ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខេត្តព្រះវិហារ​ចុះ​សួរសុខទុក្ខ ស្រី្ត​សម្រាល​បានកូន​ភ្លោះ​បី

5 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០១៨​នេះ ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត ព្រះ​វិហារ…

ខេត្តព្រះវិហារ ៖ នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០១៨​នេះ ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត ព្រះ​វិហារ បាន​ដឹកនាំ​មន្ត្រីរាជការ​ចុះ​ទៅ​មន្ទីរពេទ្យ​បង្អែក​១៦​មក​រា ក្រុង​ព្រះ​វិហារ ដើម្បី​សួរសុខទុក្ខ និង​ពិនិត្យ​មើល​ស្ថានភាព ក្រោយ​ពេល​សម្រាលកូន​របស់​ស្ត្រី​ម្នាក់ ដែល​បង្កើត​បានកូន​ភ្លោះ ប្រុស​ចំនួន​បី​នាក់ កាលពី​វេលា​ម៉ោង​៤ និង​២០​នាទី​រសៀល ថ្ងៃ​ទី​០៣ ខែកក្កដា នេះ​។

ឯកឧត្តម អ៊ុ​ន ចាន់​ដា ក៏​បាន​រំលឹក​ឡើង​ថា ខេត្តព្រះវិហារ​កាលពី​ឆ្នាំ​២០១៥​កន្លង​ទៅ ស្ត្រី​ម្នាក់​រស់នៅ​ស្រុក​រវៀង ខេត្តព្រះវិហារ បាន​សម្រាលកូន​ដោយ​សុវត្ថិភាព​បានកូន​ភ្លោះ​ចំនួន​៤ ស្រី​២​នាក់ និង​ប្រុស​២​នាក់ តែ​មក​ដល់​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០១៨​នេះ មន្ទីរ​ព​ទ្យ​បង្អែក ១៦​មក​រា ក្នុង​ព្រះ​វិហារ បាន​ជួយ​សម្រាល​ដល់​ស្រី្ត​ម្នាក់​ឈ្មោះ វៀន ធី​ទៀង អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ស្រឯម ឃុំ​ស្រឯម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ បានកូន​ភ្លោះ​បី ប្រុស​ទាំង​បី​។ ឯកឧត្តម ក៏​បាន​ជម្រុញ​ឲ្យ​ក្រុម​វេជ្ជបណ្ឌិត ទាំងអស់​ត្រូវធ្វើ​យ៉ាងណា​យកចិត្តទុកដាក់​ថែទាំ​សុខភាព​ទារក និង​ម្តាយ​ឲ្យ​បាន​ដិត​ដល់​បំផុត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ