ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្រៀន​ម្នាក់​ត​ភ្លើង​ដាក់​ម៉ូ​ទ័​រ​បូមទឹក ត្រូវ​ចរន្តអគ្គិសនី​ឆក់​ស្លា.ប់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោកគ្រូ​បង្រៀន​ម្នាក់​ត្រូវ​ចរន្តអគ្គិសនី​ឆក់​ស្លាប់ ខណៈ​ដែល​រៀបចំ​ត​ភ្លើង ដាក់​ម៉ូ​ទ័​រ​បូមទឹក ពី​ជាន់​ក្រោម​ទៅ​ជាន់​លើ​នៅផ្ទះ​ជួល​របស់​ខ្លួន​។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៩…

រាជធានី​ភ្នំពេញ ៖ លោកគ្រូ​បង្រៀន​ម្នាក់​ត្រូវ​ចរន្តអគ្គិសនី​ឆក់​ស្លាប់ ខណៈ​ដែល​រៀបចំ​ត​ភ្លើង ដាក់​ម៉ូ​ទ័​រ​បូមទឹក ពី​ជាន់​ក្រោម​ទៅ​ជាន់​លើ​នៅផ្ទះ​ជួល​របស់​ខ្លួន​។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំនុច​ផ្ទះ​លេខ​A៦ ផ្លូវ​ខាង​សា​រិ​ន ក្រុម​ទី​៧ ភូមិ​បឹង​សាឡា​ង សង្កាត់​ឫស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ​។

ជន​រង​គ្រោះ​ដែល​ត្រូវ ចរន្តអគ្គិសនី​ឆក់​ស្លាប់​នោះ ឈ្មោះ ស៊ូ សុធា អាយុ​៤៧​ឆ្នាំ ជនជាតិ​ខ្មែរ ជា​គ្រូបង្រៀន​នៅ​វិទ្យាល័យ បឹង​កេងកង មាន​ទីលំនៅ​ផ្ទះ​លេខ​៤២ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក​។ តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ លោកគ្រូ​រូប​នោះ​បាន​មក​រៀបចំ​ប្រព័ន្ធ​ទឹក​នៅផ្ទះ​របស់​ខ្លួន សម្រាប់​ជួល ដោយ​ត​ភ្លើង ដើម្បី​ដាក់​ម៉ូ​ទ័​រ​បូមទឹក​ឡើង​ទៅ​ជាន់​ទី​១ និង​ទី​២​។

ខណៈ​ដែល​ត​ភ្លើង​ខុស​លក្ខណៈ បច្ចេកទេស​ក៏​បណ្តាល​ឲ្យ​ឆក់​ខ្លួន​ស្លាប់​នៅ​កន្លែង​តែ​ម្តង​។ បន្ទាប់​ពី​ឆក់​ស្លាប់ នគរបាល ជំនាញ​ក៏​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​សព​ដោយ​បញ្ជាក់​ថា សព​ពិតជា​ស្លាប់​ដោយ ចរន្តអគ្គិសនី​ឆក់​ស្លាប់​ពិតប្រាកដ​មែន​។ សព​បាន​ត្រូវ​បាន​នគរបាល​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​នាំ​យក ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕


https://youtu.be/d0RW5KTa_cQ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ