ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​​កង​រាជអាវុធហត្ថ​​បញ្ជូន​ក្រុម​ជួញដូរគ្រឿង​​ញៀន​ជាង​១៤​គីឡូ​ក្រាម​ទៅ​​សាលា​ដំបូង​រាជធានីភ្នំពេញ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រសៀល​ថ្ងៃទី១៥ មីនា ២០១៣ នេះ សមត្ថ​កិច្ចកងរាជអាវុធ​ហត្ថ​រាជធានី​ភ្នំពេញ បាននឹងរៀប​​ចំបញ្ជូន​​ក្រុមជួញ​ដូរ​គ្រឿង​​ញៀន​ដ៏​​ធំសន្ធឹក​​សន្ធាប់ចំនួន៦​នាក់​ទៅតុលា​ការដែល​ក្នុង​នោះមាន​មេខ្លោង​ម្នាក់ផង និងវត្ថុតាង​គ្រឿងញៀ.ន​ជាង១៤​គីឡូក្រាម រថយន្ត​​ប្រភេទ​ទំនើប​៤​គ្រឿង ។

រាជធានីភ្នំពេញ ៖ រសៀល​ថ្ងៃទី១៥ មីនា ២០១៣ នេះ សមត្ថ​កិច្ចកងរាជអាវុធ​ហត្ថ​រាជធានី​ភ្នំពេញ បាននឹងរៀប​​ចំបញ្ជូន​​ក្រុមជួញ​ដូរ​គ្រឿង​​ញៀន​ដ៏​​ធំសន្ធឹក​​សន្ធាប់ចំនួន៦​នាក់​ទៅតុលា​ការដែល​ក្នុង​នោះមាន​មេខ្លោង​ម្នាក់ផង និងវត្ថុតាង​គ្រឿងញៀន​ជាង១៤​គីឡូក្រាម រថយន្ត​​ប្រភេទ​ទំនើប​៤​គ្រឿង ។

ជន​សង្ស័យ​​ពាក់ព័ន្ធនឹង​ការជួញដូរគ្រឿង​ញៀនជាង១៤​​គីឡូក្រាមនេះ ១-ឈ្មោះ​ជៀប គីមអៀង ហៅ​ហាក់ អៀង ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ​មិនពិត (ធ្លាប់ជាប់ពន្ធនា​គារ២លើក​មកហើយ និងជា​មេខ្លោងក្នុង​អំពើជួញដូរ​​គ្រឿងញៀន​យ៉ាងសន្ធឹក​សន្ធាប់) ២-ឈ្មោះឡុង វ៉ាន់ធី ភេទ​ស្រី អាយុ​៤៤​ឆ្នាំ ត្រូវ​ជា​ប្រពន្ធ​មេខ្លោង ៣-ឈ្មោះម៉ុក ប៉ូឡូញ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ៤-ឈ្មោះស្រ៊ុន ប៊ុនធឿន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ៥-ឈ្មោះម៉ា ផូវជួយ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ និង​៦-ឈ្មោះម៉ា សុខហេង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ។ វត្ថុតាង​ដែលនឹង​ត្រូវ​បញ្ជូន​ទៅដែរនោះ រួមមាន​​គ្រឿងញៀន​ប្រភេទ​​តំហ្វេតា​មីន ពណ៌លឿងទុំ ចំនួន១៣​កញ្ចប់ គ្រឿងញៀន​ពណ៌សរុំស្កុត​ជិតចំនួន​៤កញ្ចប់ ក្រាម​ពណ៌សថ្លា​២កញ្ចប់តូច ក្រដាស​​អាលុយមីញ៉ូម​១ដុំ រថយន្ត​ប្រភេទ​​ទេស​ចរណ៍ទំនើប​៤គ្រឿង អាវុធខ្លី១​ដើម ប្រាក់១១.០១០​ដុល្លារ និងលុយ​ខ្មែរ១.៦៥០.០០០​រៀល រួមនឹង​គ្រឿង​អលង្ការ​​មួយចំនួន​​ទៀត ៕