ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់ដឹងព្រះពុទ្ធចរចាទេ

5 ឆ្នាំ មុន

ព្រះពុទ្ធ​សាសនា​ជា​សាសនា​សន្តិភាព មិន​និយម​ប្រើ​ហិង្សា​។ គេ​មិន​ដែល​ឃើញ​សង្គ្រាម​កើតឡើង ព្រោះតែ​ក្នុង​នាម​ពុទ្ធសាសនា​ឡើយ​។ នៅ​ក្នុង​គម្ពីរ​ធម្មបទ​ព្រះ​អង្គ​សម្តែង​ពី​រឿង​ការ​ចរចា ដែល​ជា​ហេតុ​នាំ​មក​នូវ​សេចក្តីសុខ ដូចដែល​ព្រះ​អង្គ​ទៅ​ប្រោស​ញាតិ​ដែល​គិតហៀបនឹង​ធ្វើសង្គ្រាម​នឹង​គ្នាទៅហើយ ព្រោះតែ​រឿង​ចែក​ទឹក​ធ្វើស្រែមិន​ត្រូវ​គ្នា ដោយព្រះអង្គទ្រង់ឈរនៅចំកណ្តាលហ្វូងមនុស្សទាំងពីរពួក ហើយពន្យល់ណែនាំរហូត​ដល់​ជន​ទាំង​ពីរ​ខាង​ស្តាប់​គ្នា​បាន…

ព្រះពុទ្ធ​សាសនា​ជា​សាសនា​សន្តិភាព មិន​និយម​ប្រើ​ហិង្សា​។ គេ​មិន​ដែល​ឃើញ​សង្គ្រាម​កើតឡើង ព្រោះតែ​ក្នុង​នាម​ពុទ្ធសាសនា​ឡើយ​។

នៅ​ក្នុង​គម្ពីរ​ធម្មបទ​ព្រះ​អង្គ​សម្តែង​ពី​រឿង​ការ​ចរចា ដែល​ជា​ហេតុ​នាំ​មក​នូវ​សេចក្តីសុខ ដូចដែល​ព្រះ​អង្គ​ទៅ​ប្រោស​ញាតិ​ដែល​គិតហៀបនឹង​ធ្វើសង្គ្រាម​នឹង​គ្នាទៅហើយ ព្រោះតែ​រឿង​ចែក​ទឹក​ធ្វើស្រែមិន​ត្រូវ​គ្នា ដោយព្រះអង្គទ្រង់ឈរនៅចំកណ្តាលហ្វូងមនុស្សទាំងពីរពួក ហើយពន្យល់ណែនាំរហូត​ដល់​ជន​ទាំង​ពីរ​ខាង​ស្តាប់​គ្នា​បាន ក៏​ដាក់អាវុធចុះឈប់​ធ្វើសង្គ្រាម ហើយបំបែកចេញ​អស់​ទៅ ។

រឿង​មួយទៀត ព្រះ​អង្គ​បាន​ទូន្មាន​ភិក្ខុ​ទាំងឡាយ​ថា បើ​មាន​គេ​ត្មះតិះដៀល​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ភិក្ខុ​មិន​គប្បី​ក្រោធ តែ​គួរ​ពន្យល់​ដោះស្រាយ​រឿង​ដែល​មិន​ពិត ឱ្យ​ឃើញ​ថា មិន​ពិត រឿង​នោះ​មិនមែន រឿង​នោះ​មិន​មាននៅ​ក្នុង​ពួក​យើង​ទេ​បែប​នេះ​ជាដើម គឺ​ដើម្បី​រម្ងាប់​អធិករណ៍​ ។

ព្រះ​អង្គ​បាន​សម្តែង​ពី​ការ​ឈ្នះ​ចាញ់ ដោយ​ការ​ឱ្យ​ឈ្នះ បើ​គេ​ក្រោធ​ដោយ​ការ​មិន​ក្រោធ​តប​វិញ​ ឬ​ពៀរ​រមែង​រម្ងាប់​ដោយ​ការ​មិន​ចងពៀរ​ជាដើម​។ ទាំង​អស់នេះ​សុទ្ធតែ​ជា​ទ្រឹស្តី​ដែល​នាំ​ឱ្យ​បាន​សុខ សន្តិភាព​នៅ​ក្នុង​សង្គម​មនុស្ស ហើយសូម​ចង​ចាំ​ថា អ​ងិ​ង្សា​ជា​គំនិត​ចម្បង​នៅ​ក្នុង​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា ។