ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា បុរសម្នាក់ដែលគេអះអាងថា មានសតិមិនគ្រប់ បានដើរបាត់ពីផ្ទះមួយយប់ ក៏ត្រូវបានប្រទះឃើញលង់ទឹកស្លាប់ក្នុងស្រះ ស្ថិតខាងក្រោយផ្ទះចម្ងាយ២០ម៉ែត្រ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៥ និង៣០នាទីព្រឹកថ្ងៃទី៦ កក្កដា ក្នុងភូមិទួលច្រេស ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះឈ្មោះ សុខ អ៊ុន ណា អាយុ៥៥ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ ។បើតាមក្រុមគ្រួសារថា កាលពីរសៀលម៉ោង៤ថ្ងៃទី៥ កក្កដា គាត់ (ជនរងគ្រោះ) បានផឹកស្រាស្រវឹង ហើយ បានដើរចេញបាត់ពីផ្ទះមិនដឹងទៅណានោះទេ ហើយត្រូវបងប្អូននាំគ្នាដើររកដែរ តែរកមិនឃើញ ។
លុះដល់ព្រីកនេះ ត្រូវបងប្អូនយកឈើទំពក់ទាញសម្រាសក្នុងស្រះ ស្រាប់តែឃើញសាកសពអណ្តែតឡើង តែម្តង ។

ចែករំលែកព័តមាននេះ