ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រាលកូនដោយវះកាត់ស្លា.ប់ទាំង​ម្តាយនិងកូន​ ព្រោះប្រហែស

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ​ ដោយសារ​តែ​ការ​ធ្វេសប្រហែស មិន​មានការ​ប្រុង​ប្រយ័ត្ន ក្នុង​ពេល​បំពេញ​កាតព្វកិច្ច​ដែល​ទាក់ទង​ទៅ​នឹង​​លក្ខណ​:​បច្ចេកទេស គិលានុបដ្ឋាក​និង​ឆ្មប ​ផ្នែក​សម្រាលកូន​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ​ កាលពី​វេលា​ម៉ោង០​២ ​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២២…

ខេត្តព្រះសីហនុ ៖ ​ ដោយសារ​តែ​ការ​ធ្វេសប្រហែស មិន​មានការ​ប្រុង​ប្រយ័ត្ន ក្នុង​ពេល​បំពេញ​កាតព្វកិច្ច​ដែល​ទាក់ទង​ទៅ​នឹង​​លក្ខណ​:​បច្ចេកទេស គិលានុបដ្ឋាក​និង​ឆ្មប ​ផ្នែក​សម្រាលកូន​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ​ កាលពី​វេលា​ម៉ោង០​២ ​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២២ ​មិថុនា ​កន្លង​មកនេះ​ ដែលបណ្តាលឱ្យ​ស្ត្រី​វ័យក្មេង​ម្នាក់​ និង​ទារក​នៅ​ក្នុង​ផ្ទៃ​ ត្រូវ​​ស្លាប់​បាត់បង់​ជីវិត​ ក្រោយ​ពេល​ក្រុម​គ្រូពេទ្យ​ផ្នែក​សម្រាលកូន​បាន​ធ្វើការ​វះកាត់ ។ នេះ​បើ​តាមតាម​សម្តី​រិះគន់​ពី​ក្រុម​គ្រួសារ​សាច់ញាតិ​ស្ត្រី​រង​គ្រោះ​ស្លាប់​ ​និង​អ្នក​ដែល​បាន​ឃើញ​ហេតុការណ៍​ផ្ទាល់ ។

អ៊ុំ​ស្រី​​ឈ្មោះ​ឯម សុខា​ ត្រូវជា​ម្តាយ​សាកសព​ស្ត្រី​រង​គ្រោះ​ដែល​បាន​ស្លាប់​​ទាំង​ម្តាយ​និង​កូន​បាន​រៀបរាប់​ទាំង​ទឹកភ្នែក​​ថា កូនស្រី​គាត់​ឈ្មោះ ធា ណា​រី អាយុ​៣១​ឆ្នាំ ជា​​ជា​ជាងកាត់ដេរ​សម្លៀក​បំពាក់ មាន​ប្តី​​ឈ្មោះ​ឈឿ​ន សំណាង ជា​​​ជាង​ជួសជុល​រថយន្ត រស់នៅ​ជាមួយ​ឪពុកម្តាយ ​មាន​ទីលំនៅ​ភូមិ​០២ សង្កាត់​លេខ​០៣​ក្រុងព្រះសីហនុ ​ខេត្ត​ព្រះ​សីហ​នុ​ ។ ​

ប្រភព​​បាន​បន្ត​​​ថា ​កន្លង​មក​ដោយ​យល់​ឃើញ​ថា​ មន្ទីរពេទ្យ​បង្អែក​ខាង​លើ​ ទទួល​បានការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ ក៏​​ដូច​ជា​ការ​គាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​មក​ពី​ក្រៅ​ខេត្ត​ ស្រាប់តែ​ពេល​វេលា​​ខាងលើ​នេះ ​ដោយសារ​តែ​ការ​ធ្វេសប្រហែស​មិន​មានការ​ប្រុង​ប្រយ័ត្ន​របស់​ក្រុម​គ្រូពេទ្យ​ក្នុង​វេន​ប្រចាំការ​ផ្នែក​សម្រាលកូន​ នា​ថ្ងៃ​ទី​២២​ មិថុនា​ ឆ្នាំ​២០១៨​ បណ្តាលឱ្យ​​កូនស្រី​របស់​គាត់​និង​ទារក​បាន​ស្លាប់​បាត់បង់​ជីវិត​ ក្រោយ​ពេលសម្រាល​ដោយ​វះកាត់​យក​កូន​ចេញពី​ផ្ទៃ​បាន​ប្រមាណ​ជា​៣០​នាទី​ប៉ុណ្ណោះ​ ។

អ៊ុំ​ស្រី​ជា​ម្តាយ ​និង​ស្វា​ម​ី​ស្ត្រី​រង​គ្រោះ​ខាងលើ​ បាន​រៀបរាប់​ទាំង​ទឹកភ្នែក​លាយឡំ​​​ក្តី​សោកស្តាយ​ជា​ពន់​ពេក ដែល​បាត់បង់​កូនស្រី​ និង​ជា​ប្រពន្ធ​ជាទី​ស្រឡាញ់​ ដោយ​បាន​បញ្ជាក់​ថា​ កូនស្រី​គាត់​មានកូន​ស្រី​មួយ​អាយុ​ទើបតែ​បាន​៣​ខួប​ប៉ុណ្ណោះ ហើយ​ការ​សម្រាលកូន​នា​ពេលវេលា​ខាងលើ​ជា​កូន​ទី​​២​ទៅ​ហើយ​ មិន​គួរ​ណា​មាន​ហេតុការណ៍​អកុសល​បែប​នេះ​កើតឡើង​បាន​។ ​

គាត់​បាន​បន្ត​ឲ្យ​ដឹង​អំពី​សកម្មភាព ​ដែល​កូន​របស់​គាត់​ឈឺពោះ​សម្រាលកូន​តាំងពី​ចាប់ផ្តើម​ជំ​ហាន​ដំបូង​ដោយសារ​មើលឃើញ​កូន​គាត់​ (​ស្ត្រី​រង​គ្រោះ​) ​មាន​សុខភាព​ល្អរ​ធម្មតា​ក្រុម​គ្រូពេទ្យ​ប្រចាំការ​បាន​ឲ្យ​កូន​គាត់​សម្រាល​តាម​លក្ខណ​:​ធម្មត្តា ដោយ​ប្រើ​រយ​:​ពេល​យូរ​ស្ត្រី​រង​គ្រោះ​ខំប្រឹង​ ក្នុង​ពេល​សម្រាល​ទារក​តែ​សម្រាល​​មិន​បាន​ទុក​រហូត​ដល់​យឺត​ពេល​ទៅ​ហើយ​បាន​ក្រុម​គ្រូពេទ្យ​សម្រេច​ធ្វើការ​វះកាត់​យក​កូន​ចេញពី​ផ្ទៃ​ម្តាយ ​។ ​

បន្ទាប់​ពី​ធ្វើការ​វះកាត់​រួច​មុខរបួស​ស្ត្រី​រង​គ្រោះ​ហូរ​ឈាម​មិន​ឈប់​ពេល​នោះ​ក្រុម​គ្រូពេទ្យ​ក៍​ចាប់ផ្តើម​ធ្វើការ​វះកាត់​ជា​លើក​ទី​០២​ទៀត​។​បន្ទាប់​ពី​ការ​វះកាត់​ហើយ​រួចរាល់​បាន​រយ​:​ពេល​ប្រមាណ​៣០​នាទី​ស្ត្រី​រង​គ្រោះ​និង​ទារិកា​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុង​មន្ទីរពេទ្យ​ខាងលើ​នេះ​តែ​ម្តង​។​ម្តាយ​ស្ត្រី​រង​គ្រោះ​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​បន្ទាប់​ពី​កូនស្រី​និង​ចៅ​របស់​គាត់​បាន​ស្លាប់​ទៅ​ហើយ គ្រូពេទ្យ​ប្រធាន​វេន​ប្រចាំការ​ក្នុង​ថ្ងៃ​កើតហេតុ​មិន​បាន​យកចិត្តទុកដាក់​ផ្តល់​ជា​កម្លាំងចិត្ត បង្ហាញ​ពី​ហេតុផល​ដើម្បី​ជា​ការ​ផ្តល់​នូវ​កម្លាំងចិត្ត​ដល់​ក្រុម​គ្រួសារ​​​សព​បែរជា​ប្រើ​ពាក្យ​គម្រាម​គាត់​បន្ថែម​ទៀត​ថាបើ​ហ៊ាន​តែ​ទៅ​ប្តឹងផ្តល់ មុ​ី​ង​មិន​អាច​មានមុខ​ចូល​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខាងលើ​បាន​ទៀត​ទេ​ថ្ងៃក្រោយ ។​

​សំដី​គំរាមកំហែង​បែប​នេះ​គ្រួសារ​សព​បាន​ចាត់​ទុក​ថា​ ជា​គ្រូពេទ្យ​មិន​មាន​វិជ្ជាជីវ​:​ទើប​ទុក​ឲ្យ​កូនស្រី​គាត់​និង​ចៅ​ស្លាប់​បែប​នេះ​។​ក្រោយ​កើតហេតុ​ខាងលើ​សំណុំរឿង​ដ៍​ក្តៅ​គគុក​មួយ​នេះ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ផ្នែក​សម្រាលកូន​វេន​ប្រចាំការ​បាន​ព្យាម​លាក់បាំង​ជាមួយ​ក្រុម​គណ​:​គ្រូពេទ្យ​នៃ​មន្ទី​សុខាភិបាល​ខេត្ត​ព្រះ​សីហ​នុ លុះដល់​បែកធ្លាយ​ទើប​រត់​ជាន់​ជើង​គ្ នា​។

ព័ត៌​មាន​ដែល​ទើប​ទទួល​បានជា​ចុង​ក្រោយ​ពី​គ្រួសារ​សព​ស្ត្រី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា អាណាព្យាបាល​គ្រូ​ពេទ្យ​ទទួល​បន្ទុក​ក្នុង​ហេតុការណ៍​ខាងលើ​គ្រោង​ជូន​ជា​ថវិការ​ចំនួន​៥០០០​ដុល្លា​អា​មេ​រិ​ក​ដើម្បី​បញ្ចប់​រឿង​មិន​មានការ​ប្តឹងផ្តល់​បន្ត​ទៀត​។​ដោយឡែក​លោក​ប្រធាន​គណ​:​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា​បន្ទាប់​ពី​មានការ​បែកធ្លាយ​សំណុំរឿង​ខាងលើ​គណ​:​ក្រុម​គ្រូពេទ្យ​នៃ​មន្ទី​សុខាភិបាល​និង​ចាត់ចែង​ឲ្យ​ផ្នែក​គាំពារ​សុខភាព​ម្តាយ​និង​ទារក​ចុះ​បន្ត​ការ​ស្រាវជ្រាវ​ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​និ​តិ​វិធី​ច្បាប់​។

អត្ថបទសរសេរ ដោយ