ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​បងខុស​អ្វី​បាន​ស្រី​សុំ​លែង ! ទីបំផុត​យក​កាំបិត​អា​រក​សម្លា.ប់​ខ្លួនឯង

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​ត្រូវ​បាន​សាច់ញាតិ​ប្រទះ​ឃើញ​ដេក​ក្នុង​ថ្លុកឈាម ក៏​បាន​រាយការណ៍ ទៅ​សមត្ថកិច្ច​ឲ្យ​ចុះ​មក​អន្តរាគមន៍​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ការ​ប៉ុនប៉ង​ធ្វើ​អត្តឃាត នេះ​ត្រូវ​បាន​សង្ស័យ​ថា ទំនង​ជន​រង​គ្រោះ​តូចចិត្ត​រឿង​ប្រពន្ធ​លែង​ក៏​គិត​ខ្លី​បែប​នេះ​។ ករណី​អត្តឃាត​នេះ​កើតឡើង​កាលពី​រសៀល ថ្ងៃ​ទី​០៩…

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​ត្រូវ​បាន​សាច់ញាតិ​ប្រទះ​ឃើញ​ដេក​ក្នុង​ថ្លុកឈាម ក៏​បាន​រាយការណ៍ ទៅ​សមត្ថកិច្ច​ឲ្យ​ចុះ​មក​អន្តរាគមន៍​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ការ​ប៉ុនប៉ង​ធ្វើ​អត្តឃាត នេះ​ត្រូវ​បាន​សង្ស័យ​ថា ទំនង​ជន​រង​គ្រោះ​តូចចិត្ត​រឿង​ប្រពន្ធ​លែង​ក៏​គិត​ខ្លី​បែប​នេះ​។ ករណី​អត្តឃាត​នេះ​កើតឡើង​កាលពី​រសៀល ថ្ងៃ​ទី​០៩ កក្កដា ២០១៨ ករណី​អា​រក​ប៉ង​សម្លាប់​ខ្លួនឯង នៅ​ចំណុច​ផ្ទះបាយ​របស់​ជន​រង​គ្រោះ​នៅ​ភូមិ​សំបួរ សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។ជន​រង​គ្រោះ​ឈ្មោះ សុខ ខែ​ម ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​កន្លែង​កើតហេតុ​ខាងលើ​។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​នៅផ្ទះ​ជា​ធម្មតា ដោយ​ដាច់​ញាតិ មិន​បាន​ចាប់អារម្មណ៍​ថា ជន​រង​គ្រោះ​មាន​បំណង​សម្លាប់​ខ្លួន​បែប​នេះ​ទេ​។ ប្រភព​បន្ត​ថា លុះដល់​ពេល​កើតហេតុ ស្រាប់តែ​សាច់ញាតិ​ចូល​ទៅ​ក្នុង​ផ្ទះបាយ ក៏​ប្រទះ​ឃើញ​មាន​ឈាម​ហូរ​ក្រោម​គ្រែ ក៏​ស្រែក​ឆោឡោ​ផ្អើល​ដល់​អ្នក​ភូមិ ហើយ​ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច​ឲ្យ​ចុះ​មក​អន្តរាគមន៍​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណី​ប៉ុនប៉ង​ធ្វើ​អត្តឃាត​នេះ​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​រង​របួសធ្ងន់​។ ចំពោះ​មូលហេតុ ត្រូវ​បាន​សាច់ញាតិ​ប្រាប់​ថា ប្រហែលជា​ជន​រង​គ្រោះ មាន​វិបត្តិ​គ្រួសារ​(​ប្រពន្ធ​លែង​) ទើប​គិត​ខ្លី​ចង់​សម្លាប់​ខ្លួន​បែប​នេះ​។ គ្មាន​នរណា​ម្នាក់​ដឹង​ថា បណ្តាល​មក​ពី​មូលហេតុ​អ្វី​នោះ​ទេ ទើប​ប្រពន្ធ​ជន​រង​គ្រោះ​សុំ​លែង​បែប​នេះ​។ ក្រោយ​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច និង​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​ធ្វើការ​សង្គ្រោះ​ជីវិត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ