ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹក​យក​ទៅ​ជួសជុល ចៃដន្យ​អី​…​ក្លាយជា​អេ​ត​ចាយ​ដឹក​មក​ផ្ទះ​វិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​លើក​ម៉ូតូ​មួយគ្រឿងម៉ាក​វី​វ៉ា​ ពណ៌​ក្រហម​ ដាក់​លើ​រថយន្ត​យក​ទៅ​ជួសជុល​មិន​បាន​ប្រយ័ត្ន​ក៏​ធ្លាក់​ដែកកេះ​ចំ​សាំង​បណ្តាល​ឱ្យ​​ឆាប​ឆេះ​ម៉ូតូ​យ៉ាង​សន្ធោសន្ធៅ រួច​យក​បំពង់​ពន្លត់អគ្គីភ័យ​បាញ់​អស់​២​បំពង់​ទើប​រលត់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​លើក​ម៉ូតូ​មួយគ្រឿងម៉ាក​វី​វ៉ា​ ពណ៌​ក្រហម​ ដាក់​លើ​រថយន្ត​យក​ទៅ​ជួសជុល​មិន​បាន​ប្រយ័ត្ន​ក៏​ធ្លាក់​ដែកកេះ​ចំ​សាំង​បណ្តាល​ឱ្យ​​ឆាប​ឆេះ​ម៉ូតូ​យ៉ាង​សន្ធោសន្ធៅ រួច​យក​បំពង់​ពន្លត់អគ្គីភ័យ​បាញ់​អស់​២​បំពង់​ទើប​រលត់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​១៣៦ នៅ​ចំណុច​មុខ​ផ្ទះ​លក់​មីឆា​ ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ ។

 សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​យក​ម៉ូតូ​​មួយគ្រឿង​ម៉ាក​វី​វ៉ា ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ១I-៨២៣១ ដាក់​នៅ​លើ​រថយន្ត​មួយ​គ្រឿង​ពណ៌​ស បំរុង​នឹង​ដឹក​យក​ទៅ​ម្តុំ​បឹង​ស្នោ គាត់​ក៏​ឈប់​រថយន្ត​នៅ​ក្បែរ​នឹង​ចំណតរថយន្ត​មួយ​កន្លែង​ដើម្បី​ជួសជុល​មួយ​ភ្លែត ចៃដន្យ​អី​ក៏​ហៀរ​សាំង ហើយ​ធ្លាក់​ដែកកេះ​ចេញពី​ហោប៉ៅ​របស់​បុរស​ម្នាក់​នោះ​បង្ក​អោយ​ឆាបឆេះ​ម៉ូតូ​យ៉ាង​សន្ធោសន្ធៅ សំណាងល្អ​បាន​បំពង់​ពន្លត់អគ្គីភ័យ​របស់​អ្នក​នៅ​ជិតខាង​យក​មក​បាញ់​ពន្លត់​អស់​២​បំពង់​ទើប​រលត់ ប៉ុន្តែ​ម៉ូតូ​វី​វ៉ា​បាន​រង​ការ​ខូចខាត​រលួយ​អស់​ស្ទើរ​ទាំងស្រុង ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មក​ដល់​ចំណុច​កើតហេតុ​ពិនិត្យ​មើលទៅ​ឃើញ​ថា​មិន​មាន​ពាក់ព័ន្ធ​ព្រ​ទ្យ​សម្បត្តិ​សាធារណៈ​ទើប​អោយ​ម្ចាស់​យក​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ