ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ពេញចិត្ត​ចំពោះ​ការ​ប្រើប្រាស់​ម៉ាស៊ីន​ស្វ័​យ​សេវា​របស់ ប​.​ស​.​ស​. ដែល​បាន​ដាក់​នៅ​តាម​មន្ទី​ពេទ្យ​ដៃគូ

1 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ប្រជាពលរដ្ឋ​ពេញចិត្ត​ ចំពោះ​ការ​ប្រើប្រាស់​ម៉ាស៊ីន​ស្វ័​យ​សេវា (NSSF Self Service) របស់​បេឡា​ជាតិ​សន្ដិសុខ​សង្គម (​ប​.​ស​.​ស​.) នៃ​ក្រសួង​ការងារ…

រាជធានី​ភ្នំពេញ​ ៖ ប្រជាពលរដ្ឋ​ពេញចិត្ត​ ចំពោះ​ការ​ប្រើប្រាស់​ម៉ាស៊ីន​ស្វ័​យ​សេវា (NSSF Self Service) របស់​បេឡា​ជាតិ​សន្ដិសុខ​សង្គម (​ប​.​ស​.​ស​.) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​នៅ​តាម​មន្ទីរពេទ្យ​ដៃគូរបស់​ប​.​ស​.​ស​. ដើម្បី​ជួយ​ព​ន្លឿ​ន​ការ​ផ្ដល់​សេវាកម្ម​សាធារណៈ​ ឱ្យ​កាន់តែ​លឿន រហ័ស និង​ងាយស្រួល​ដល់​អ្នក​ប្រើប្រាស់​សេវា​ប​.​ស​.​ស​. ​។

ប្រជាពលរដ្ឋ​ ដែល​ប្រើប្រាស់​បណ្ដាញ​សង្គម​ឈ្មោះ Sophors Srey Nuth បាន​ប្រើប្រាស់​ម៉ាស៊ីន​ស្វី​យ​សេវា​នៅ​មន្ទី​ពេទ្យ​តេ​ជោ​សន្តិភាព បាន​បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ និង​ពេញចិត្ត​ ក្នុង​វិ​ឌី​អូ​ខ្លី​មួយ ចំពោះ​ការ​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​ម៉ាស៊ីន​ស្វ័​យ​សេវា​របស់ ប​.​ស​.​ស​. នៅ​ក្នុង​មន្ទី​ពេទ្យ ព្រមទាំង​ចែករំលែក ​នូវ​វិធី​ប្រើប្រាស់ និង​ចំណាប់អារម្មណ៍​បន្ទាប់​ពី​បាន​ប្រើប្រាស់​ម៉ាស៊ីន​នេះ​ ។

ក្នុង​វី​ដេ​អូ​នោះ លោកស្រី​បាន​ចែករំលែក​បទ​ពិសោធន៍​ដោយ​ថា “​ខ្ញុំ​ទៅ​ពិនិត្យ​ផ្ទៃពោះ​ នៅ​តេ​ជោ​សន្តិភាព​កូន​ទី​២​នេះ គឺ​មាន​អារម្មណ៍​ថា ប្លែក​ជាង​មុន​ច្រើន​មែនទែន កន្លែង​អង្គុយ​រង់ចាំ​គឺ​ទូលាយ​ជា​មុន កៅអី​ច្រើន​ជាង​មុន ហើយ​មាន​ភាព​ងាយស្រួល​លឿន​ជាង​មុន​ទៀត ដោយសារ​ឥឡូវ​គេ​មាន​ម៉ាស៊ីន​សម្រាប់​ស្កេ​ន ប​.​ស​.​ស​. ដែល​ពេល​ដែល​យើង​ទៅ​ដល់​មុន ​គឺ​មិន​ចាំបាច់​ចាំ​ទាល់តែ​ភ្នាក់ងារ​ចូល​ធ្វើការ​ម៉ោង​៨ ទេ គឺ​យើង​អាច​ស្កេ​ន ប​.​ស​.​ស​. យក​ឯកសារ​មុន​បាន ចាប់លេខ​រាង​បាន​មុន នៅ​ពេល​ដែល​ពេទ្យ​យ​ចូល​ធ្វើការ គឺ​យើង​អាច​ទៅ​ពិនិត្យ​តែ​ម្ដង​” ​។

បើ​តាម​ការ​បញ្ជាក់​ពី​ក្រសួង​ការងារ និង​បន្ដ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​បានឱ្យ​ដឹង​ថា ម៉ាស៊ីន​ស្វ័​យ​សេវា ប​.​ស​.​ស​. មាន​សារៈ​ប្រយោជន៍​ជា​ច្រើន​រួម​មាន សមាជិក​អាច​ព្រី​ន​ទម្រង់​ប្រាស់​សេវា​ដោយ​ខ្លួនឯង​, សេវា​លឿន រហ័ស និង​ទាន់​ពេលវេលា (​មិន​ខកខាន​ការ​ពិនិត្យ​), កាត់​បន្ថយ​ការ​ក្លែងបន្លំ (​ករណី​ខ្ជី​កាត​បងប្អូន សាច់ញាតិ​-​មិត្តភក្តិ​មក​ប្រើប្រាស់​)​ ។

លើស​ពី​នេះ សមាជិក​ទាំងអស់ អាច​ទទួល​សេវា​តាម​លំដាប់ (​អ្នក​មក​មុន​ទទួល​សេវា​មុន​), មន្ទីរពេទ្យ​មិន​ចាំបាច់​ធ្វើការ​ចុះ​ឈ្មោះ​ម្ដងទៀត​, ផ្ដល់​ភាពរ​ហ័យ​ដល់​ការ​ទូទាត់​ដល់​មូលដ្ឋាន​សុខាភិបាល (​ពេល​ភ្ជាប់​ប្រព័ន្ធ​គ្នា​)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ