ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាំ​ថា​អ៊ីរ៉ង់​នាំ​ទុក្ខ​ដាក់​ខ្លួន​ព្រោះលោក​ទុក​ឱកាស​ឱ្យ​ច្រើន​,ប៉ុន្តែ​ពួក​គេ​បោះ​បង់​ចោល

1 ថ្ងៃ មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ត្រាំ​ថ្លែង​ថា​លោក​ធ្លាប់​បាន​ទុក​ពេល​ឱ្យ​​អ៊ីរ៉ង់​ច្រើន​គួរ​សម​ដែរ​ដើម្បី​ពិចារ​ណា និង​សម្រេច​ទៅ​លើ​កិច្ច​ព្រម​ព្រៀង​នុយ​ក្លេអ៊ែរ​។ នោះ​ជា​ឱសាន​វាទ​​​៦០​ថ្ងៃ​ដើម្បី​ចរ​ចា​​​ជា​មួយ​ទី​ក្រុង​វ៉ា​ស៊ីន​តោន​។ បើ​មិន​ដូច្នេះ​ទេ ការ​វាយ​ប្រហារ​ទៅ​លើ​ទីតាំង​នុយ​ក្លេអ៊ែរ​នឹង​កើត​មាន​​។ លោក​ត្រាំ​អះ​អាង​ថា​ករណី​អ៊ីស្រាអែល​វាយ​ប្រហារ​ថ្ងៃ​នេះ​ជា​កំហុស​របស់​អ៊ីរ៉ង់​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ​ដែល​មិន​ព្រម​ចរ​ចា​ត្រូវ​រ៉ូវ​គ្នា​​ដើម្បី​ឱ្យ​មាន​កិច្ច​ព្រម​ព្រៀង​នុយ​ក្លេអ៊ែរ​។​ លោក​ត្រាំ​​គិត​ថា​អ្វី​ៗ​នៅ​ល្អ​ប្រសើរ​នៅ​ឡើយ​ទេ​។ ​យើង​ទុក​ឱកាស​ឱ្យ​ពួក​គេ​ (អ៊ីរ៉ង់)…

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ត្រាំ​ថ្លែង​ថា​លោក​ធ្លាប់​បាន​ទុក​ពេល​ឱ្យ​​អ៊ីរ៉ង់​ច្រើន​គួរ​សម​ដែរ​ដើម្បី​ពិចារ​ណា និង​សម្រេច​ទៅ​លើ​កិច្ច​ព្រម​ព្រៀង​នុយ​ក្លេអ៊ែរ​។ នោះ​ជា​ឱសាន​វាទ​​​៦០​ថ្ងៃ​ដើម្បី​ចរ​ចា​​​ជា​មួយ​ទី​ក្រុង​វ៉ា​ស៊ីន​តោន​។ បើ​មិន​ដូច្នេះ​ទេ ការ​វាយ​ប្រហារ​ទៅ​លើ​ទីតាំង​នុយ​ក្លេអ៊ែរ​នឹង​កើត​មាន​​។ លោក​ត្រាំ​អះ​អាង​ថា​ករណី​អ៊ីស្រាអែល​វាយ​ប្រហារ​ថ្ងៃ​នេះ​ជា​កំហុស​របស់​អ៊ីរ៉ង់​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ​ដែល​មិន​ព្រម​ចរ​ចា​ត្រូវ​រ៉ូវ​គ្នា​​ដើម្បី​ឱ្យ​មាន​កិច្ច​ព្រម​ព្រៀង​នុយ​ក្លេអ៊ែរ​។​

លោក​ត្រាំ​​គិត​ថា​អ្វី​ៗ​នៅ​ល្អ​ប្រសើរ​នៅ​ឡើយ​ទេ​។ ​យើង​ទុក​ឱកាស​ឱ្យ​ពួក​គេ​ (អ៊ីរ៉ង់) ម្ដង​ហើយ​ ប៉ុន្តែ​ពួក​គេ​មិន​ព្រម​ក្ដាប់​ឱកាស​នោះ​ឱ្យ​ជាប់​។ លោក​យល់​ថា​មិន​​​ថា​តែ​អ៊ីរ៉ង់​ទេ សូម្បី​តែ​ប្រទេស​ដទៃ​ទៀត​ក៏​ដូច​គ្នា​ដែរ។​ បើ​​​នៅ​តែ​ប្រកាន់​ឥរិយាបថ​បែប​នេះ​ពួក​គេ​នឹង​​រង​ការ​វាយ​ប្រហារ​ដូច​​គ្នា​។ ត្រាំ​ព្រមាន​​ថា​អ៊ីរ៉ង់​អាច​នឹង​រង​ការ​វាយ​ប្រហារ​ជា​ថ្មី​​ ហើយ​​អាច​រឹត​តែ​ធ្ងន់​ជាង​នេះ​​ទៅ​ទៀត​​​។​

លោក​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ថា​ «​កាល​ពី​២​ខែ​មុន លោក​​​ទុក​ពេល​ឱ្យ​អ៊ីរ៉ង់​៦០​ថ្ងៃ​ដើម្បី​ចរ​ចា​គ្នា​ឱ្យ​មាន​កិច្ច​ព្រម​ព្រៀង​។ ពួក​គេ​គួរ​ណាស់​ធ្វើ​កិច្ច​ការ​នេះ​ចប់​នៅ​ក្នុង​អំឡុង​ពេល​៦០​ថ្ងៃ​នោះ​។ នេះ​ជា​ថ្ងៃ​ទី​៦១​ហើយ​ ហើយ​​​សង្ឃឹម​ថា​ពួក​គេ​មាន​ឱកាស​ជា​លើក​ទី​២​»។ អាមេរិក​ប្រកាស​​ថា​ខ្លួន​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​ទេ​ព្រោះ​ពួក​គេ​ធ្វើ​រឿង​នេះ​ជា​ឯក​តោ​ភាគី​តែ​ប៉ុណ្ណោះ​។ ដូច្នេះ​អាមេរិក​សូម​ផ្ដាំ​ទៅ​អ៊ីរ៉ង់​កុំ​ខឹង​គោ​វាយ​រទេះ​។ កុំ​វាយ​ប្រហារ​ផល​ប្រយោន៍​អា​មេ​រិក​នៅ​មជ្ឈិម​បូព៌ា​។

បន្ទាប់​ពី​ទទួល​រង​ការ​វាយ​ប្រហារ​កាល​ពី​យប់​មិញ អ៊ីរ៉ង់​ប្រកាស​ថា​ខ្លួន​នឹង​សង​សឹក​ករណី​ស្លាប់​សុទ្ធ​តែ​មេ​ទាហាន​ធំ​ៗ​របស់​ខ្លួន​។ ដូច្នេះ​ អ៊ីរ៉ង់​​បញ្ជូន​ដ្រូន​ជាង​១​រយ​គ្រឿង​ទៅ​វាយ​ប្រហារ​អ៊ីស្រាអែល​។ ប៉ុន្តែ​ពី​អ៊ីរ៉ង់​ទៅ​អ៊ីស្រាអែល​មាន​រយៈ​ចម្ងាយ​ឆ្ងាយ​គួរសម​ និង​ត្រូវ​ការ​ពេល​វេលា​ជា​​ច្រើន​ម៉ោង​ទម្រាំ​ហោះ​ទៅ​ដល់​។ ដូច្នេះ ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​របស់​អ៊ី​ស្រា​អែល​អាច​បាញ់​ទម្លាក់​ស្ទើរ​តែ​ទាំង​អស់​។​ ហេតុ​នេះ គេ​ឃើញ​ថា​ត្រឹម​ម៉ោង​៨​ម៉ោង​សាកល​ អ៊ីស្រា​អែលលុប​ចោល​ការ​ប្រកាស​អាសន្ន​។​

ប្រធានា​ធិបតី​អ៊ីរ៉ង់​ លោក​ម៉ាស៊ូត ប៉េ​ហ្សេ​ស្គាន (Masoud Pezeshkian) អំពា​វនាវ​ឱ្យ​ប្រជា​ជន​អ៊ីរ៉ង់​ទាំង​អស់​បន្ត​គាំទ្រ​ថ្នាក់​ដឹក​នាំ​របស់​ខ្លួន​ ​។ លោក​ព្រមាន​ថា​អ៊ីរ៉ង់​នឹង​វាយ​ប្រហារ​​​ទ្រង់​ទ្រាយ​ធំ​ ហើយ​នឹង​ធ្វើ​​ឱ្យ​អ៊ីស្រាអែល​មាន​វិប្ប​ដិសារី​​ចំពោះ​ទង្វើ​​​​ដែល​ខ្លួន​បាន​សាង​។ ក្រោយ​ព្រឹត្តិ​ការណ៍​វាយ​ប្រហារ​នោះ ប្រេង​ឆៅ​ឡើង​ថ្លៃ​៨%​ព្រោះ​​គេ​បា​រម្ភថា​​ទីតាំង​ផលិត​ប្រេង​សំខាន់​ៗ​អាច​នឹង​រង​ការ​ខូច​ខាត​។ ​ប៉ុន្តែ​ទី​តាំង​ផលិត​ប្រេង​របស់​អ៊ីរ់ង់​នៅ​ល្អ​ទាំង​អស់​ព្រោះ​អ៊ីស្រា​អែល​វាយ​​ទី​តាំង​យោធា និង​ទី​តាំង​នុយ​ក្លេអ៊ែរ​​តែ​ប៉ុណ្ណោះ​។

ប្រភព​សម្ងាត់​ពី​អ៊ីស្រាអែល​បង្ហើប​ឱ្យ​ដឹង​ថា​​​​កង​កុម្ម៉ង់​ដូ​ម៉ូសាត (Mossad) របស់​អ៊ីស្រា​អែល​បាន​បើក​ប្រតិ​បត្តិ​ការ​សឹក​ចូល​​ជ្រៅ​ៗ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​មួយ​សា​ហើយ​ ហើយ​ទី​ភ្នាក់​ងារ​សម្ងាត់​អ៊ីស្រា​អែល​ក៏​បាន​បើក​​ប្រតិ​បត្តិ​ការ​ជា​ច្រើន​ដំណាក់​កាល​​ទៀត​ដើម្បី​រំខាន​ប្រព័ន្ធ​គ្រប់​គ្រង​​មីស៊ីល​របស់​​អ៊ីរ៉ង់។ បន្ទាប់​មក​ទើប​អ៊ីស្រាអែល​បើក​យុទ្ធ​នា​ការ​ទម្លាក់​គ្រាប់​បែក​ និង​វាយ​ប្រហារ​តាម​អាកាស៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ