ខេត្តកំពត ៖ ប្រជាពលរដ្ឋរាប់រយគ្រួសារនៅផ្សាស្រុកកំពង់ត្រាចបានទិញទឹកពីសហគ្រាសក្រុមហ៊ុន ឯកជនមួយដែលមានអាងស្តុកទឹកនៅជាប់ភ្នំរមណីយដ្ឋានភ្នំកំពង់ត្រាច។ ប៉ុន្មានថ្ងៃនេះពលរដ្ឋអ្នក ទិញទឹក ពីសហគ្រាសផលិតទឹកស្អាតមួយនេះ បានរអ៊ូរទាំរឿងក្លិនទឹកមិនល្អ និងទឹកមានពណ៌ល្អក់ ដូចទឹកបាយ។ លោក ជា អ៊ីម ពលរដ្ឋនៅផ្សារកំពង់ត្រាច បាននិយាយប្រាប់ឲ្យដឹងថា អ្នកប្រើទឹកស្អាត នៅកំពង់ត្រាចលែងហ៊ានប្រើហើយ ព្រោះទឹកល្អក់ និងមានក្លិនមិនល្អ។
មន្ត្រីនគរបាលម្នាក់ក៏បាន មកមើលអាងទឹកសម្រាប់បង្ហូរចែកគ្នាប្រើដែលលោកឃើញជាក់ស្ដែង មិនគួរនាំគ្នាប្រើទេ ព្រោះមានរោងម៉ាស៊ីនកិនថ្មផលិតចំណីសត្វ បានហុយធ្លាក់សំពោងក្នុងស្រែហូរចូលទៅក្នុងអាងទឹក។ មួយទៀតទឹកនោះជាទឹកកខ្វក់កន្លែងចិញ្ចឹមសត្វក៏ហូរធ្លាក់មកចូលក្នុងអាងផងដែរ និយាយរួមគឺគ្មានអនាម័យតែម្ដង។
ពាក់ព័ន្ធរឿងទឹកអាក្រក់នេះអ្នកមើលការឲ្យសហគ្រាស ផលិតទឹកស្អាតនេះ បាននិយាយថា លោកពិតជាទទួលស្គាល់ថា ទឹកមានពណ៌ល្អក់មែន ដោយសារតែពីមុនទឹកនេះត្រូវប្រើសាច់ជូរ តែឥឡូវនេះគាត់បានប្ដូរពីសាច់ជូរមកដាក់តាមធម្មជាតិវិញ ប៉ុន្តែខាងសហគ្រាសដែលទើបតែមកកាន់ថ្មីអាចនឹងរៀបចំឡើងវិញ។ លោក អូន ខន អភិបាលស្រុកកំពង់ត្រាច ក៏បានឲ្យជំនាញ និងមន្ត្រីសាលាស្រុកចុះទៅកាន់កន្លែង អាងស្តុកទឹកនោះជាបន្ទាន់៕
ចែករំលែកព័តមាននេះ