ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេមរ​ សិរីមន្ត ផ្អាក​ការ​សម្តែង​ទាំង​អស់​​នៅក្នុង​ខែមីនា​​ បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ កំពូលតារា​ចម្រៀងនៅក្នុង​ផលិតកម្ម​សាន់​ ដេ លោកខេម​រ សិរីមន្ត បានសម្រេច​ចិត្តលុបចោល​​គម្រោងរាល់ការ​សម្តែង​ទាំង​អស់ នៅក្នុងខែមីនា​នេះ បន្ទាប់ពីលោក​បានជួបឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​​​យប់​​ថ្ងៃទី៧ ​មីនា ​២០១៣ ​នៅតាម​បណ្តោយ​ផ្លូវ​​ជាតិលេខ៤ ។

បើទោះបី​ជាគេដឹងថា នៅក្នុងឧប្បត្តិ​ហេតុនោះ​​តារាចម្រៀងប្រចាំផលិត​កម្មសាន់ដេរូបនេះ​បានរងរបួស​ស្រាលក៏ដោយ តែដោយ​ភាព​​​តក់ស្លុត និងភ័យ​ខ្លាចនោះ ទើបធ្វើឲ្យតារា​ចម្រៀងរូបនេះ សម្រេចលុបចោល​រាល់ការសម្តែងតន្ត្រី​នានាពេញមួយ​ខែមីនា​ទាំង​អស់។ លោក​ខេមរ ភារុណ ជាបងប្រុសបង្កើតរបស់តារាចម្រៀងខេមរ សិរីមន្ត បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា ក្រោយ​ពេលដែល​ជួប​រឿងដ៏​តក់​ស្លុតនេះ ប្អូនប្រុសរបស់​លោកបានសម្រេចលុបចោល​រាល់គម្រោងចេញ​សម្តែងនានាទាំង​អស់ នៅក្នុង​អំឡុង​ខែមីនា​នេះ ។

លោក​បន្តថា ខេមរ សិរីមន្ត អាចនឹង​បង្ហាញវត្តមានសារជា​ថ្មីវិញសម្រាប់ប្រិយ​មិត្តគាំទ្រនៅក្នុងអំឡុងពេល​ក្រោយចូលឆ្នាំខ្មែរ​ខាង​មុខនេះ ។ ​ប៉ុន្តែប្រិយ​មិត្តទាំងអស់ ​ក៏នឹង​បាន​ឃើញវត្តមានរបស់​លោក​ខេមរ សិរីមន្ត នៅក្នុង​​អ៊ាល់ប៊ុមវីដេអូ​ខារ៉ា​អូខេ​សម្រាប់​បុណ្យ​ចូលឆ្នាំ​ខ្មែរ បន្ទាប់ពីក្រុម​ហ៊ុនសាន់ដេ​បាន​ថតទុក​មុន​ជាស្រេច មុនពេលដែល​ខេមរ សិរីមន្ត បានជួប​ឧប្បត្តិហេតុខាង​លើនេះ ៕