតែ​មើលងាយមើលថោក​ទៅ​លើ​រូប​នាង ជា​ហេតុ​ធ្វើ​ឲ្យ​នាង​អាក់អន់ស្រពន់ចិត្ត ក៏​សម្រេច​ចាកចេញ​ទៅ​ស្នាក់​នៅផ្ទះ​ជួល​ខាងក្រៅ​តែឯង​។ លុះ​ស្នាក់​នៅ​តែឯង​មិន​បាន​ប៉ុន្មាន​ផង​នោះ ស្ត្រី​ជា​ម្តាយ​ក៏​ទូរស័ព្ទ​ណាត់ជួប​នៅ​ចំណុច​គល់​ស្ពាន​ច្បារ​អំពៅ ដោយ​សុំ​ឲ្យ​កូនស្រី​ទៅ​នៅផ្ទះ​ជួល​ជាមួយ​បងប្អូន​ដូច​មុន​វិញ តែ​នាង​មិន​ព្រម ក៏​សម្រេច​ប៉ង​រត់​ចូល​ឲ្យ រថយន្ត​បុក បង្ក​ការ​ភ្ញាក់ផ្អើល​ឡើង​តែ​ម្តង​ទៅ​។

យ៉ាងណាមិញ ក្រោយ​ការ​អន្តរាគមន៍ និង​សម្របសម្រួល​ពី​សំណាក់​សមត្ថកិច្ច​ចរាចរណ៍​រួច​មក នាង​ក៏​ព្រម​ជិះ​ម៉ូតូ​ជាមួយ​បុរស​ជាមួយ​ពូ ចាកចេញ​ទៅ​បាត់​តែ​ម្តង ដោយ​ស្ត្រី​ជា​ម្តាយ​ជិះ​រ៉ឺ​ម៉ក​កង់​បី​តាម​ក្រោយ​។ សូម​បញ្ជាក់​ថា ទម្រាំ​នារី​រូប​ស្រស់​ខាងលើ យល់ព្រម​ចាកចេញ និង​ឈប់​រត់​ចូល​រថយន្ត​ទៀត​នោះ គឺ​សមត្ថកិច្ច និង​សាច់ញាតិ​ព្យាយាម​និយាយ​លួងលោម​អស់​រយៈពេល​ជាង​១​ម៉ោង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ