ម្នាក់ៗគិតថាមិនអាចទៅរួច ស្រាប់តែកូនសិស្ស អេ ភូថត សន្លប់ស្តូក
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ខុសពីការគ្រោងទុកថា កីឡាករ រិន ដេវិត នឹងទៅមិនរួចសម្រាប់ការប្រកួតនេះ ស្រាប់តែអាចវាយលុកឱ្យកូនសិស្សរបស់លោក អេ ភូថង…
រាជធានីភ្នំពេញ ៖ ខុសពីការគ្រោងទុកថា កីឡាករ រិន ដេវិត នឹងទៅមិនរួចសម្រាប់ការប្រកួតនេះ ស្រាប់តែអាចវាយលុកឱ្យកូនសិស្សរបស់លោក អេ ភូថង…
រាជធានីភ្នំពេញ ៖ ខុសពីការគ្រោងទុកថា កីឡាករ រិន ដេវិត នឹងទៅមិនរួចសម្រាប់ការប្រកួតនេះ ស្រាប់តែអាចវាយលុកឱ្យកូនសិស្សរបស់លោក អេ ភូថង សន្លប់លើរេញតែម្ដង កាលពីការប៉ះគ្នានៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ ថ្ងៃអាទិត្យ ទី៨ កក្កដា ២០១៨។ មួយគូនេះដ្បិតថា ការប្រកួតត្រូវបានបញ្ចប់យ៉ាងលឿនដូចភ្លេែតបន្ទោ ប៉ុន្តែមុនពេលរកឃើញអ្នកឈ្នះក៏ជក់ចិត្តណាស់ដែរ។
ការប្រកួតដែលធ្វើឱ្យម្នាក់ៗមានការចាប់អារម្មណ៍មិនតិចដែរនោះ គឺបានកើតឡើងនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ព្រឹកថ្ងៃអាទិត្យ ខណៈដែលអ្នកទាំងពីរ គឺគូបិទគូទនៅលើសង្វៀន។
កីឡាករ រិន ដាវិត មើលទៅរាងតេវរ៉េវៗ និងមិនសូវមាំមួនប៉ុន្មាននោះទេ ទើបអ្នកស្នេហាវិស័យប្រដាល់ គ្រាន់តែឃើញគូទាំងពីរឡើងរេញភ្លាម ក៏ទាយទុកមុនថា កូនសិស្សរបស់លោក អេ ភូថង នឹងឈ្នះ១០០ភាគរយបាត់ទៅហើយ ដោយសារតែកូនសិស្សរបស់អេ ភូថង ក៏មើលទៅមាំទាំ ហើយមានប្រវត្តិឡើងរេញច្រើនផង។
ប៉ុន្តែការប្រកួតបានត្រឹមតែធ្វើឱ្យអ្នកស្នេហាវិស័យប្រដាល់កក់ក្ដៅត្រឹមទឹកទី១ប៉ុណ្ណោះ ដោយសារតែឈានចូលដល់ទឹកទី២ភ្លាម កីឡាករ រិន ដាវិត ក៏ទទួលឱកាសឈ្នះមានប្រៀបបានច្រើន ហើយវាយត្រូវគោលដៅម្ដងហើយម្ដងទៀត ធ្វើឱ្យកូនសិស្សលោក អេ ភូថង គឺវង្ស និត ខកចិត្ត និងបាត់ឱកាសតបត។
កីឡាករបង្គោលក្រហមបានវាយឱ្យកូនសិស្ស អេ ភូថង សន្លប់ភីងលើរេញ ដោយត្រូវរាប់ដល់១០ទៅហើយ ក៏នៅតែប្រមូលជំហរមិនទាន់បាន ក្នុងទឹកទី២ សូម្បីតែអ្នកកាន់ជើងបង្គោលខៀវខាងកូនសិស្សលោក អេ ភូថង ក៏លាន់មាត់សរសើរ។
ការប្រកួតត្រូវបានបញ្ចប់ ដោយកីឡាករបង្គោលក្រហម មិនត្រឹមតែប្រកួតយកឈ្នះដោយពិន្ទុលើកូនសិស្សរបស់លោក អេ ភូថងប៉ុណ្ណោះទេ ប៉ុន្តែគឺវាយឱ្យសន្លប់តែម្ដងក្នុងទឹកទី២៕
ចែករំលែកព័តមាននេះ