ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​អ្វី​ដែល​កាច​សាហា.វ​ជាងគេ​របស់​រាស្ត្រ?

5 ឆ្នាំ មុន

ពលរដ្ឋ​ដែល​មាន​ជំងឺ គឺ​ពលរដ្ឋ​ដែល​គ្មាន​សុខភាព ទន់ខ្សោយ ខ្វះ​សក្តានុភាព ដើម្បី​នឹង​ប្រកប​កិច្ចការ​ចិញ្ចឹមជីវិត​បាន​គ្រប់គ្រាន់​។ ប៉ុន្តែ​ជំងឺ​ដែល​កាច​ជាងគេ​គឺ​ជំងឺ​ឃ្លាន ដែល​ជា​ជំងឺ​ធំ​បំផុត​របស់​អ្នកក្រ​។ បើ​ឃ្លាន​ហើយ​អត់​អ្វី​បរិភោគ ឬ​បរិភោគ​តែ​មិន​គ្រប់គ្រាន់​តាម​ក្បួន​ភោជន​វិទ្យា មនុស្ស​នោះ​នឹង​មាន​ជំងឺ​ដ​ង្កា​ត់​ផ្សេង​ៗ​មក​បៀតបៀន​រាង​ការ​។…

ពលរដ្ឋ​ដែល​មាន​ជំងឺ គឺ​ពលរដ្ឋ​ដែល​គ្មាន​សុខភាព ទន់ខ្សោយ ខ្វះ​សក្តានុភាព ដើម្បី​នឹង​ប្រកប​កិច្ចការ​ចិញ្ចឹមជីវិត​បាន​គ្រប់គ្រាន់​។ ប៉ុន្តែ​ជំងឺ​ដែល​កាច​ជាងគេ​គឺ​ជំងឺ​ឃ្លាន ដែល​ជា​ជំងឺ​ធំ​បំផុត​របស់​អ្នកក្រ​។

បើ​ឃ្លាន​ហើយ​អត់​អ្វី​បរិភោគ ឬ​បរិភោគ​តែ​មិន​គ្រប់គ្រាន់​តាម​ក្បួន​ភោជន​វិទ្យា មនុស្ស​នោះ​នឹង​មាន​ជំងឺ​ដ​ង្កា​ត់​ផ្សេង​ៗ​មក​បៀតបៀន​រាង​ការ​។ តែបើ​គិតតែ​ពី​ឃ្លាន បរិភោគ​ហួសប្រមាណ បរិភោគ​មិនដឹង​ពេលវេលា បរិភោគ​មិន​តាម​ក្បួន​សុខភាព បរិភោគ​តាម​ចង់ ក៏​នឹង​បណ្តាល​ឱ្យ​កើត​ជំងឺ​ដែរ​។

ផល​នៃ​ការ​ឃ្លាន​នោះ នឹង​បណ្តាល​ឱ្យ​មនុស្ស​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ខុស​ក្រមសីលធម៌ ដើម្បី​រក​ប្រាក់​មក​ទិញ​អាហារ​សម្រាប់​តបស្នង​ដល់​គម្លាន​របស់​ខ្លួន​។ ដូច្នេះ​ហើយ ទើបបាន​ព្រះពុទ្ធ​អង្គ​ទ្រង់​ហៅ​ឃ្លាន​ថា ជា​ជំងឺ​ក៏​កាច​សាហាវ​ជាងគេ ព្រោះ​វា​បណ្តាលទោស​ឱ្យ​ដល់​ទាំង​អ្នក​ឃ្លាន​ផង និង​ដល់​សង្គម​ដែល​អ្នក​ឃ្លាន​នោះ​រស់នៅ​ផង ។