ដល់ក! ចាប់បានចំនួន៣គីឡូក្រាមទៀត
- ស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ៖ នារសៀលថ្ងៃទី២៩ ខែមិថុនា នេះ ចាប់បានថ្នាំញៀនចំនួន៣គីឡូក្រាមនៅច្រកព្រំដែនឡាវ និងឃាត់ខ្លួនបានជនជាតិឡាវម្នាក់នៅលើទឹកដីខ្មែរ ហើយត្រូវកំលាំងនគរបាលចាប់បញ្ជូនមកស្នងការនគរបាលខេត្តស្ទឹងត្រែង នេះតាមការបញ្ជាក់ពីនគរបាលប្រចាំនៅព្រំដែនកម្ពុជា-ឡាវ។ នគរបាលដដែលបានអោយដឹងថា ការបង្ក្រាបនេះធ្វើឡើងនៅចំណុចស្ពានទី២…
នគរបាលដដែលបានអោយដឹងថា ការបង្ក្រាបនេះធ្វើឡើងនៅចំណុចស្ពានទី២ ភូមិខាផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ដែលមានការសហការរវាងនគរបាលប្រចាំនៅព្រំដែនកម្ពុជា-ឡាវ និងនគរបាលការិយា
ប្រតិបត្តិការនេះគឺធ្វើឡើងនៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២៩ ខែមិថុនា នេះ ចំណែកជនសង្ស័យជាជនជាតិឡាវ ឈ្មោះ ថង ស៊ីសាលីត ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅខេត្តចំប៉ាសាក់ ប្រទេសឡាវ ពេលនេះបានបញ្ជូនខ្លួនទៅកាន់ស្នងការខេត្តដើម្បីធ្វើការសាកសួរតាមនីតិវិធី៕
ចែករំលែកព័តមាននេះ