ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចិន​ឆ្លើយ​តប​នឹង​ការ​ដាក់​ពន្ធ​របស់​អា​មេ​រិ​ក

5 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ ក្រសួងពាណិជ្ជកម្ម​របស់​ចិន​បាន​និយាយ​ថា ប្រទេស​ចិន​នឹង​ចេញ​វិធានការ​ឆ្លើយ​តប​ការ​ដាក់​ពន្ធ​របស់​អា​មេ​រិ​កលើ​ផលិតផល​ចិន​ប្រមាណ​៣៤​ប៊ី​លាន​ដុល្លារ ដែល​បាន​អនុវត្ត​កាលពី​ថ្ងៃ​សុក្រ​កន្លង​មក ។ យោង​តាម​សេចក្តីថ្លែងការណ៍​មួយ​ពី​ក្រសួងពាណិជ្ជកម្ម​ថា ពន្ធ​នេះ​ល្មើស​នឹង​ច្បាប់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) និង​បាន​បង្កើត​ជា​សង្គ្រាម​ពាណិជ្ជកម្ម​ធំ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​សេដ្ឋកិច្ច…

ទីក្រុង​ប៉េ​កាំ​ង ៖ ក្រសួងពាណិជ្ជកម្ម​របស់​ចិន​បាន​និយាយ​ថា ប្រទេស​ចិន​នឹង​ចេញ​វិធានការ​ឆ្លើយ​តប​ការ​ដាក់​ពន្ធ​របស់​អា​មេ​រិ​កលើ​ផលិតផល​ចិន​ប្រមាណ​៣៤​ប៊ី​លាន​ដុល្លារ ដែល​បាន​អនុវត្ត​កាលពី​ថ្ងៃ​សុក្រ​កន្លង​មក ។

យោង​តាម​សេចក្តីថ្លែងការណ៍​មួយ​ពី​ក្រសួងពាណិជ្ជកម្ម​ថា ពន្ធ​នេះ​ល្មើស​នឹង​ច្បាប់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) និង​បាន​បង្កើត​ជា​សង្គ្រាម​ពាណិជ្ជកម្ម​ធំ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​សេដ្ឋកិច្ច ។

ក្រសួង​នេះ​បន្ត​ថា ការ​សម្រេចចិត្ត​របស់​សហរដ្ឋអាមេរិក​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​ខាងលើ​នឹង​ប៉ះពាល់​ដល់​ភាពល្អ​ប្រសើរ​ឡើង​នៃ​សេដ្ឋកិច្ច​ពិភពលោក ហើយ​ចិន​នឹង​រាយការណ៍​ទៅ​កាន់ WTO ពី​សកម្មភាព​របស់​សហរដ្ឋអា​មេ​រិ​ក ។

ក្រសួងពាណិជ្ជកម្ម​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ថា ការ​សម្រេចចិត្ត​របស់​អា​មេ​រិ​ក ក៏​នឹង​ប៉ះពាល់​ដល់​ក្រុមហ៊ុន និង​អតិថិជន​អា​មេ​រិ​ក​ផង​ដែរ ។ សេចក្តីថ្លែងការណ៍​ថា ៖ «ពួក​​យើង​នឹង​ពង្រឹង​ការ​ធ្វើ​កំណែទម្រង់​, ជំរុញ​ការ​បើក​ទូលាយ​, ការពារ​ភាព​ជា​សហ​គ្រិន និង​ពង្រឹង​ដល់​ការ​ការពារ​សិទ្ធិ​កម្មសិទ្ធិបញ្ញា ដើម្បី​បង្កើត​បរិស្ថាន​អាជីវកម្ម​ដ៏​ល្អ​សម្រាប់​ក្រុមហ៊ុន​បរទេស​នៅ​ចិន ។ ពួក​យើង​នឹង​បន្ត​វាយតម្លៃ​លើ​ឥទ្ធិពល​នៃ​ពន្ធ​នេះ​មក​លើ​ក្រុមហ៊ុន និង​ចេញ​វិធានការ​ជួយ​ដល់​ពួក​គេ » ។

វា​ជា​សកម្មភាព​ដំបូង​របស់​ប្រទេស​ចិន ខណៈ​កំពុង​មាន​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ (​អា​មេ​រិ​ក​-​ចិន​) ។

ការ​ដាក់​ពន្ធ​របស់​អា​មេ​រិ​ក​មាន​គោលដៅ​លើ​ផលិតផល​ចិន​ក្នុង​វិស័យ​ជា​ច្រើន​រួម​មាន វិស័យ​អាកាសចរណ៍​, បច្ចេកវិទ្យា​ព័ត៌មាន​, គ្រឿង​យានយន្ត និង​ឧបករណ៍​ព្យាបាល ជាដើម ។

មន្ត្រី​រ៉ាប់រង​ពន្ធ​របស់​ចិន​បាន​និយាយ​ថា ប្រទេស​ចិន​សន្យា​ថា នឹង​អនុម័ត​ពន្ធ​បន្ថែម​លើ​ផលិតផល​នាំ​ចូល​មួយ​ចំនួន​ពី​អា​មេ​រិ​ក​ភ្លាម​ៗ បន្ទាប់​ពី​អា​មេ​រិ​ក​អនុម័ត​ពន្ធ​នៅ​ម៉ោង​១២​ថ្ងៃត្រង់ កាលពី​ថ្ងៃ​សុក្រ​កន្លង​មក ។

ដើម្បី​ឆ្លើយ​តប​នឹង​ការ​ប្រកាស​ដាក់​ពន្ធ​បន្ថែម​លើ​ផលិតផល​ចិន គណៈកម្មការ​ពន្ធ​នាំ​ចូល​​នៃ​ក្រុមប្រឹក្សារដ្ឋ​បាន​ប្រកាស​ថា នឹង​ដាក់​ពន្ធ​លើ​ផលិតផល​អា​មេ​រិ​ក​ចំនួន​៥៤៥​មុខ​បន្ថែម ក្នុង​តម្លៃ​ប្រមាណ​៣៤​ប៊ី​លាន​ដុល្លារ រួម​មាន កសិផល យានយន្ត និង​ផលិតផល​សមុទ្រ ចាប់ពី​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០១៨ នេះ​តទៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ