រាជធានីភ្នំពេញ ៖ មុខជំនាញទាំង០៣ ដែលមានយុវជន និងបុគ្គល នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ បានស្នើសុំចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) ច្រើនជាងគេ ក្នុងចំណោមជំនាញទាំង០៦ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ។
ជំនាញទាំង ៣ នោះ រួមមាន៖ ធុរកិច្ចភេសជ្ជៈ ការផលិតនំ និងសេវាកម្មសម្អាងកាយ។ ជំនាញទាំងនេះ ត្រូវបានចាត់ទុកថា ជាជំនាញដែលស្របតាមតម្រូវការទីផ្សារការងារ និងអាចបង្កើតឱកាសរកចំណូលបានឆាប់រហ័ស ទាំងការបម្រើការងារនៅតាមស្ថាប័ន ឬការបង្កើតអាជីវកម្មផ្ទាល់ខ្លួន ។
គួរបញ្ជាក់ថា វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កំពុងផ្ដល់ការបណ្ដុះបណ្ដាលលើមុខជំនាញសរុបចំនួន០៩ ក្រោមកម្មវិធី TVET 1.5M ដើម្បីលើកកម្ពស់ជំនាញវិជ្ជាជីវៈ និងបង្កើនឱកាសការងារជូនដល់អតីតបងប្អូនពលករខ្មែរ ត្រឡប់មកពីថៃ ផងដែរ ។
ចំពោះការសិក្សាវគ្គថ្មី នឹងចាប់ផ្តើមនៅដើមខែមិថុនា ឆ្នាំ២០២៦។ សម្រាប់ព័ត៌មានអំពីការចុះឈ្មោះចូលរៀន សូមទាក់ទងទៅកាន់ទូរសព្ទលេខ ០១២ ៣២៨ ៩៣៣/ ០៨១ ៤២៩ ៩៨៩/ ០៩៦ ៧៣៥ ១០១៩/ ឬអញ្ជើញមកវិទ្យាស្ថានជាតិសហគ្រិនភាព និងវានុវត្តន៍ដោយផ្ទាល់ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ផ្លូវចូលខាងកើតវត្តទឹកថ្លា ចម្ងាយប្រហែល ២០០ម៉ែត្រ) ៕



ចែករំលែកព័តមាននេះ