អ្នកគាំទ្រអង់គ្លេសម្នាក់ត្រូវតុលាការពិន័យរឿងសរសេរពាក្យលើរូបសំណាកកីឡាករល្បីប្រចាំសតវត្សទី20របស់រុស្សុីតុលាការក្រុងម៉ូស្គូកាលពីពេលថ្មីនេះ បានពិន័យអ្នកគាំទ្របាល់ទាត់ជនជាតិអង់គ្លេសម្នាក់ជាប្រាក់ចំនួន៣០០០រូបស្មើនឹង៤៧ដុល្លារក្រោយពីរូបគេបានសរសេរពាក្យ«England»លើរូបសំណាកតារាបាល់ទាត់ល្បីប្រចាំសតវត្សទី២០របស់រុស្សុី Fyodor Cherenkov ។

គួរបញ្ជាក់ថា Fyodor Cherenkov គឺជាកីឡាករល្បីលេងនៅក្លិប Spartak Moscow ពីឆ្នាំ១៩៧៧-១៩៩៤ ។ លោកបានស្លាប់នៅឆ្នាំ ២០១៤ក្នុងវ័យ៥៥ឆ្នាំ ហើយរូបលោកត្រូវបានមហាជនទទួលស្គាល់ថាជាកីឡាករល្អបំផុតនៅសតវត្សទី២០ ៕
ចែករំលែកព័តមាននេះ