ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េច​គាត់​ឡើង​ដំបូង​ផ្ទះ​គេធ្វើរឿងចឹងៗទៅវិញ!

7 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បុរស​ម្នាក់​បាន​ធ្វើ​សកម្មភាព​វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ ខណៈ​ដែល​ជនសង្ស័យ​បាន​ឡើង​លើ​ផ្ទះ​ឈ្មោះ សុខ ឡា​ង ហើយ​កាត់​ខ្សែភ្លើង​រួស​រើ​អីវ៉ាន់ ខោអាវ រួច​ឡើង​ទៅ​លើដំបូល​ផ្ទះ​វាយ​ក្បឿង​បែក ហើយ​ក៏​លោត​ឆ្លង​ទៅ​លើដំបូល​ផ្ទះ​ឈ្មោះ…

ខេត្តកណ្តាល ៖ បុរស​ម្នាក់​បាន​ធ្វើ​សកម្មភាព​វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ ខណៈ​ដែល​ជនសង្ស័យ​បាន​ឡើង​លើ​ផ្ទះ​ឈ្មោះ សុខ ឡា​ង ហើយ​កាត់​ខ្សែភ្លើង​រួស​រើ​អីវ៉ាន់ ខោអាវ រួច​ឡើង​ទៅ​លើដំបូល​ផ្ទះ​វាយ​ក្បឿង​បែក ហើយ​ក៏​លោត​ឆ្លង​ទៅ​លើដំបូល​ផ្ទះ​ឈ្មោះ អ៊ូច នី កាច់​បំបាក់​អង់​តែ​ន​ទូរទស្សន៍ និង​វាយ​បំបែក​ក្បឿង​អស់​មួយ​ចំនួន​ទៀត ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០១​និង​៣០​នាទី​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​ឈ្មោះ អ៊ូច នី និង​ផ្ទះ​ឈ្មោះ សុខ ឡា​ង ស្ថិត​ក្នុងភូមិ​ខ្ពប​ក្រោម ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល ។

នគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទី​០១ – ឈ្មោះ អ៊ូច នី ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ ទី​០២- ឈ្មោះ សុខ ឡា​ង ភេទ​ស្រី អាយុ​៧២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ខ្ពប​ក្រោម ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល​ជាមួយ​គ្នា ។

ចំណែក​ជនសង្ស័យ​ឈ្មោះ គ្រឿន សូ​ណា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ខ្ពប​ក្រោម ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល ។ សាក្សី​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​០១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៨ ឈ្មោះ គ្រឿន សូ​ណា បាន​ឡើង​លើ​ផ្ទះ​ឈ្មោះ សុខ ឡា​ង ហើយ​កាត់​ខ្សែភ្លើង រួស​រើ​អីវ៉ាន់ ខោអាវ រួច​ឡើង​ទៅ​លើដំបូល​ផ្ទះ​វាយ​ក្បឿង​បែក ហើយ​លោត​ឆ្លង​ទៅ​លើដំបូល ផ្ទះ​ឈ្មោះ អ៊ូច នី កាច់​បំបាក់​អង់​តែ​ន​ទូរទស្សន៍ និង​វាយ​បំបែក​ក្បឿង​អស់​មួយ​ចំនួន​ទៀត ។

ពេល​នោះ​ជន​រង​គ្រោះ​បាន​ប្ដឹង​មក​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ខ្ពប​ហើយ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ