ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នឹងយកទីតាំងនេះ ឱ្យក្លាយជា​តំបន់​រមណីយដ្ឋានទេសចរណ៍​មួយ

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្ត​​ស្វាយ​រៀង ៖ នៅ​ព្រឹក​​​ថ្ងៃ​ទី​៣០ ​មិថុនា ​នេះ លោក​ប្រធាន​មន្ទីរអង្គភាព​ពាក់ព័ន្ធ​នានា​ក្នុង​ខេត្ត ​រួម​ដំណើរ​ជាមួយ​លោក ម៉ែ​ន វិបុល អភិបាលនៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង…

ខេត្ត​​ស្វាយ​រៀង ៖ នៅ​ព្រឹក​​​ថ្ងៃ​ទី​៣០ ​មិថុនា ​នេះ លោក​ប្រធាន​មន្ទីរអង្គភាព​ពាក់ព័ន្ធ​នានា​ក្នុង​ខេត្ត ​រួម​ដំណើរ​ជាមួយ​លោក ម៉ែ​ន វិបុល អភិបាលនៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង ចុះ​ពិនិត្យ​ទីតាំង​ភូមិសាស្ត្រ​រមណី​ដ្ឋា​ន​ប្រាសាទ​បា​សាក់ ​ដើម្បី​រៀបចំ​អភិវឌ្ឍន៍​ឱ្យក្លាយ​ទៅ​ជា​តំបន់​រមណី​ដ្ឋា​ន​ទេសចរណ៍​មួយ ។​

មាន​ប្រសាសន៍​នៅ​ក្នុង​ការ​ចុះ​ពិនិត្យ​រមណី​ដ្ឋា​ន​នេះ លោក​ ម៉ែ​ន វិបុល អភិបាលខេត្តបាន​បញ្ជាក់​ថា បច្ចុប្បន្ន​រដ្ឋបាល​ខេត្តស្វាយរៀង បាន​និង​កំពុង​ពិនិត្យ​រៀបចំ ​ដើម្បី​អភិវឌ្ឍន៍​រមណី​ដ្ឋា​ន​ប្រាសាទ​បា​សាក់​ឱ្យ​ក្លាយជា​តំបន់​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​​មក​ទស្សនា ក្នុង​នោះ​ បាន​ក៏​សាង​នូវ​ហេ​ត្ថា​រចនាសម្ព័ន្ធ​ផ្លូវ​បេតុង​ប្រវែង​ប្រមាណ​៤​គីឡូម៉ែត្រ ដែល​កំពុង​ដំណើ​ការ​សាងសង់​ ។​

លោក​​បន្ត​ថា ជា​ការ​ពិត​ណាស់​ គោលបំណង​នៃ​ការ​បង្កើត​នូវ​រមណី​ដ្ឋា​ន​តំបន់​ប្រវត្តិសាស្ត្រ​នេះ ដើម្បី​រក្សា​ការពារ​នូវ​ទីតាំង​វប្ប​ធ​ម៌​ប្រវត្តិសាស្ត្រ ដែល​ដូនតា​ខ្មែរ​ បាន​បន្សល់​ទុក​តាំងពី​បុរាណកាល​យូ​រ​លង់​មក
​ហើយ​។ ក្នុង​នោះ​ ក៏​បាន​លើកកម្ពស់​នូវ​វិស័យ​ទេសចរណ៍​ ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់​ នៅ​ក្នុង​សេដ្ឋ​កិច្ច​ជាតិ ហើយ​បាន​បង្កើត​នូវ​មុខរបរ​ជូន​ប្រជាពលរដ្ឋ​ ក្នុង​ការ​ស្វែងរក​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​នៅ​តំបន់​នេះ​នា​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​ផង​ដែរ​ ។​

​សូម​ជម្រាប​ជូន​ផង​ដែរ​ថា រមណី​ដ្ឋា​ន​ប្រាសាទ​បា​សាក់ មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​បា​សាក់ ឃុំ​បា​សាក់ ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង ផ្នែក​ខាង កើត​ឈាង​ខាងត្បូង នៃ​ទី​រួម​ខេត្តស្វាយរៀង ​។ រមណី​ដ្ឋា​ន​នេះ ​មាន​ចម្ងាយ​​ប្រហែល​៨​គ​.​ម ពី​ទីរួមខេត្ត ហើយ​មាន​ក្រឡា​ផ្ទៃ​ប្រមាណ​៩​ហិច​តា ដែល​មាន​ទីតាំង​ស្ថិត​នៅ​ខាងជើង និង​ខាងកើត ទល់​នឹង​ទន្លេ​វ៉ៃ​គោ ខាងលិច និង ខាងត្បូង​ទល់​នឹង​ភូមិ​ប្រជាពលរដ្ឋ​។​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ