ឥណ្ឌូណេសុី ៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជាបានបង្ហាញភាពខ្លាំងរបស់ខ្លួនស្ទើរតែមិនជឿនឹងភ្នែក ដោយលត់ក្រុមបាល់ទាត់ជម្រើសជាតិនារីទីម័រខាងកើតយ៉ាងចាស់ដៃដោយលទ្ធផលដល់ទៅ១២ទល់នឹង០ សម្រាប់ការប្រកួតបើកឆាកពានរង្វាន់ AFF WOMEN’S
CHAMPIONSHIP 2018 នៅប្រទេសឥណ្ឌូណេស៊ី កាលពីយប់ថ្ងៃទី៣០ មិថុនា កន្លងទៅនេះ។
នៅក្នុងតង់ទី១ ក្រុមជម្រើសជាតិនារីកម្ពុជាពិតជាសហការគ្នាលេងបានយ៉ាងល្អ ដោយបញ្ជូន
បាល់ចូលតំបន់គ្រោះថ្នាក់ជាច្រើន រហូតមានឱកាសសុទ្ធបាល់បញ្ចូលទីគូប្រកួតរហូតដល់៧គ្រាប់នៅនាទីទី៩, ១២, ២០, ២៦, ៣៧, ៣៨ និងនាទីទី៤៥+២ ។ តួអង្គសំខាន់ដែលរកបាន៧
គ្រាប់នេះមានកីឡាការិនី ហួត គឹមហុង(៤គ្រាប់) និងកីឡាការិនីបាន ជាវី(៣គ្រាប់)។ ចំណែក
ក្រុមជម្រើសជាតិនារីទីម័រខាងកើតមិនអាចរកបានគ្រាប់បាល់ទេដោយសារពួកគេខ្សោយទាំងបច្ចេកទេស និងកម្លាំង។

ផលពងមាន់របស់កម្ពុជាដដែល ធ្វើឲ្យចប់ការប្រកួតក្រុមនារីកម្ពុជាឈ្នះក្រុមនារីទីម័រខាងកើត១២-០។
តាមរយៈលទ្ធផលនេះ ក្រុមជម្រើសជាតិនារីកម្ពុជាមាន៣ពិន្ទុ ឈរលើកំពូលតារាងពូល A ខណៈក្រុមជម្រើសជាតិនារីអូស្ត្រាលីក៏មាន៣ពិន្ទុដែរ ប៉ុន្តែឈរនៅលេខរៀងទី២ បន្ទាប់ពីក្រុមនារីមួយនេះយកឈ្នះក្រុមជម្រើសជាតិនារីម៉ាឡេស៊ី ។ នៅវេលាម៉ោង៧យប់ថ្ងៃទី២ ខែកក្កដា នេះ ក្រុមនារីកម្ពុជាត្រូវជួបក្រុមនារីម៉ាឡេស៊ីជាបន្ត ដូច្នេះសូមរង់ចាំតាមដានទាំងអស់គ្នា ថាតើក្រុមនារីកម្ពុជាអាចយកឈ្នះគូប្រកួតរបស់ខ្លួន១ទៀតឬយ៉ាងណា ខណៈក្រុមនារីម៉ាឡេសុីហាក់មានសមត្ថភាពខ្លាំងជាងបែបនេះនោះ ៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ