ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​រឹត​បន្តឹង​លើ​ការ​ប្រើប្រាស​ថង់​ប្លា​ស្ទិ​ក

5 ឆ្នាំ មុន

AFP​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អាជ្ញាធរ​ក្នុង​រដ្ឋ​មហា​រ៉ា​ច​( Maharaja) ប្រទេស​ឥណ្ឌា​បាន​បញ្ជូន​មន្ត្រី​ប្រឆាំង​លើ​ការ​ប្រើ​ប្លា​ស្ទិ​ក​ចំនួន​២៥០​នាក់​ទៅ​ក្រុង​មុម​បៃ ដើម្បី​ត្រួតពិនិត្យ​ហាង​ទំនិញ​នានា​តាម​ច្បាប់​កំណត់​ឲ្យ​ប្រើ​ប្លា​ស្ទិ​ក ។ ច្បាប់​នេះ​គឺ​ហាម​មិន​ឲ្យ​ប្រើ​ប្លា​ស្ទិ​ក​ប្រភេទ​មួយ​លើក​បោះចោល ដូច​ជា​ដប ថង់…

AFP​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អាជ្ញាធរ​ក្នុង​រដ្ឋ​មហា​រ៉ា​ច​( Maharaja) ប្រទេស​ឥណ្ឌា​បាន​បញ្ជូន​មន្ត្រី​ប្រឆាំង​លើ​ការ​ប្រើ​ប្លា​ស្ទិ​ក​ចំនួន​២៥០​នាក់​ទៅ​ក្រុង​មុម​បៃ ដើម្បី​ត្រួតពិនិត្យ​ហាង​ទំនិញ​នានា​តាម​ច្បាប់​កំណត់​ឲ្យ​ប្រើ​ប្លា​ស្ទិ​ក ។

ច្បាប់​នេះ​គឺ​ហាម​មិន​ឲ្យ​ប្រើ​ប្លា​ស្ទិ​ក​ប្រភេទ​មួយ​លើក​បោះចោល ដូច​ជា​ដប ថង់ និង​កែវ​ជ័រ នៅ​ក្នុង​ផ្នែក​អាជីវកម្ម​ទូទៅ ។ ប្រសិនបើ​មានការ​ប្រព្រឹត្ត​បទល្មើស​ត្រូវ​ពិន័យ​៧៥​ដុល្លារ​ក្នុង​កំហុស​លើក​ដំបូង និង​ប្រសិនបើ​ខុស​ជា​លើក​ទី​២ នឹង​ពិន័យ​ខ្ពស់​ដល់​ទៅ​៧៨០​ដុល្លារ ឬ​ជាប់​គុ​គ​រយៈពេល​៣​ខែ ។ អាជ្ញាធរ​បង្ហើប​ឲ្យ​ដឹង​ទៀត​ថា ក្នុង​រយៈពេល​៣​ថ្ងៃ​កន្លង​មក​ពួក​គេ​បាន​ត្រួតពិនិត្យ​ហាង​ទំនិញ​បាន​ជាង​៨.០០០​កន្លែង​នៅ​ក្រុង​មុម​បៃ ពិន័យ​ប្រាក់​លើ​អ្នក​ល្មើស​លើ​ច្បាប់​បាន​ចំនួន​៩.៩០០០​ដុល្លារ និង​រឹបអូស​ប្លា​ស្ទិ​កបាន​ប្រហែល​៧០០​គីឡូក្រាម ។ ការ​ប្រើ​ច្បាប់​ខាងលើ​មាន​ប្រកាស​តាំងពី​៣​ខែ​មុន ដើម្បី​ឲ្យ​ពលរដ្ឋ​ត្រៀមខ្លួន​ជា​មុន ។

ភាគច្រើន​ពី​ចំនួន​២៩​រដ្ឋ​នៅ​ទូ​ទាំង​ប្រទេស​មានច្បាប់​ហាម​ប្រើ​ប្លា​ស្ទិ​កមួយ​លើក​បោះចោល​ទាំង​ការ​ហាម​ទាំងស្រុង ឬ​ហាម​មួយ​ផ្នែក​ក៏​ដោយ ប៉ុន្តែ​រមែង​មានការ​ខ្វះចន្លោះ​លើ​ការ​អនុវត្ត​ច្បាប់​នេះ ខណៈ​ពេល​លោកនាយក​រដ្ឋមន្ត្រី​Narendra Modi បាន​សន្យា​ថា​ឥណ្ឌា​ត្រូវ​ចាកចេញ​ឲ្យ​ផុត​ពី​ការ​ប្រើ​ប្លា​ស្ទិ​ក​ឲ្យ​ខាង​តែ​បាន​នៅ​ឆ្នាំ​២០២២ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ