ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​រូងភ្នំ​ភ្លាម​ក្មេង​ទាំង​12​នាក់​និង​គ្រូបង្វឹក​​ទទួល​បាន​កាដូ​ពី​ក្លិប​ល្បី​ៗ​នៅ​អឺរ៉ុប​ភ្លែត

6 ឆ្នាំ មុន

គ្រោះកាច​ចង្រៃ​បាន​រសាត់​ទៅ​ឆ្ងាយ​ហើយក្រោយ​ពី​កីឡាករ​ក្មេង​ទាំង​១២​នាក់ និង​គ្រូបង្វឹក​របស់​ពួក​គេ​ម្នាក់​របស់​ក្លិប​បាល់ទាត់​ជ្រូកព្រៃ​ថៃ ត្រូវ​បាន​អ្នកជំនាញ​មុជទឹក​សង្គ្រោះចេញពី​រូងភ្នំ​ដែល​ត្រូវ​ទឹក​ជន់​លិច កាលពី​ល្ងាច​ថ្ងៃអង្គារ​ម្សិលមិញ ។ ភ្លាម​ៗ​ក្រោយ​ចេញពី​រូងភ្នំ​ថាំ​លួង ពួក​គេ​ត្រូវ​បាន​ក្លិប​បាល់ទាត់​ល្បី​ៗ​នៅ​អឺរ៉ុប​ផ្តល់​ឱកាស​មាស​នឹក​ស្មាន​មិន​ដល់ ។ ជាក់ស្ដែង​ក្លិប​ល្បី​ព័រ​ទុ​យ​ហ្គា​ល់ Benfica…

គ្រោះកាច​ចង្រៃ​បាន​រសាត់​ទៅ​ឆ្ងាយ​ហើយក្រោយ​ពី​កីឡាករ​ក្មេង​ទាំង​១២​នាក់ និង​គ្រូបង្វឹក​របស់​ពួក​គេ​ម្នាក់​របស់​ក្លិប​បាល់ទាត់​ជ្រូកព្រៃ​ថៃ ត្រូវ​បាន​អ្នកជំនាញ​មុជទឹក​សង្គ្រោះចេញពី​រូងភ្នំ​ដែល​ត្រូវ​ទឹក​ជន់​លិច កាលពី​ល្ងាច​ថ្ងៃអង្គារ​ម្សិលមិញ ។ ភ្លាម​ៗ​ក្រោយ​ចេញពី​រូងភ្នំ​ថាំ​លួង ពួក​គេ​ត្រូវ​បាន​ក្លិប​បាល់ទាត់​ល្បី​ៗ​នៅ​អឺរ៉ុប​ផ្តល់​ឱកាស​មាស​នឹក​ស្មាន​មិន​ដល់ ។ ជាក់ស្ដែង​ក្លិប​ល្បី​ព័រ​ទុ​យ​ហ្គា​ល់ Benfica ប្រកាស​អញ្ជើញ​ក្មេង​ៗ និង​គ្រូបង្វឹក​របស់​ពួក​គេ​មក​លេង​នៅ​ទីតាំង​ហ្វឹកហាត់​របស់​ក្លិប​ដោយ​ចំណាយ​លើ​ការ​ហូប​ចុក​អំឡុង​ពេល​ស្នាក់​នៅ ។

ក្លិប Manchester United និង​ក្លិប​ផ្សេង​ទៀតផ្តល់​ឱកាស​ឱ្យ​ពួក​គេ​ទស្សនាការ​ប្រកួត​នៅ​ក្រប
ខ័​ណ្ឌ​អង់​គ្ល​សេ​ប្រឺ​មី​ញេ​លី​គ ។ កីឡាករ​ក្រុម​តោ​កំណាច់​អង់គ្លេស​ដែល​ត្រៀម​ចូល​សមរភូមិ World Cup វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​កាលពី​យប់​នេះ បាន​ផ្ញើ​ឈុត​អាវក្រុម​ជម្រើសជាតិ​អង់គ្លេស​ទៅ​ឱ្យ​ក្មេង​ៗ​ទាំងនោះ​បន្ទាប់​ពី​ឃើញ​ក្មេង​ប្រុស​ម្នាក់​ពាក់អាវ​របស់​ពួក​គេ​នៅ​ក្នុង​រូងភ្នំ ។

គួរ​បញ្ជាក់​ថា ប្រធាន​ជាន់ខ្ពស់​របស់​ស្ថាប័ន FIFA លោក Gianni Infantino ធ្លាប់​សន្យា​ថាឱ្យ​ក្មេង​ៗ​ទាំង​១២​នាក់​នោះ​មាន​សិទ្ធិ​ចូល​ទស្សនាការ​ប្រកួត World Cup វគ្គ​ផ្តាច់ព្រ័ត្រ​បើសិនជា​ពួក​គេ​ត្រូវ​បាន​យក​ចេញពី​រូងភ្នំ​មុន​ការ​ប្រកួត ។ ប៉ុន្តែ​ពួក​គេ​ពេល​នេះ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ទន់ខ្សោយ​ដែល​តម្រូវ​ឱ្យ​សម្រាក​ព្យាបាល​និង​បំប៉ន​អាហារ​នៅ​ក្នុង​មន្ទីរពេទ្យថៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ