ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មការិនី​រោង​ចក្រ​ដួល​សន្លប់​ជា​បន្តបន្ទាប់

5 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ តាមសេចក្តីរាយការណ៍បឋម​​បាន​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​២​និង​៤៥​នាទី​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៤ កក្កដា ឆ្នាំ​២០១៨​នេះ កម្មការិនី​ចំនួន​១១​នាក់​ដែល​ធ្វើការ​វេន​យប់​ក្នុង​រោងចក្រ​យ៉ា​ហ្សា​គិ ដែល​ស្ថិត​នៅ​ភូមិ​ចាំ​យាម​ ឃុំ​ប៉ាក់​ខ្ល​ង ស្រុក​មណ្ឌល​សីមា…

ខេត្តកោះកុង ៖ តាមសេចក្តីរាយការណ៍បឋម​​បាន​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​២​និង​៤៥​នាទី​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៤ កក្កដា ឆ្នាំ​២០១៨​នេះ កម្មការិនី​ចំនួន​១១​នាក់​ដែល​ធ្វើការ​វេន​យប់​ក្នុង​រោងចក្រ​យ៉ា​ហ្សា​គិ ដែល​ស្ថិត​នៅ​ភូមិ​ចាំ​យាម​ ឃុំ​ប៉ាក់​ខ្ល​ង ស្រុក​មណ្ឌល​សីមា ខេត្តកោះកុង បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់​ដោយ​ការ​ភ័យរ​ន្ឋ​ត់​នឹង​សំឡេង​ផ្ទុះ​ម៉ាស៊ីនត្រជាក់ ព្រមទាំង​ការ​ឆួល​ក្លិន​ផ្សែង​នៃ​ការ​ឆាបឆេះ​នោះ ។ ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ភ្លាម​ៗ​នោះ​កម្មការិនី​រង​គ្រោះ​ទាំង​១១​នាក់​ត្រូវ​បាន​ថៅកែ​រោងចក្រ​ចាត់ចែង​យក​រថយន្ត​ដឹក​មក​សង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។ តាម​ការ​អះអាង​របស់​ក្រុម​គ្រូពេទ្យ​អោយ​ដឹង​ថា កម្មការិនី​ទាំងនោះ​មាន​សភាព​ទន់ខ្សោយ​សុខភាព ដោយ
សារ​តែ​គាត់​មិន​បាន​សំរាក​(​ដេក​)​គ្រប់គ្រាន់​នៅ​ពេល​ថ្ងៃ ហើយ​ពេល​យប់​ត្រូវ​ធ្វើការ​មួយ​យប់​ដល់​ភ្លឺ​គឺ​ចូល​ធ្វើការ​នៅ​ម៉ោង​៦​ល្ងាច​និង​ចេញ​នៅ​ម៉ោង​៦​ព្រឹក​ ។ ហេតុនេះ​ពេល​ណា​ពួក​គាត់​ជួប​ហេតុការណ៍​ភ័យរ​ន្ឋ​ត់ តែង
តែ​ដួល​សន្លប់​ចៀស​មិន​ផុត​ឡើយ ប៉ុន្តែ​មិន​បណ្តាល​អោយ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ឡើយ ។ ព័ត៌មាន​លម្អិតនឹងមានផ្សាយនៅលើទំព័រ​កាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ