ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ​ជួប​រឿង​១​នេះ​…​មិន​គួរ​នាង​ជ្រើសរើស​ផ្លូវ​ដែល​មិន​អាច​បក​ក្រោយ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បុគ្គលិក​ផ្ទះសំណាក់មួយ​ត្រូវ​បាន​​ប្រទះ​ឃើញ​សាកសព​ស្ត្រី​ម្នាក់​ចង​.​ក​សម្លាប់​ខ្លួន​ដោយ​យក​ក្រ​ម៉ា និង​ខ្សែ​កាបូប​ចង​ជាប់​ទ្វារ​បន្ទប់ទឹក​នៅ​ក្នុងផ្ទះ​សំណាក់​របស់​ខ្លួន​ធ្វើការ ខណៈ​កំពុង​ដើរ​រៀបចំ​បន្ទប់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ផ្ទះសំណាក់​ព្រមទាំង​ដឹង​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ផង​ដែរ នេះ​បើ​តាម​ការ​អះអាង​ពី​សមត្ថកិច្ច​មូល​ដ្ឋាន ។ ហេតុការណ៍​បុគ្គលិក​ប្រទះ​ឃើញ​សាកសព​នៅ​ក្នុង​បន្ទប់ទឹក​ផ្ទះសំណាក់​មួយ​កន្លែង នា​រសៀល​​ថ្ងៃ​ទី​៦…

ខេត្តសៀមរាប ៖ បុគ្គលិក​ផ្ទះសំណាក់មួយ​ត្រូវ​បាន​​ប្រទះ​ឃើញ​សាកសព​ស្ត្រី​ម្នាក់​ចង​.​ក​សម្លាប់​ខ្លួន​ដោយ​យក​ក្រ​ម៉ា និង​ខ្សែ​កាបូប​ចង​ជាប់​ទ្វារ​បន្ទប់ទឹក​នៅ​ក្នុងផ្ទះ​សំណាក់​របស់​ខ្លួន​ធ្វើការ ខណៈ​កំពុង​ដើរ​រៀបចំ​បន្ទប់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ផ្ទះសំណាក់​ព្រមទាំង​ដឹង​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ផង​ដែរ នេះ​បើ​តាម​ការ​អះអាង​ពី​សមត្ថកិច្ច​មូល​ដ្ឋាន ។

ហេតុការណ៍​បុគ្គលិក​ប្រទះ​ឃើញ​សាកសព​នៅ​ក្នុង​បន្ទប់ទឹក​ផ្ទះសំណាក់​មួយ​កន្លែង នា​រសៀល​​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០១៨ នោះ​ស្ថិត​នៅ​ចំណុច​ក្រុម​ទី​២ ភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ។

លោក​អនុសេនីយ៍ត្រី ធឹ​ម រិ​ទ្ធា នាយ​រង​ប៉ុស្តិ៍​សង្កាត់​ស្ល​ក្រាម​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០១៨ ថា​មាន​ករណី​ធ្វើ​អត្តឃាត​ចង​.​ក​នឹង​ក្រ​ម៉ា​ពណ៌​ក្រហម និង​ខ្សែ​កាបូប​ចង​ជាប់​ទ្វារ​បន្ទប់ទឹក​ក្នុងផ្ទះ​សំណាក់​យីដែល​មាន​កម្ពស់​ប្រហែល​១.៩០​ម៉ែត្រ ។ មូលហេតុ​ព្រោះ​ខឹង​សង្សា​រៀប​ការ​ចោល​ទើប​សម្រេចចិត្ត​ធ្វើ​ដូច្នេះ ។

លោក​បាន​បញ្ជាក់​ថា សាកសព​ស្ត្រីជន​រង​គ្រោះ​មានឈ្មោះ ដឿ​ន ហូ អាយុ​២៧​ឆ្នាំ ស្រុក​កំណើត​នៅ​ឃុំ​សំបួរ ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ស្រះ​ជីក ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ហើយ​បាន​មក​ដេក​ស្នាក់​នៅ នឹង​ផ្ទះសំណាក់​ខាងលើ​នេះ​បណ្តោះអាសន្ន​ក៏​សម្រេចចិត្ត​ចង​.​ក ។

ក្រោយ​ការ​ពិនិត្យ​សាកសព​ខាងលើ​កម្លាំង​ជំនាញ​បានឃើញ​ជាំ​.​ក​ក្រៅពី​នោះ​ពុំ​មាន​ស្នាក​ស្នាម​អ្វី​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​អ្វី​ផ្សេង​ឡើយ ។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​បាន​ប្រគល់​សាកសព​ស្ត្រី​រង​គ្រោះ​ជូន​ដល់​ក្រុម​គ្រួសារ​ចាត់ចែង​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ