សា​លា​ដំបូង​រាជធានីភ្នំពេញ​សម្រេច​ចោទ​ប្រកាន់​ជនទំនើង​ដេវីដ ឆាយណាវា ពីបទ​ហិង្សា​ដោយ​ចេតនា​


រាជ​ធានីភ្នំពេញ ៖ ទីបំផុត​​ព្រះរាជអាជ្ញារង​សាលាដំបូងរាជ​ធានីភ្នំពេញ លោក​មាស ច័ន្ទពិសិដ្ឋ បានចោទ​​ប្រកាន់​ជន​ទំនើង​ឈ្មោះ​ដេវីត ឆាយ​ណាវា និងក្មួយប្រុស​ឈ្មោះ​អ៊ូ ហ្វី ពីបទហិង្សាដោយ​ចេតនា តាមមាត្រា២១៧នៃ​ក្រមព្រហ្មទណ្ឌ ។ បើតាម​​អ្នកឆ្លើយ​ឆ្លងព័ត៌​មាន​កោះសន្តិភាព​​បាន​បញ្ជាក់ឲ្យដឹងនៅ​ព្រឹកថ្ងៃទី២០ មីនា ២០១៣នេះ​ដែរថា បន្ទាប់ពីធ្វើការចោទ​ប្រកាន់ជាផ្លូវ​ការរួច ជន​ទំនើង​ទំាង​២​នាក់ខាងលើ ត្រូវ​បានបញ្ជូន​បន្តទៅចៅក្រមស៊ើបសួរ លោក​​ស៊ិន វិសាល នឹងអាចបញ្ជូនទៅ​ឃុំខ្លួននៅ​ពន្ធនា​គារ​ព្រៃស​​នារសៀលថ្ងៃទី២០ មីនា ២០១៣នេះ ។

ដោយឡែក​ទាក់ទងទៅនឹងគ្រោះថ្នាក់​ចរាចរណ៍នោះវិញ តុលាការក៏បាន​ចោទប្រកាន់​ជនទំនើងដេវីត ឆាយ​ណាវ៉ា ពីបទបង្កឲ្យខូច​ខាតទ្រព្យ​​សម្បត្តិសា​ធារណៈ ។ សេចក្តីរាយការណ៍​បានបញ្ជាក់បន្ថែមដែរ​ថា ចំណែកមន្រ្តីទំនើង​ម្នាក់ទៀតឈ្មោះ​យាន ស៊ីណា ជាអនុរដ្ឋលេខា​ធិការ​ក្រសួង​​យុត្តិធ៌មនោះវិញ តុលា​ការអាចនឹងចេញដី​កាបញ្ជាឲ្យចូលខ្លួននៅថ្ងៃពុធ​ដដែលនេះផងដែរ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ