ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ផ្ដុំ​ស៊ី​ឡូ​ម​ប៉ះ​គ្នា​ជាមួយ​ពួក​អាវក្រហម​ទៀត

14 ឆ្នាំ មុន

កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២១ មេ​សា មានការ​ប៉ះទង្គិច​គ្នា​ថ្មី​មួយទៀត​រវាង​ពលរដ្ឋ​នៅ​តំបន់​ហិរញ្ញវត្ថុ​ស៊ី​ ឡូ​ម ជាមួយ​ក្រុម​បាតុករ​អាវ​ក្រហម ។ ការ​ប៉ះទង្គិច​គ្នា​នោះ​កើតឡើង​ដោយ​ពលរដ្ឋ​ចំនួនប្រមាណ​១០០​នាក់ មក​ពី​សង្កាត់​៣ នៃ​តំបន់ស៊ី​ឡូ​ម​បាន​ប្រមូលផ្ដុំ​គ្នា ហើយ​ព្រួត​គ្នា​វាយប្រហារ​ទៅ​លើ​ក្រុម​បាតុករ​អាវ​ក្រហម ដោយ​ចោល​ដប​ស្រា​បៀរ និង​កែវ​ទៅ​លើក្រុម​បាតុករ​អាវ​ក្រហម

កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២១ មេ​សា មានការ​ប៉ះទង្គិច​គ្នា​ថ្មី​មួយទៀត​រវាង​ពលរដ្ឋ​នៅ​តំបន់​ហិរញ្ញវត្ថុ​ស៊ី​ឡូ​ម ជាមួយ​ក្រុម​បាតុករ​អាវ​ក្រហម ។ ការ​ប៉ះទង្គិច​គ្នា​នោះ​កើតឡើង​ដោយ​ពលរដ្ឋ​ចំនួនប្រមាណ​១០០​នាក់ មក​ពី​សង្កាត់​៣ នៃ​តំបន់ស៊ី​ឡូ​ម​បាន​ប្រមូលផ្ដុំ​គ្នា ហើយ​ព្រួត​គ្នា​វាយប្រហារ​ទៅ​លើ​ក្រុម​បាតុករ​អាវ​ក្រហម ដោយ​ចោល​ដប​ស្រា​បៀរ និង​កែវ​ទៅ​លើក្រុម​បាតុករ​អាវ​ក្រហម ។ ការ​ប៉ះទង្គិច​គ្នានេះ​កើតឡើង​រយៈពេល​ជាង​កន្លះ​ម៉ោង ហើយ​បែក​គ្នា ក្រោយ​ពី​ក្រុម​បាតុករ​អាវក្រហម​តដៃ​វិញ តាម​រយៈ​ការ​ចោល​របស់របរ​ផ្សេង​ៗ​ទៅ​លើ​ពលរដ្ឋ​ទាំងនោះ ។ ទោះបី​ជា​មាន​ប៉ូលិស​៣០​នាក់​ធ្វើ​អន្ដរាគមន៍​ក៏ដោយ ក៏​ភាគី​ទាំង​២​នៅ​តែ​ប្រយុទ្ធ​គ្នា​រហូត ធ្វើ​ឱ្យ​ប៉ូលិស​តស៊ូ​ជាមួយ​លែង​បានរ​ត់ទៅ​រកកន្លែង​មាន​សុវត្ថិភាព ។