អា​មេ​រិ​ក​គ្រោង​ចាត់វិធានការ​ឆ្លើយ​តបទៅ​ចិន


រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ៖ លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ (Donald Trump) នឹង​ចេញ​វិធានការ​សេដ្ឋកិច្ច​សម្រាប់​ប្រទេស​ចិន​ដំណាក់កាល ​បន្ទាប់​ក្នុង​ស​ប្តា​ហ៍​នេះ ដោយ​មាន​វិធានការ​ហាមឃាត់​ថ្មី​ៗ​លើ​ការ​វិនិយោគ​របស់​ចិន ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​សំខាន់​ៗ​របស់​អា​មេ​រិ​ក ។

ការ​សម្រេចចិត្ត​នេះ អាច​នឹង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​អា​មេ​រិ​ក​ដូច​ជា Apple និង General Motors ប្រឈម​មុខ​នឹង​វិធានការ​ឆ្លើយ​តប​ថ្មី​ៗ​ពី​ប្រទេស​ចិន ហើយ​អ្នកជំនាញ​មើលឃើញ​ថា វា​ជា​ករណី​ថ្មី​មួយទៀត​ដែល​រដ្ឋាភិបាល​ចូល​ជ្រៀតជ្រែក​ក្នុង​ទីផ្សារសេរី ។

លោក​ត្រាំ បាន​គំរាម​ថា នឹង​ប្រឆាំង​នឹង​វិធានការ​ឆ្លើយ​តប​របស់​ប្រទេស​ចិន​ទៅ​នឹង​ការ​ដាក់​ពន្ធ ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​៦ ខែកក្កដា​ខាង​មុខ​នេះ ដោយ​អាច​បង្កើន​ពន្ធ​លើ​ផលិតផល​ចិន​ប្រមាណ​៤៥០​ប៊ី​លាន​ដុល្លារ​ឯណោះ ។ ជាមួយ​គ្នា​នេះ រតនាគារ​អា​មេ​រិ​ក​នឹង​ប្រកាស​សំណើ​ពី​វិធានការ​ហាមឃាត់​លើ​ការ​វិនិយោគ និង​ការ​នាំ​ចេញ​ក្នុង​ស​ប្តា​ហ៍​នេះ​ផង​ដែរ ។

កាលពី​ចុងខែ​ឧសភា លោក​ត្រាំ បាន​ប្រកាស​ពី​គម្រោង​ដាក់​ពន្ធ​ដ៏​ខ្ពស់​លើ​ផលិតផល​ចិន និង​ដាក់​ការ​ហាមឃាត់​លើ​ការ​វិនិយោគ និង​បង្កើន​ការ​គ្រប់គ្រង​លើ​ការ​នាំ​ចេញ​របស់​ក្រុមហ៊ុន​និង​វិនិយោគិន​ចិន​ក្នុង​ផ្នែក​បច្ចេកវិទ្យា ដែល​មាន​សារសំខាន់​ដល់​ឧស្សាហកម្ម ។

សារព័ត៌មាន​ក្នុងស្រុក​បាន​ឲ្យ​ដឹង​ថា វិធានការ​ទាំងនេះ​អាច​ដាក់​គោលដៅ​លើ​ការ​វិនិយោគ​នៅ​សហរដ្ឋអាមេរិក ដោយ​ក្រុមហ៊ុន​ដែល​មាន​ភាគហ៊ុន​២៥% ត្រូវ​បាន​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ