រាជធានីភ្នំពេញ ៖ មកទល់ពេលនេះ គេកត់សម្គាល់ថា កីឡាប្រដាល់មានការរីកចម្រើនយ៉ាងខ្លាំង ប៉ុន្តែក្នុងចំណោមកីឡាប្រដាល់មានតែកីឡាប្រដាល់សេរី ឬហៅថាប្រដាល់ក្បាច់គុនបុរាណខ្មែរប៉ុណ្ណោះដែលមានការគាំទ្រខ្ពស់ចំណែកឯប្រដាល់សាកលមិនសូវមាននោះទេ ។
មានមូលហេតុមួយចំនួនដែលធ្វើឱ្យកីឡាប្រដាល់សាកលមិនមានការរីកចម្រើន តើមូលហេតុនោះគឺជាអ្វីទៅ?
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ថ្លែងថា ការពិតសហព័ន្ធកីឡាប្រដាល់សាកលមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ប៉ុន្តែបណ្ដាលមកពីកីឡាមួយនេះមិនសូវមានទីផ្សារឡើងប៉ុស្ដិ៍ទូរទស្សន៍ដូចគ្នានឹងកីឡាប្រដាល់សេរីប៉ុណ្ណោះ ទើបបណ្ដាលឱ្យមហាជនភាគច្រើនមិនសូវបានឃើញកីឡាប្រដាល់សាកលបង្ហាញខ្លួនជាប្រចាំ ។
យ៉ាងណាមិញ កីឡាមួយនេះមានមុខចេញប្រកួតលើឆាកអន្តរជាតិញឹកញាប់ចង់ជាងកីឡាផ្សេងផង ប៉ុន្តែអាចមកពីកីឡាប្រដាល់សាកលនៅមិនទាន់មានកីឡាករណាម្នាក់លេចធ្លោឱ្យខ្លាំងដូចគ្នានឹងកីឡាករតេក្វាន់ដូ កីឡាករប្រដាល់សេរី ឬកីឡាករល្បីៗមួយចំនួនទើបបណ្ដាលឱ្យមហាជនខ្លះមិនសូវមានការចាប់អារម្មណ៍ ។ លោកថា ការពិតប្រដាល់សាកលចេញប្រកួតនៅក្រៅស្រុកឆ្ងាយណាស់ ខណៈដែលការប្រកួតក្នុងស្រុក ក៏មានប្រកួតធំរៀងរាល់មួយឆ្នាំម្ដង ដើម្បីជ្រើសរើសជើងឯកក្នុងប្រភេទទម្ងន់ផ្សេងៗពីគ្នាស្វែងរកជើងខ្លាំងតំណាងប្រទេសកម្ពុជាទៅប្រកួតនៅក្រៅប្រទេស ។
លោកថា កីឡាមួយនេះ ការពិតក៏មានបើកក្លិបដើម្បីទទួលបង្ហាត់សិស្សឱ្យបានច្រើនដើម្បីបំផុសឱ្យមានធនធានអ្នកប្រដាល់សាកលឱ្យបានច្រើនក្នុងពេលខាងមុខដែរ ។ ក្នុងនោះ ការបំផុសឱ្យកីឡាករប្រដាល់សាកលមានទីផ្សារការងារដូចគ្នានឹងកីឡាករប្រដាល់សេរីដែលមានសង្វៀនជាប្រចាំក៏មិនត្រូវមើលរំលង ។ លោកសំណូមពរឱ្យប៉ុស្ដិ៍ទូរទស្សន៍មានការរៀបចំប្រដាល់សាកលឱ្យបានច្រើនដូចគ្នានឹងប្រដាល់សេរី បើមិនដូច្នោះទេ គឺកីឡាករស្រករក្រោយភាគច្រើន នឹងមិនអាចមកចង់ហ្វឹកហាត់ដូចគ្នានឹងកីឡាប្រដាល់សេរីបានទេ ស្របគ្នាដែលទីផ្សារកីឡាប្រដាល់សេរីក៏មានចំនួនកំណត់ដែលមិនសូវផ្ដល់ឱកាសឱ្យអ្នកថ្មីអាចរកចំណូលបាន។
លោក ញាណ សុធី អ្នករៀបចំការប្រកួតប្រចាំសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍បានអះអាងថា លោកធ្លាប់បើកការប្រកួតប្រដាល់សាកលនៅលើសង្វៀនរបស់លោកច្រើនដងមកហើយ ប៉ុន្តែមកពីឱ្យឡើងប្រកួតយូរទៅមិនមានកីឡាករសម្រាប់ការប្រកួតឱ្យបានច្រើននាក់ ទើបការប្រកួតបានតែមួយរយៈ ដល់ថ្នាក់រកអ្នកប្រកួតលែងបាន ។ លោកថា លោកចង់លើកស្ទួយកីឡាប្រដាល់សាកលខ្លាំងណាស់ ប៉ុន្តែបណ្ដាលមកពីការប្រកួតក៏មិនសូវមានកីឡាករល្អ ហើយកីឡាករទៀតសោតក៏មិនសូវមានច្រើនដើម្បីងាយស្រួលរៀបចំ ក៏សម្រេចបិទចោលតែម្ដងមកដល់បច្ចុប្បន្ន ។
យ៉ាងណាមិញលោកថា ឱ្យតែមានកីឡាករល្អ លោករមែងសៀតចូលមួយគូៗក្នុងពេលប្រដាល់សេរីផងដែរ ដោយលោកប្រកាសថា ឱ្យតែមានកីឡាករសម្រាប់ប្រកួតច្រើន គឺលោកនឹងបើកទទួលភ្លាម ដើម្បីជាការលើកទឹកចិត្ត។
ដូចគ្នានឹងការលើកឡើងខាងលើ លោក សេង កដិកា អ្នករៀបចំការប្រកួតប្រចាំនៅប៉ុស្ដិ៍លេខ៥ បានអះអាងថា លោកក៏ធ្លាប់បើកប្រកួតខាងផ្នែកប្រដាល់សាកលនោះដែរ ប៉ុន្តែបណ្ដាលមកពីអ្នកទស្សនាហាក់មិនសូវចង់មើល ហើយកម្មវិធីរបស់លោកក៏ត្រូវធ្វើដើម្បីតម្រូវភាគីខាងស្ពុនស័រផង ទើបលោកសម្រេចផ្អាកចោល ។ លោកថា ខាងប៉ុស្ដិ៍លេខ៥នៅតែលើកទឹកចិត្តដោយឱ្យតែមានការប្រកួតប្រដាល់សាកលដែលរៀបចំដោយសហព័ន្ធប្រដាល់សាកលត្រូវការឱ្យប៉ុស្ដិ៍លេខ៥ធ្វើការផ្សាយបន្តផ្ទាល់លោកពិតជាពេញចិត្តធ្វើតាម៕
មែនហើយ បុរសៗគ្នាយើងដឹងហើយថា ការដែលកើតមុននៅលើមុខគឺជារឿងមួយគួរឲ្យអាម៉ាស និងធុញទ្រាន់ណាស់។ដូច្នេះក៏មិនមាននរណាពេញចិត្តនូវអាការៈស្នាមក្រហមៗ ជាំ ឬកើត...
នៅដើមឆ្នាំនេះក្រុមហ៊ុន Cadillac បានមកដល់ពិព័រណ៍រថយន្ត Detroit Auto Show ឆ្នាំ ២០១៩ ជាមួយនឹងសេចក្តីប្រកាសដ៏ធំមួយថា វានឹងក្លាយជាម៉ាករថយន្តអគ្គិសនី ដែលមានគូប្រជែងជាមួយក្រុមហ៊ុន...
ពងបែកមាត់ គឺជាដំបៅដែលជាធម្មតាលេចឡើងលើអញ្ចាញធ្មេញ អណ្ដាត និងកៀនបបូរមាត់។ ទោះជាយ៉ាងណាកុំបារម្ភពេក! ក៏ព្រោះអ្នកអាចដោះស្រាយបញ្ហាពងបែកមាត់បានយ៉ាងងាយជាមួយ...
ការថែរក្សាសាច់ដុំក្រោយហាត់ប្រាណរួច គឺចាំបាច់ណាស់ដើម្បីចៀសផុតបញ្ហាផ្សេងៗ ហើយធ្វើឱ្យសុខភាព និងការហាត់របស់អ្នកកាន់តែល្អជាងមុន។ភាគច្រើននៃពួកយើងប្រហែលជា...
ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា អគ្គិភ័យលេបត្របាក់ផ្ទះវៀតណាមលក់អេតចាយម្នាក់ត្រឹមតែមួយប៉ប្រិចភ្នែកអស់ខ្ទេច បង្កឲ្យមានការភ្ញាក់ផ្អើលពេញក្រុង...
ថ្ងៃមួយជាថ្ងៃឧបោសថសីល មានទាយកម្នាក់ឈ្មោះសុមនមាលាការ គាត់បានឃើញព្រះសាស្តាហើយមានចិត្តជ្រះថ្លាយ៉ាងក្រៃលែងបានយកផ្កាម្លិះនោះមកថ្វាយជាពុទ្ធបូជា។ ការបូជា...
ខេត្តបាត់ដំបង ៖ បន្ទាប់ពីមានការលេចឮនូវព័ត៌មាននានាដែលថា មានក្រុមឈ្មួញជនជាតិ«ចិន»បានដើរម៉ៅ ឬទិញដីចំការដំណាំក្រូចពោធិ៍សាត់នៅក្នុងខេត្តបាត់ដំបង ដែលនាំ...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា កូនប្រុសរបស់កីឡាករ Cristiano Ronaldo ហាក់ដូចជាដើរតាមគន្លងឪពុកដ៏ល្បីល្បាញរបស់គាត់ ហើយឥឡូវនេះគាត់បានឈ្នះការប្រកួតយុវជនជាមួយក្រុម U9 របស់...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា វាហាក់ដូចជាកីឡាករ Cristiano Ronaldo មិនមែនជាកីឡាករតែម្នាក់គត់ដែលមានប្រតិកម្មជាមួយនឹងការផ្លាស់ប្តូរចេញពេលប្រកួតទេ ព្រោះតែថ្មីៗនេះ Kylian...
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ស្ត្រីម្នាក់បានជិះរថយន្តតាក់ស៊ីពីក្រុងព្រះសីហនុ ឆ្ពោះមកក្រុងភ្នំពេញ លុះមកដល់បានពាក់កណ្ដាលផ្លូវក៏...
បញ្ហាមួយដែលមនុស្សយើងជួបញឹកញាប់បំផុតក្នុងរដូវធ្លាក់ខ្យល់ ឬរងារនោះគឺជំងឺផ្តាសាយ និងក្អកតែម្តង។ ដោយសារតែក្នុងធាតុអាកាសមួយនេះមានមេរោគផ្តាសាយច្រើនផង...
រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា គិតមកត្រឹមព្រឹកថ្ងៃទី១១ ធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចបានចុះមកត្រួតពិនិត្យកន្លែងកើតហេតុ និងជនរងគ្រោះចំនួន...
ខេត្តឧត្តមានជ័យ ៖ សេចក្តីរាយការណ៍បឋមឲ្យដឹងថា មានជនជាតិថៃ២នាក់ ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលជាតិ នៃមន្ទីរប្រឆាំងគ្រឿងញៀនឃាត់ខ្លួន កាលពីវេលាម៉ោងជាង៣...
សម្រាប់ថ្ងៃនេះ សូមមកដឹងពីអត្រាប្តូរប្រាក់ដុល្លារអាមេរិកថា តើមានឥទ្ធិពលគ្របដណ្តប់យ៉ាងណាទៅលើប្រាក់នៃបណ្តាប្រទេសមួយចំនួននៅអាស៊ីដែលមានដូចជា ៖ កម្ពុជា...
មនុស្សដែលយើងស្រឡាញ់ដោយចិត្តស្មោះ នៅពេលដែលគេនៅជិត នៅជាមួយនឹងយើង គេបានឲ្យសេចក្តីសុខ សប្បាយរីករាយ បានសន្ទនាសាសងដោយពាក្យសម្តីផ្អែមល្ហែម ជាមធុវាចាដ៏ពីរោះ...
រាជធានីភ្នំពេញ ៖ រលករិះគន់ដែលបានផ្ទុះឡើងក្រោយពីមានការបង្ហោះតាមបណ្តាញសង្គមគណនី Pichey Kumar មានរូបជាព្រះសង្ឃជុំវិញទូកងវែងបំផុតជាប់ក្នុងកំណត់ត្រាពិភពលោកត្រូវ...
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានស្នើសុំកីឡាករ កែវ សុផេង សុំកុំបាក់ទឹកចិត្ត ព្រោះទោះបីជាមានកីឡាករលំដាប់ពិភពលោកក៏ទាត់បាល់ប៉េណាំងទីមិន...
រាជធានីភ្នំពេញ៖ បន្ទាប់ពីបើការដ្ឋានសាងសង់ជាផ្លូវការសម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ តាំងពីថ្ងៃទី ២២ ខែមីនាដើមឆ្នាំ២០១៩ រហូតមកដល់ពេល...
រាជធានីភ្នំពេញ ៖ គិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ កម្ពុជាទទួលបានមេដាយមាស៤ ហើយ ដោយបានរំកិលពីលេខរៀងទី៩ក្នុងចំណោម១១ប្រទេសមកលេខរៀងទី៧ ខណៈដែល សមាសភាពកីឡាករ...
ខេត្តកំពង់ចាម ៖ តើជឿទេថា បារមីលោកយាយទេពនៅវត្តសាគរកោះកំពង់ត្រុំ មានបារមីឆុងជាមួយអ្នកមានបុណ្យសក្តិ ធំៗ ឬអ្នកមានងារជាឧកញ៉ា អ្នកមានមុខតំណែងចាប់ពីថ្នាក់ស្រុក...