ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លេចខ្លួន​មួយ​ភ្លែត​សោះ … ចុង​ក្រោយ​ម្នាក់​ខាង​នេះ​ម្នាក់​ខាង​នោះ​!

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ជនសង្ស័យ​ម្នាក់​បែក​ថ្នាំ​មក​ពី​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​ចូល​លួច​ម៉ូតូ​គេ​នៅ​ក្រុង​បា​វិត​ត្រូវ​ម្ចាស់​ម៉ូតូ​ឃើញ​ទាន់​ស្រែក​ឆោឡោ​នាំ​គ្នា​ដេញ​ព័ទ្ធ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ច្បាប់ ។ ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៣០ មិថុនា ២០១៨ នៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត…

ខេត្តស្វាយរៀង ៖ ជនសង្ស័យ​ម្នាក់​បែក​ថ្នាំ​មក​ពី​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​ចូល​លួច​ម៉ូតូ​គេ​នៅ​ក្រុង​បា​វិត​ត្រូវ​ម្ចាស់​ម៉ូតូ​ឃើញ​ទាន់​ស្រែក​ឆោឡោ​នាំ​គ្នា​ដេញ​ព័ទ្ធ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ច្បាប់ ។ ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៣០ មិថុនា ២០១៨ នៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ។


ក្រោយ​ពី​ចាប់ខ្លួន​បាន​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​មក​សាលាដំបូង​ខេត្តស្វាយរៀង​ចាត់ការ​តាម​នីតិវិធី លោក​ចៅក្រម​បាន​ចេញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​នា​ថ្ងៃ​ទី​០២ កក្កដា ២០១៨ វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​នេះ ។

បើ​តាម​សមត្ថកិច្ច​បាន​បង្ហើប​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ អៀង គឹ​ម​ឡុ​ង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង​ជា​ជន​បែក​ថ្នាំ​(​ប្រើប្រាស់​គ្រឿងញៀន​) មាន​ទីលំនៅ​ភូមិ​៤ ឃុំ​ត្រែង​តា​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បាន​មក​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង ស្លាក​លេខ​វៀតណាម របស់​ជន​រង​គ្រោះ​ឈ្មោះ លី ប៊ុ​ន​សាក់ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​ជាងឈើ មាន​ទីលំនៅ​ភូមិ​ម៉ាក់​ឃ្លឿ​ង សង្កាត់​ច្បា​អំពៅ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ មក​ស្នាក់​នៅ​ភូមិ​កើតហេតុ​ខាងលើ ដោយ​ជន​រង​គ្រោះ​ដាក់​ប​ញ្ឃ​រ​ទុក​មិន​បាន​ដក​សោ ហើយ​ខណៈ​កំពុងធ្វើការ​ឈូសឈើ ស្រាប់តែ​ឃើញ​ជនសង្ស័យ​ឡើង​បញ្ឆេះ​ម៉ូតូ​ជិះ​ចេញ​ទៅ​ក៏​ស្រែក​ឆោឡោ​ឲ្យ​អ្នក​ជិតខាង​ជួយ​ផ្អើល​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​នាំ​គ្នា​ព័ទ្ធ​ស្ទាក់​ចាប់​បាន រួច​ប្រគល់​ជនសង្ស័យ​ព្រមទាំង​វត្ថុ​តាង​ម៉ូតូ ទៅ​ឲ្យ​សមត្ថកិច្ច​នគ​បាល​ក្រុង​បា​វិត​ចាត់ការ​តាម​នីតិវិធី ។

ក្រោយ​ពី​សមត្ថកិច្ច​សាកសួរ​ជនសង្ស័យ​រួច​ក៏​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​មក​សាលាដំបូង​ខេត្តស្វាយរៀង​ចាត់ការ​តាម​ច្បាប់ លោក​ចៅក្រម​ក៏​បាន​ចេញ​ដីកាឃុំខ្លួន​ជនសង្ស័យ​នៅ​ពន្ធ នាគារ​បណ្តោះអាសន្ន​ព្រមទាំង​ដកហូត​ម៉ូតូ​ដែល​ជនសង្ស័យ​បាន​លួច​រក្សា​ទុកជា​ភស្តុ​តាង​នៅ​សាលាដំបូង​ដែរ​នៅ​ថ្ងៃ​ទី​០២ កក្កដា​នេះ​មិន​ទាន់​ប្រគល់​ឲ្យ​ម្ចាស់​នៅឡើយ​ទេ ទុកជា​ភស្តុ​តាង​ដាក់បន្ទុក​ជនសង្ស័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ