ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខិតខំ​ជួយ​សង្គ្រោះ​កុមារ​១២​នាក់​ជាប់​ក្នុង​រូងភ្នំ​ទឹក​ជន់​លិច

5 ឆ្នាំ មុន

ប្រទេស​ថៃ ​៖ ​អ្នក​ជួយ​សង្គ្រោះ​ជា​ច្រើន​រយ​នាក់​នា​ថ្ងៃ​ទី​២៦ ​មិថុនា បន្ត​ខិតខំ​ប្រឹងប្រែង​ដើម្បី​តាម​រក​ក្មេង​ជំទង់​មួយ​ក្រុម​មាន​គ្នា​១២​នាក់ ព្រមទាំង​គ្រូបង្ហាត់​បាល់ទាត់​របស់​ពួក​គេ ដែល​ជាប់​ក្នុង​រូងភ្នំ​មួយ​ត្រូវ​ទឹក​ជន់​លិច ចាប់តាំងពី​ថ្ងៃ​ទី​២៣ ​មិថុនា​ មក​នៅ​ភាគ​ខាង​ជើង​ថៃ​។…

ប្រទេស​ថៃ ​៖ ​អ្នក​ជួយ​សង្គ្រោះ​ជា​ច្រើន​រយ​នាក់​នា​ថ្ងៃ​ទី​២៦ ​មិថុនា បន្ត​ខិតខំ​ប្រឹងប្រែង​ដើម្បី​តាម​រក​ក្មេង​ជំទង់​មួយ​ក្រុម​មាន​គ្នា​១២​នាក់ ព្រមទាំង​គ្រូបង្ហាត់​បាល់ទាត់​របស់​ពួក​គេ ដែល​ជាប់​ក្នុង​រូងភ្នំ​មួយ​ត្រូវ​ទឹក​ជន់​លិច ចាប់តាំងពី​ថ្ងៃ​ទី​២៣ ​មិថុនា​ មក​នៅ​ភាគ​ខាង​ជើង​ថៃ​។

នា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៥​ ​មិថុនា​ ពួក​អ្នក​មុជទឹក​បាន​ចូល​ទៅ​ដល់​បន្ទប់​ធំ​មួយ​ខាងក្នុង​រូង​ភ្នំ។​ នេះ​ជា​ការ​អះអាង​របស់​លោក NARONGSAK OSOTTANAKORN អភិបាលខេត្ត​ឈៀង​រ៉ៃ​ ជាប់​ព្រំដែន​ឡាវ​។​ លោក​អភិបាលខេត្ត​រូប​នេះ​បញ្ជាក់ថា យើង​សិក្សា​តំបន់​នានា​​នៅ​ជុំវិញ​ភ្ នំ​ហើយ​យើង​នឹង​សាកល្បង​ស្វែងរក​ច្រក​មួយទៀត ទោះបី​ពួក​អ្នក​ជំនាញ​ការ​អះអាង​ថា ​មាន​តែ​ច្រកចូល​រូងភ្នំ​តែ​មួយ​ដែល​ទឹក​ជន់​លិច​ក្ដី​។​

ការ​រុករក​ពុំ​បាន​ផ្អាក​​ឡើយ​នា​ពេល​យប់​ ហើយ​បណ្ដា​ឧបករណ៍​មុជទឹក​ប​ញ្ជូន​ទៅ​ដល់​ ដើម្បី​​អាច​​នាំ​ពួក​គេ​ចេញ ខណៈ​ភ្លៀង​បន្ត​ធ្លាក់​នា​យប់​ថ្ងៃ​ទី​២៥ ​មិថុនា​។ ​យើង​រៀបចំ​អ្វី​គ្រប់យ៉ាង​មាន​ទាំង​ស្បៀង​ និង​ភេ​ស​ជ្ចៈ ព្រមទាំង​ម៉ា​ស៊ី​ន​បូមទឹក​ ដើម្បី​បូម​ក្នុង​ករណី​ទឹក​នៅ​​តែ​មាន​កម្រិត​ខ្ពស់​។

ក្មេង​ប្រុស​ទាំ​១២​នាក់​នោះ​ជា​សមាជិក​ក្រុមបាល់ទាត់​មាន​អាយុ​ពី​១១​ទៅ​១៦​ឆ្នាំ បាន​នាំ​គ្នា​​ចូល​ក្នុង​រូងភ្នំ THAM LUANG ស្ថិត​ក្នុងស្រុក MAE SAI ជាមួយ​គ្រូបង្ហាត់​បាល់ទាត់​កាល​ពី​ថ្ងៃ​ទី​២៣ ​មិថុនា​ ហើយ​ពេល​នោះ​​ម្ដាយ​នៃ​គ្រួសារ​មួយ​ដែល​រាយ​កាណ៍​ពី​រឿង​បាត់​​ខ្លួន​ពួក​គេ ក្រោយ​​ពេល​បាត់​ពុំ​ឃើញ​កូនប្រុស​គាត់​វិល​ត្រឡប់​មក​ផ្ទះ​វិញ នា​យប់​ថ្ងៃ​ទី​២៣ ​មិថុនា​ ក្រោយ​ហាត់​ទាត់​បាល់​រួច​។​

ហើយ​របស់របរ​ពួក​គេ មាន​កង់ ​និង​ស្បែកជើង​ត្រូវ​បាន​​ប្រទះ​ឃើញ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក​នៅ​មាត់​ច្រកចូល​រូងភ្នំ​ ស្ថិត​ក្នុង​ឧទ្យាន​ធំ​មួយ​។ ទឹកទី​នោះ​​នៅ​តែ​ឡើង​ខ្ពស់​ក្នុង​រូងភ្នំ ដែល​ញ៉ាំង​ឲ្យ​ការ​រុករក​មានការ​លំ​បា​ក ហើយ​ចាំបាច់​ហៅរក​អន្តរាគមន៍​របស់​ពួក​អ្នក​មុជ​ទឹក​។ ​ខណៈ​ភ្លៀង​ធ្លាក់​ខ្លាំង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​នៅ​ភាគ​ខាងជើង​ថៃ ​ទើប​បណ្ដាល​ឲ្យ​មានទឹក​ជន់​លិច​ដល់​រូងភ្នំ​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ