សាហាវ​ពេក​ហើយ​ឡើង​ខ្ទេច​បែប​នេះ មនុស្ស​វិញ​សុទ្ធតែ​ឈាម​!


ខេត្តកណ្តាល ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​គួរ​ឲ្យ​រ​ន្ទ​ត់ ខណៈ​ដែល​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​បុក​រថយន្ត​ក្រុម​អក​ការ​ដង់​ពីក្រោយ​ចំ​យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​មាន​មនុស្ស​០២​នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធម៌​បំផុត និង​០២​នាក់​ទៀត​រង​របួសធ្ងន់ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០១​និង​២០​នាទី​ឈាន​ចូល​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០១៨ នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​១ ក្នុង​ចន្លោះ​គីឡូ​លេខ​១៨-១៩​ស្ថិត​នៅ​ភូមិ​ទួល​ក្របៅ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

នគរបាល​ចរាចរណ៍​ស្រុក​កៀនស្វាយ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ក្រុម​រថយន្ត​អក​ការ​ដង់​បាន​ធ្វើ​ដំណើរ​ចេញពី​ភ្នំពេញ​ទៅ លុះ​បាន​មក​ដល់​ត្រង់​ចំណុច​កើតហេតុ​រថយន្ត​នោះ​ខូច​ហើយ​អ្នក​ដែល​ជិះ​លើ​រថយន្ត​ចុះ​មក​រុញ ស្រាប់តែ​មាន​រថយន្ត​ដឹក​ទំនិញ​០១​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពាក់​ស្លាក​លេខ ភ្នំពេញ​៣B-៧៣៨៤ បើកបរ​ដោយ​ឈ្មោះ​ស៊ិ​ន ស៊ី​ណា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ក្រុង​ស្វាយ​រៀង និង​មាន​អ្នកដំណើរ​ចំនួន​០២​នាក់ ទី​០១- ឈ្មោះ ស៊ូ ចាន់​ថន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ (​របួសធ្ងន់​) រស់នៅ​ស្រុក​ព្រះ​សេ្ត​ច​ខេត្តព្រៃវែង និង​ទី​០២-​ឈ្មោះ​ត្រេ​ន ធិ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ជាមួយ​គ្នា (​ស្រប​ទិស​គ្នា​) លុះ​មក​ដល់​ត្រង់​ចំណុច​កើតហេតុ​បុក​រថយន្ត​ចំ​ពីក្រោយ​ពេញទំហឹង​តែ​ម្តង ។

នគរបាល​ចរាចរណ៍​បាន​បន្ត​ទៀត​ថា រថយន្ត​ក្រុម​អក​ការ​ដង់ ម៉ាក​HYUNDAl ពាក់​ស្លាក​លេខ ច​-៣០៣៥ ភព​.២ បើកបរ​ដោយ​ឈ្មោះ កក សា​រឿ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ទួល​ត្នោត ឃុំ​គគីរ ស្រុក​កៀនស្វាយ ដែល​កំពុង​ឈប់​ធ្វើការ​ជួសជុល ដោយ​មាន​អ្នកចូលរួម​ដំណើរ​ចំនួន​០៣​នាក់ ទី​០១- ឈ្មោះ សុខ រី​ភេទ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​(​ស្លាប់​) រស់នៅ​ភូមិ​ទួល​ក្របៅ ឃុំ​គគីរ ទី​០២- ឈ្មោះ គ្រឿន សំនាង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ (​ស្លាប់​) រស់នៅ​ភូមិ​ស្ទឹង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ និង​ទី​០៣- ឈ្មោះ កក វិចិត្រ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ (​របួសធ្ងន់​) រស់នៅ​ភូមិ​ទួល​ក្របៅ ឃុំ​គគីរ ។

ក្រោយ​ពី​កើតហេតុ​បាន​ទទួល​ព័ត៌មាន​ភ្លាម​ៗ​កម្លាំង​ផ្នែក​ចរាចរណ៍​ស្រុក​កៀនស្វាយ​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង ហើយ​បា​នប​ញ្ចូ​ន​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ ដោយឡែក​សព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី និង​វត្ថុ​តាង ហើយ​អ្នកបើកបរ​យក​ទៅ​អធិការ​ស្រុក​កៀនស្វាយ ដើម្បី​បន្ត​នីតិវិធី​ច្បាប់ ៕

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ