ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ធ្វើ​ទាន​រមែង​មិន​សំយុងមុខ​ចុះ

5 ឆ្នាំ មុន

ជន​ជា​សប្បុរស​រមែង​មិន​សំយុងមុខ​ចុះ​ក្នុង​ចំណោម​ប្រជុំ​នៃ​មនុស្ស​ទាំងឡាយ និង​តែង​បាន​ជាទី​រាប់អាន​នៃ​ជន​ជា​ច្រើន ដោយសារ​តែ​ផល​នៃ​ទាន​នោះ​ផ្សាយ​ទៅ​គ្រប់​ទិស​ទី​។ ខាងក្រោម​នេះ​ជា​អានិសង្ស​នៃ​ការ​ធ្វើ​ទាន ។ ឱ្យ​ផល​ភ្លាម​ៗ​មិន​រង់​ចាំជាតិ​ក្រោយ​គឺៈ ១-​ជាទី​ស្រឡាញ់​រាប់អាន​នៃ​ជន​ជា​ច្រើន ២-​ពួក​សប្បុរស​រមែង​ចូល​ចិត្ត​រាប់រក ៣-​មានកេរ្តិ៍ឈ្មោះ​ពីរោះ​ល្បីល្បាញ​ទៅ​គ្រប់​ទិស​ទី ៤-​រមែង​ក្លៀវក្លា​ទៅ​កាន់​ទីប្រជុំ​នៃ​ជន​ទាំងឡាយ…

ជន​ជា​សប្បុរស​រមែង​មិន​សំយុងមុខ​ចុះ​ក្នុង​ចំណោម​ប្រជុំ​នៃ​មនុស្ស​ទាំងឡាយ និង​តែង​បាន​ជាទី​រាប់អាន​នៃ​ជន​ជា​ច្រើន ដោយសារ​តែ​ផល​នៃ​ទាន​នោះ​ផ្សាយ​ទៅ​គ្រប់​ទិស​ទី​។

ខាងក្រោម​នេះ​ជា​អានិសង្ស​នៃ​ការ​ធ្វើ​ទាន ។

ឱ្យ​ផល​ភ្លាម​ៗ​មិន​រង់​ចាំជាតិ​ក្រោយ​គឺៈ
១-​ជាទី​ស្រឡាញ់​រាប់អាន​នៃ​ជន​ជា​ច្រើន

២-​ពួក​សប្បុរស​រមែង​ចូល​ចិត្ត​រាប់រក

៣-​មានកេរ្តិ៍ឈ្មោះ​ពីរោះ​ល្បីល្បាញ​ទៅ​គ្រប់​ទិស​ទី

៤-​រមែង​ក្លៀវក្លា​ទៅ​កាន់​ទីប្រជុំ​នៃ​ជន​ទាំងឡាយ

៥-​លុះ​បែកធ្លាយ​រាង​កាយ​បន្ទាប់​អំពី​សេចក្តីស្លាប់ បាន​ទៅ​កើត​ក្នុង​សុគតិភព ។

ទោះជា​យ៉ាងណា ទាន​ដែល​ធ្វើ​ទៅ​បាន​ផល​ច្រើន គឺ​ធ្វើ​ទាន​ចំពោះ​អ្នកក្រ ជន​ទុរគត អ្នក​ដែល​កំពុង​ស្រេកឃ្លាន​អាហារ​។ ធ្វើ​ទាន​ចំពោះ​ជន​ទាំង​អម្បាល​នោះ​នឹង​បាន​ផល​ច្រើន​ហុច​ឱ្យ​ភ្លាម​ក្នុង​បច្ចុប្បន្ន​ជាតិ​នេះ ពោល​គឺ​កេរ្តិ៍ឈ្មោះ​ពីរោះពិសា​ផ្សាយ​ទៅ​ដ៏​ទូលំទូលាយ ។