ល្អាង​ភ្នំ​គ្រោះថ្នាក់​នៅ​ថៃ​នឹង​ក្លាយជា​ទីតាំង… ក្រោយកក្រើក​រឿង​​បាត់​មនុស្ស​១៣​នាក់


ខេត្ត​ឈៀង​រ៉ៃ ៖ អាជ្ញាធរ​ទេសចរណ៍​ប្រទេស​ថៃ (TAT) មាន​គម្រោង​ផ្សព្វផ្សាយ​ពី​ល្អាង​លួង (Tham Luang) ស្ថិត​នៅ​ខេត្ត​ឈៀង​រ៉ៃ ឲ្យ​ក្លាយជា​ទីតាំង​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ​​កន្លែង បន្ទាប់​ពី​ក្រុមបាល់ទាត់​កុមារ ព្រមទាំង​គ្រូបង្វឹក សរុប​១៣​នាក់ បាន​បាត់​ខ្លួន​និង​រក​ឃើញ​វិញ​កាលពី​យប់​ថ្ងៃ​ចន្ទ​កន្លង​មក ។

លោកស្រី Karuna Dechatiwong ប្រធាន​អាជ្ញាធរ​ទេសចរណ៍ TAT ប្រចាំ​ខេត្ត​ឈៀង​រ៉ៃ បាន​និយាយ​ថា TAT នឹង​សហការ​ជាមួយ​អាជ្ញាធរ​ក្នុង​តំបន់ និង​វិស័យ​ឯកជន ដើម្បី​ផ្សព្វ​ផ្សាយ​ពី​ល្អាង​ភ្នំ​នេះ ព្រមទាំង​ទីតាំង​ទេសចរណ៍​ដែល​នៅ​ជិត​ៗ ព្រោះតែ​មានការ​ព្យាករ​ថា ចំនួន​ភ្ញៀវ​ទេសចរ​មក​កាន់​តំបន់​នេះ​នឹង​កើនឡើង​នា​ពេល​អនាគត ។

លោកស្រី​មាន​ប្រសាសន៍​ថា ៖« បន្ទាប់​ពី​ក្រុម​ជួយ​សង្គ្រោះ​បាន​ប្រទះ​ឃើញ​កុមារ​១២​នាក់ និង​គ្រូបង្វឹក​ម្នាក់​ទៀត​កាលពី​យប់​ថ្ងៃ​ចន្ទ ល្អាង​ភ្នំ​នេះ​ទទួល​បាន​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នកដំណើរ​ទាំង​ក្នុង និង​ក្រៅ​ស្រុក » ។

លោកស្រី​បន្ថែម​ថា អ្នកដំណើរ​អាច​នឹង​ចង់​ដឹង​ព័ត៌មាន​ពី​ការ​ធ្វើ​ដំណើរ និង​សកម្មភាព​ផ្សេង​ៗ​មុន​ពេល​ពួក​គេ​ទៅ​ទស្សនា​តំបន់​នេះ ហើយ​ភ្នាក់ងារ​របស់​លោកស្រី​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ហើយ ក្នុង​ការ​រៀបចំ​ផ្លូវ​ទៅ​កាន់​ល្អាង និង​ទីតាំង​ផ្សេង​ទៀត​នៅ​ខេត្ត​ឈៀង​រ៉ៃ ។

ល្អាង​ភ្នំ​នេះ​ស្ថិត​នៅ​ក្នុង​ឧទ្យាន Khun Nam Nang Non នេះ គឺ​ល្អ​នៅ​ក្នុង​រដូវប្រាំង ហើយ​អ្នកដំណើរ​នឹង​សុំ​ការ​អនុញ្ញាត​ពី​សមត្ថកិច្ច​ក្នុង​តំបន់​សិន មុន​នឹង​ចូល​ទៅ​ទស្សនា​ក្នុង​រដូវវស្សា​បាន ។

ជាដំបូង TAT ចង់​បង្កើត​ផ្លូវ​ថ្មី​មួយ​ដែល​អាច​ផ្សព្វផ្សាយ​ពី​ល្អាង​ភ្នំ​នេះ ព្រមទាំង​អភិវឌ្ឍន៍​សហគមន៍​នៅ​ជិត​ៗ​ផង​ដែរ ។

លោកស្រី​ឲ្យ​ដឹង​ទៀត​ថា TAT នឹង​ស្នើ​ទៅ​រដ្ឋបាល​ក្នុង​តំបន់ ឲ្យ​រៀបចំ​ការ​គ្រប់គ្រង​វិស័យ​ទេសចរណ៍ ដើម្បី​បង្កើន​ស្តង់ដា​សុវត្ថិភាព និង​ធ្វើ​ឲ្យ​សេវាកម្ម​ល្អ​ប្រសើរ​ឡើង ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ