ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​ជា​យ៉ាងម៉េច​…​ក៏​ស្រាប់​តែ​ពន្លះ​ពីក្រោយ​មួយ​ប្រាវ ស្លាប់​

3 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់​៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ពេល​យប់​លឿន​បាន​ជ្រុល​ទៅ​បុក​គោ​យន្ត​កន្ត្រៃ​សណ្ដោង​រ៉ឺ​ម៉ក​ដឹកឈើ ខណៈ​ពេល​កំពុង​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​អ្នកបើកបរ​គោ​យន្ត​ក្រោយ​ពេល​កើតហេតុ​បាន​រត់​គេចខ្លួន​បាត់​ស្រមោល ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០១៨ នៅ​លើ​ណាត់​ផ្លូវ​កៅស៊ូ​លេខ​១៥៥…

ខេត្តពោធិ៍សាត់​៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ពេល​យប់​លឿន​បាន​ជ្រុល​ទៅ​បុក​គោ​យន្ត​កន្ត្រៃ​សណ្ដោង​រ៉ឺ​ម៉ក​ដឹកឈើ ខណៈ​ពេល​កំពុង​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​អ្នកបើកបរ​គោ​យន្ត​ក្រោយ​ពេល​កើតហេតុ​បាន​រត់​គេចខ្លួន​បាត់​ស្រមោល ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០១៨ នៅ​លើ​ណាត់​ផ្លូវ​កៅស៊ូ​លេខ​១៥៥ ស្ថិត​ក្នុងភូមិ​ព្រែក​១ ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

Pictureជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ខេ​ង យ័ន្ត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គៀនកោះ​១ ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ខេត្តបាត់ដំបង ។ ​ម៉ូតូ​មួយ​គ្រឿង​របស់​ជន​រង​គ្រោះ​ម៉ាក MSX ព​ណ៌​ស គ្មាន​ស្លាក​លេខ ។

សមត្ថកិច្ច​ស្រុក​ភ្នំក្រវាញ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​គេ ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក MSX
ព​ណ៌ស គ្មាន​ស្លាក​លេខ បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿ​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ មិនដឹង​ជា​យ៉ាងម៉េច ស្រាប់តែ​ទៅ​បុក​គោ​យន្ត​កន្ត្រៃ​សណ្តោង​រ៉ឺ​ម៉ក​ដឹកឈើ​ពីក្រោយ បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ដួល​បោក​ក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​។ ចំណែក​អ្នកបើកបរ​គោ​យន្ត​ពេល​ឃើញ​ហេតុ
ការណ៍​បែប​នេះ បាន​រត់គេចខ្លួន​​បាត់​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា គោ​យន្ដ​ដឹកឈើ​នោះ​ពុំ​មាន​បិទ​ចំណាំងប្លាត​​ជា​សញ្ញា​ទេ រីឯ​អ្នក​បើក​ម៉ូតូ​ទំនងជា​ទទួលទាន​គ្រឿង​ស្រវឹង​ផង​ក៍​មិនដឹង​។

សព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​សាច់ញាតិ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ដោយឡែក​វត្ថុ​តាង​ម៉ូតូ និង​គោ​យន្ត​ដឹកឈើ ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុកជា​ប​ណ្ណោះ​អាសន្ន នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សំរោង ដើម្បី​បន្ត​ស្រាវជ្រាវ​រក​ម្ចាស់​មក​ដោះស្រាយ​តាម​នីតិវិធី​៕