ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱសថ និង​បរិក្ខា​ពេទ្យ​ជាង​១៤០០​មុខ​របស់​ក្រុមហ៊ុន​រុករក​រ៉ែ ប្រគល់​ជូន​មន្ទីរពេទ្យ​បង្អែក​ខេត្តពោធិ៍សាត់

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ឱសថ និង​សម្ភារ​បរិក្ខា​ពេទ្យ​មួយ​ចំនួន​ធំ​របស់​ក្រុមហ៊ុន អង្គរ​ហ្គោ​ល ដែល​មាន​អាជ្ញាប័ណ្ណ រុករក​រ៉ែ​នៅ​កម្ពុជា ត្រូវ​បាន​លោក​ជំទាវ ជា ខេ​ង…

ខេត្តពោធិ៍សាត់ ៖ ឱសថ និង​សម្ភារ​បរិក្ខា​ពេទ្យ​មួយ​ចំនួន​ធំ​របស់​ក្រុមហ៊ុន អង្គរ​ហ្គោ​ល ដែល​មាន​អាជ្ញាប័ណ្ណ រុករក​រ៉ែ​នៅ​កម្ពុជា ត្រូវ​បាន​លោក​ជំទាវ ជា ខេ​ង ស៊ុ​យ សែ​ម នាំ​យក​មក​ផ្ដល់​ជូន មន្ទីរពេទ្យ​បង្អែក​ខេត្ត ពោធិ៍សាត់ កាលពី​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ ដើម្បី​ទុក​ប្រើប្រាស់​ក្នុង​ការ​ពិនិត្យ និង​ព្យាបាល​អ្នកជំងឺ​នៅ ក្នុង​មន្ទីរពេទ្យ​។

លោក​ជំទាវ ជា ខេ​ង តំណាង​លោក ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល និង​ជា ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្ដាល​ចុះ​ជួយ​ខេត្តពោធិ៍សាត់ បាន​ជម្រាប​ជូន​ថា បរិក្ខា​ពេទ្យ​ដែល​នាំ​យក​មក ប្រគល់​ជូន​នា​ពេល​នេះ​មាន ថ្នាំពេទ្យ តុ ទូ គ្រែ​សម្រាប់​អ្នកជំងឺ រទេះ​ជន​ពិការ និង​សម្ភារ​ជា​ច្រើន​មុខ​ទៀត សរុប​១.៤៨២​កញ្ចប់ ជា​អំណោយ​របស់​ក្រុមហ៊ុន អង្គរ​ហ្គោ​ល​រុករក​រ៉ែ​នៅ​កម្ពុជា តាម​រយៈ​លោក​រដ្ឋមន្ត្រី ស៊ុ​យ សែ​ម​។ លោក​ជំទាវ​បាន​ឲ្យ​ដឹង​ថា មក​ដល់​ពេល​នេះ មាន​ចំនួន​០៥​លើក ហើយ​ដែល​ក្រុមហ៊ុន​អង្គរ​ហ្គោ​ល បាន​នាំ​យក​ឱសថ និង​បរិក្ខា​ពេទ្យ​ជួយ​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្តពោធិ៍សាត់​។

ក្រៅពី​នេះ​ក្រុមហ៊ុន​បាន​ជួយ សាងសង់​មន្ទីរពេទ្យ​បឹង​ខ្នារ និង​អគារសិក្សា​នៅ​សាលា​បឋម​សិក្សា​ប្រហា​ល​ឃុំ​តា​លោ​ស្រុក​បាកាន និង​បាន​ផ្ដល់​ឱសថ បរិក្ខា​ពេទ្យ​ដល់​មន្ទីរពេទ្យ​នៅ​ខេត្តរតនៈគិរី​ផង​ដែរ​។ លោក ខូ​យ ឌី ប្រធាន​មន្ទីរ​សុខាភិបាល និង​លោក​វេជ្ជបណ្ឌិត ច័ន្ទ សុខា ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​រដ្ឋមន្ត្រី ស៊ុ​យ សែ​ម និង​លោក​ជំទាវ ជា ខេ​ង ដែល​មាន​ទំនាក់ទំនង​ល្អជា​មួយ​ក្រុមហ៊ុន អង្គរ​ហ្គោ​ល បាន​នាំ​យក​ថ្នាំពេទ្យ និង​សម្ភារ​បរិក្ខា​ពេទ្យ ជា​ច្រើន​មុខ​មក​ផ្ដល់​ជូន​មន្ទីរពេទ្យ​បង្អែក​ខេត្តពោធិ៍សាត់​ជា​លើក​ទី​០៥ នា​ពេល​នេះ​ស្រប​ពេល​ដែល​មន្ទីរពេទ្យ មានការ​ខ្វះខាត និង​ត្រូវការ​ជា​ចាំបាច់​។

ទ​ង្វើ​របស់​ក្រុមហ៊ុន អង្គរ​ហ្គោ​ល ពិតជា​បាន​រួមចំណែក​ជាមួយ រាជរដ្ឋាភិបាល ក្នុង​ការ​លើកកម្ពស់​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​យ៉ាង​ពិតប្រាកដ​។ ថ្នាំពេទ្យ និង​សម្ភារ​ទាំង​អស់នេះ​លោក​នឹង​ចាត់ចែង​ប្រើប្រាស់​ក្នុង​ការ​ពិនិត្យ​ព្យាបាល​អ្នកជំងឺ​ដែល​មក​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ឲ្យ​បាន​ចំ​ទិស​ដៅ​។ ក្រៅពី​នេះ​នឹង​បែងចែក​ទៅ​តាម​មណ្ឌល​សុខភាព​នៅ​តាម​មូលដ្ឋាន មួយ​ចំនួន​ទៀត ដែល​មានការ​ខ្វះខាត​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ