ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េច​ក៏​សម្បូរ​ម្ល៉េះ​! របស់​នេះ

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ កម្លាំង​ជំនាញ​បាន​ចុះ​ប​ង្គ្រា​ប​ករណី​រក្សា​ទុក្ខ​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០៣​នាក់​ជា​បន្តបន្ទាប់​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​ទៀត ។ ការ​ចុះ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១៨​និង​៣០​នាទី​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ភូមិ​ជ័យ​ជំនះ…

ខេត្តរតនគិរី ៖ កម្លាំង​ជំនាញ​បាន​ចុះ​ប​ង្គ្រា​ប​ករណី​រក្សា​ទុក្ខ​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០៣​នាក់​ជា​បន្តបន្ទាប់​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​ទៀត ។ ការ​ចុះ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១៨​និង​៣០​នាទី​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ភូមិ​ជ័យ​ជំនះ សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ខេត្តរតនគិរី ។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ការ​ចុះ​បង្ក្រាប​នោះ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០២​នាក់ ។ ទី​១- ឈ្មោះ ព្រំ ចំនូល ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ ទី​២- ឈ្មោះ ពៅ ឆៃ​យ៉ា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ ហើយ​ក្រោយ​ពី​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០២​នាក់ សមត្ថកិច្ច​បាន​ធ្វើតេស្ត​ទឹកនោម​លទ្ធផល​វិជ្ជមាន ទាំង​០២​នាក់ ។ ចំណែក​វត្ថុ​តាង​ដែល​ដកហូត​បាន​រួម​មាន ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន​០១​ថង់​ធំ ល្មម​ទម្ងន់​៤.៦៦​ក្រាម ទាំង​សំបក​ថង់ និង​កញ្ចប់​ខ្មៅ​០១​កញ្ចប់​តូច​សង្ស័យ​សារធាតុ​ញៀន​ទម្ងន់​០.៧១​ក្រាម ទាំង​សំបក​ថង់ ។

ក្រោយ​ពី​បាន​សាកសួរ​ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ​នោះ​រួច​មក នៅ​វេលា​ម៉ោង​២៣​និង​០០​នាទី​ថ្ងៃ​ដដែល​សមត្ថកិច្ច​ក៏​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ទៀត​ឈ្មោះ ណូ​ន នាង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ នៅ​ចំណុច​ផ្ទះ​ជួល​ស្ថិត​នៅ​ភូមិ​ជ័យ​ជំនះ សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ខេត្តរតនគិរី ។ ចាប់ដក​ហូត​យក​វត្ថុ​តាង​បាន​រួម​មាន ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​១០​កញ្ចប់​ធំ ល្មម​ទម្ងន់​៣៨.២៤​ក្រាម ទាំង​សំបក​ថង់ ។ ជ​ញ្ជី​ញ​ថ្លឹង​ថ្នាំ​ញៀន​០១​គ្រឿង និង​ដាវ​សា​មេ​រ៉ៃ​០១​ដើម ។ ប​ច្ចុ​ប្ប​ន្ន​ជនសង្ស័យ​ទាំង​០៣​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ការិយាល័យ​ជំនាញ ដើម្បី​បន្ត​អនុវត្តន៍​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ