ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាត់​ភ័យ​ខ្លាច​ឡើង​ព្រលឹង​ចុង​សក់(មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​លាយ​បេតុង​១​គ្រឿង​បាន​បើកបរ​ក្នុង​ល្បឿន​លឿន បន្ទាប់​មក​បាន​ជ្រុល​ទៅ​បុក និង​កិន​ម៉ូតូ​ម៉ាក​ហុង​ឌ្រី​ម​១​គ្រឿង​ពីក្រោយ ខណៈ​ពេល​បើកបរ​ធ្វើ​ដំណើរ​ទៅ​ដល់​ត្រង់​ចំណុច​ផ្លូវ​ខ្វែង​មួយ​កន្លែង ។ ប៉ុន្តែ​ជា​សំណាងល្អ​បុរស​ម្នាក់​ដែល​ជា​អ្នកបើកបរ​ម៉ូតូ​បាន​លោត​ចេញ​ទាន់ ទើប​គ្មាន​គ្រោះថ្នាក់​កើតឡើង ហើយ​បាន​បង្ក​ឲ្យ​គាត់​ទទួល​រង​ការ​ភ័យ​ខ្លាច​ព្រលឹង​ចុង​សក់…

រាជធានី​ភ្នំពេញ ៖ រថយន្ត​លាយ​បេតុង​១​គ្រឿង​បាន​បើកបរ​ក្នុង​ល្បឿន​លឿន បន្ទាប់​មក​បាន​ជ្រុល​ទៅ​បុក និង​កិន​ម៉ូតូ​ម៉ាក​ហុង​ឌ្រី​ម​១​គ្រឿង​ពីក្រោយ ខណៈ​ពេល​បើកបរ​ធ្វើ​ដំណើរ​ទៅ​ដល់​ត្រង់​ចំណុច​ផ្លូវ​ខ្វែង​មួយ​កន្លែង ។ ប៉ុន្តែ​ជា​សំណាងល្អ​បុរស​ម្នាក់​ដែល​ជា​អ្នកបើកបរ​ម៉ូតូ​បាន​លោត​ចេញ​ទាន់ ទើប​គ្មាន​គ្រោះថ្នាក់​កើតឡើង ហើយ​បាន​បង្ក​ឲ្យ​គាត់​ទទួល​រង​ការ​ភ័យ​ខ្លាច​ព្រលឹង​ចុង​សក់ ។ គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​ផ្លូវ​២១៧ ស្ថិត​នៅ​ក្នុងភូមិ​បា​គូស សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​យុវជន​ខាងលើ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១១ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AV-8352 តែ​ម្នាក់ឯង​ធ្វើ​ដំណើរ​ពី​ទិស​ដៅ​ពី​លិចទៅ​កើត ។ លុះដល់​ចំណុច​កើតហេតុ​ដែល​ជា​ចំណុច​ផ្លូវ​ខ្វែង ស្រាប់តែ​មាន​រថយន្ត​លាយ​បេតុង​មួយ​គ្រឿង ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ 5A -0814 បើកបរ​ពី​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​បាន​ទៅ​ដល់​ល្មម ហើយ​រថយន្ត​នេះ​ជាន់​ហ្វ្រាំង​មិន​ជាប់​ក៏​បាន​ជ្រុល​ទៅ​បុក​ពីក្រោយ​អ្នក​ជិះ​ម៉ូតូ ។ ប៉ុន្តែ​ខណៈនោះ​ជន​រង​គ្រោះ​លោត​ចេះ​ទាន់​ទើប​គ្មាន​គ្រោះថ្នាក់ ចំណែក​ម៉ូតូ​បាន​ដួល​ខ្ទាត​ចូល​ក្រោម​កង់​រថយន្ត​កិន​រង​ការ​ខូចខាត​ទាំងស្រុង ។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​នគរបាល​ចរាចរណ៍​ខណ្ឌដង្កោ​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង និង​បាន​សម្រួល​ចរាចរណ៍​មិន​ឲ្យ​មានការ​កកស្ទះ រួច​បាន​យក​រថយន្ត​បង្ក និង​ម៉ូតូ​រង​គ្រោះ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ